Learning Platform Close

ពិធីសម្ពោធជាផ្លូវការ Learning Platform

សិក្ខាសាលានេះនឹងប្រមូលផ្តុំអ្នកចូលរួមប្រហែល ៤៥នាក់ មកពីអង្គការផ្សេងៗគ្នាដែលមានបទពិសោធន៍លើប្រធានបទទាក់ទងនឹងការអប់រំ បរិស្ថាន និងធនធានធម្មជាតិ យេនឌ័រ សារព័ត៌មាន និងជំនួយផ្នែកច្បាប់ រួមទាំងសមាជិកគម្រោងអង្គការសង្គមស៊ីវិល (CSS) អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អ្នកស្រាវជ្រាវ យុវជននិងស្ត្រីជនជាតិដើមភាគតិច។ អ្នកចូលរួមចំនួនពី ១០ ទៅ ១៥ នាក់នៅក្នុងខេត្តគោលដៅនឹងត្រូវបានអញ្ជើញផងដែរ។

គោលបំណង៖

  1. ដើម្បីណែនាំជាផ្លូវការនូវគេហទំព័រ Learning Platform និងដំណើរការអភិវឌ្ឍវេទិកានេះ។
  2. ដើម្បីប្រមូលមតិអ្នកចូលរួម និងការផ្ដល់យោបល់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ លើការរចនា និងមុខងារនានា។
  3. ដើម្បីអំពាវនាវឱ្យមានកិច្ចសហការតាមរយៈការចែករំលែកទិន្នន័យ និងធនធានឯកសារ។

អំពីអ្នករៀបចំកម្មវិធី៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដោយមានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅកម្ពុជា តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) សម្រាប់គម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS) បានអភិវឌ្ឍន៍វេទិកាសិក្សាអនឡាញថ្មីមួយ ដែលមានឈ្មោះថា Learning Platform ដែលនឹងដើរតួជាមជ្ឈមណ្ឌលចែករំលែកចំណេះដឹងដោយសេរីនិងឥតគិតថ្លៃ ប្រមូលផ្តុំដោយឧត្តមានុវត្តន៍ និងការរៀនសូត្រនានានៃសមាជិកចង្កោមនៃគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។

ព្រឹត្តិការណ៍ផ្សេងទៀត

កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២

កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ ខេមបូចា សហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការ FHI360 រៀបចំកិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២ ក្រោមប្រធានបទស្តីពី “ ឥណទានកាបូន”។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃចន្ទ័ ទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាចhttps://forms.office.com/r/4hHJbxzmxJ

APrIGF ២០២៣ – ទីក្រុងប្រ៊ីសបេន

​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ (APrIGF)​ គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​ក្នុង​តំបន់​ស្តី​ពី​ការ​គ្រប់គ្រង​អ៊ីនធឺណិត​។​ ដោយ​ប្រកាន់​យក​វិធីសាស្ត្រ​ពហុភាគី​ជា​គោលការណ៍​ស្នូល​របស់​ខ្លួន​ APrIGF​ ជា​វេទិកា​មួយ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ការ​ពិភាក្សា​ និង​កិច្ចសហការ​ក្នុង​កម្រិត​តំបន់​ និង​ជា​កន្លែង​ដែល​ប្រមូលផ្តុំ​ការ​ពិភាក្សា​អភិបាលកិច្ច​អ៊ីនធឺណិត​ ថ្នាក់​ជាតិ​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​អភិបាលកិច្ច​អ៊ីនធឺណិត​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​ ​ការ​ចុះ​ឈ្មោះ​នឹង​បើក​ក្នុង​ពេល​ឆាប់ៗ​នេះ​ ហើយ​ព័ត៌មាន​បន្ថែម​ស្តី​ពី​កម្មវិធី​ ការ​ឧបត្ថម្ភ​ និង​ឱកាស​អាហារូបករណ៍​នឹង​ត្រូវ​បាន​បោះពុម្ព​នៅ​លើ​គេហទំព័រ​។​

ពានរង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​២០២៣

​កម្មវិធី​ពានរង្វាន់​Cambodian​ Women​ in​ Tech​ Awards​ ប្រព្រឹត្ត​ធ្វើ​ឡើង​ដើម្បី​អបអរសាទរ​ និង​ទទួលស្គាល់​នូវ​សមិទ្ធិ​ផល​របស់​សហគ្រិន​ស្ត្រី​ក្នុង​វិស័យ​ឌី​ជី​ថ​ល​ វិស្វករ​ព័ត៌មានវិទ្យា​ ស្ត្រី​វ័យក្មេង​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ស្ត្រី​ក្នុង​វិស័យ​ eGovernment​ និង​ស្ត្រី​ក្នុង​វិស័យ​ច្នៃប្រឌិត​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​ ​ពានរង្វាន់​នេះ​មាន​គោលបំណង​ផ្តល់​ជា​វេទិកា​ដល់​ស្ត្រី​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ការ​បង្កើត​បណ្តាញ​ ក៏​ដូច​ជា​ការ​ជំរុញ​គាំទ្រ​ដល់​ស្ត្រី​ជំនាន់​ក្រោយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​សម្រាប់​ពង្រីក​សហគមន៍​បច្ចេកវិទ្យា​ដែល​សមូហភាព​ និង​មាន​ភាព​ចម្រុះ​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ដាក់​ពាក្យ​ឥឡូវនេះ​៖​ cadt.edu.kh/events/women-in-tech/