Learning Platform Close

ឱកាសផ្តល់មូលនិធិ

កម្មវិធីពន្លឿនការអប់រំបច្ចេកវិទ្យាដោយ EduSpaze
កម្មវិធីពន្លឿនការអប់រំបច្ចេកវិទ្យាដោយ EduSpaze
  • ថ្ងៃផុតកំណត់: 30 ខែ​មិថុនា 2024

EduSpaze គឺជាកម្មវិធីពន្លឿនការអប់រំបច្ចេកវិទ្យា (Edtech) ដំបូងបង្អស់របស់ប្រទេសសិង្ហបុរី ដែលគាំទ្រដោយ Enterprise Singapore ដែលជាទីភ្នាក់ងារអភិវឌ្ឍន៍សហគ្រាស។ វា​មាន​គោលបំណង​គាំទ្រជំរុញប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ចដែល​ចាប់ផ្តើម​ដំណើរការ (startup) ដោយ​បច្ចេកវិទ្យា​ដ៏រស់រវើក​ដែល​បម្រើ​ដល់​វិស័យ​អប់រំ​ក្នុង​ប្រទេស​សិង្ហបុរី និង​អាស៊ីអាគ្នេយ៍។

ការចាប់ផ្តើមធុរកិច្ចថ្មីការសិក្សាការអប់រំធុរកិច្ចបច្ចេកវិទ្យាព័ត៌មាន

ការបណ្តុះបណ្តាល
បើកសំណើស្តីពីការដាក់ពាក្យទៅមូលនិធិកម្មវិធីការជំរុញភាពជាអ្នកដឹកនាំយុវជន (AYL)
បើកសំណើស្តីពីការដាក់ពាក្យទៅមូលនិធិកម្មវិធីការជំរុញភាពជាអ្នកដឹកនាំយុវជន (AYL)
  • ថ្ងៃផុតកំណត់: 2 ខែ​កក្កដា 2024

កម្មវិធី AYL បច្ចុប្បន្នកំពុងស្វែងរកអ្នកដាក់ពាក្យនៅក្រោមតំបន់ RFA-002 ដែលនឹងគ្របដណ្តប់លើខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ។ សំណើសុំកម្មវិធី (RFA) 002 គឺជាកម្មវិធីបើកចំហរជាពីរប្រភេទផ្សេងគ្នា៖ ១) ជំនួយSocial Lab និង ២) ជំនួយឥតសំណងសម្រាប់យុវជន។ អ្នកដាក់ពាក្យត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យស្នើរមូលនិធិណាមួយ ឬទាំងពីរប្រភេទ។

ភាពជាអ្នកដឹកនាំយុវជន

Robert Carr Fund: បើកទទួលសំណើ 2024 សម្រាប់រយៈពេលផ្តល់មូលនិធិ 2025-2027
Robert Carr Fund: បើកទទួលសំណើ 2024 សម្រាប់រយៈពេលផ្តល់មូលនិធិ 2025-2027
  • ថ្ងៃផុតកំណត់: 22 ខែ​កក្កដា 2024

តាមរយៈការបើកទទួលសំណើរមូលនិធិ Robert Carr Fund នេះ យើងអញ្ជើញបណ្តាញសង្គមស៊ីវិលនៅសាកល និងក្នុងតំបន់ និងសម្ព័ន្ធបណ្តាញដែលដឹកនាំដោយ និង/ឬបម្រើប្រជាជនដែលមានសេវាមិនគ្រប់គ្រាន់ ដើម្បីស្នើសុំជំនួយដើម្បីគាំទ្រដល់តម្រូវការថវិកា និងសកម្មភាពស្នូលរបស់ពួកគេសម្រាប់រយៈពេលបីឆ្នាំ (2025-2027)។

ការកសាងសមត្ថភាពការអភិវឌ្ឍសង្គមស៊ីវិលសិទ្ធិមនុស្សសេវាសង្គមស្ត្រី និង យេនឌ័រ

ជំនួយ
សេចក្តីប្រកាសទទួលពាក្យស្នើសុំមូលនិធិដើម្បីអនុវត្តគម្រោង “Bridging Education Solutions for Transformation (BEST)”
សេចក្តីប្រកាសទទួលពាក្យស្នើសុំមូលនិធិដើម្បីអនុវត្តគម្រោង “Bridging Education Solutions for Transformation (BEST)”
  • ថ្ងៃផុតកំណត់: 6 ខែ​សីហា 2024

សេចក្តីប្រកាសទទួលពាក្យស្នើសុំមូលនិធិដើម្បីអនុវត្តគម្រោង “Bridging Education Solutions for Transformation (BEST)” ដែលមានទឹកប្រាក់សរុបចំនួន បីលានដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេលបីឆ្នាំ ក្នុងគោលបំណងផ្ដល់នូវគំរូអប់រំប្រកបដោយប្រសិទ្ធភាពដើម្បីបង្កើនអក្ខរកម្មខេមរភាសា និងសមត្ថភាព \"អានដើម្បីរៀន\" ដល់សិស្សានុសិស្សបឋមសិក្សា​ (ថ្នាក់ទី៤)។

ការអប់រំ

ជំនួយ
អំពាវនាវឱ្យមានសំណើ៖ សមធម៌សុខភាពក្នុងលទ្ធិប្រជាធិបតេយ្យវិមជ្ឈការ
អំពាវនាវឱ្យមានសំណើ៖ សមធម៌សុខភាពក្នុងលទ្ធិប្រជាធិបតេយ្យវិមជ្ឈការ
  • ថ្ងៃផុតកំណត់: 18 ខែ​សីហា 2024

មជ្ឈមណ្ឌលអន្តរជាតិស៊ុយអែតសម្រាប់លទ្ធិប្រជាធិបតេយ្យក្នុងតំបន់ (ICLD) បានចាប់ផ្តើមការអំពាវនាវសម្រាប់សំណើសម្រាប់ការស្រាវជ្រាវលើទំនាក់ទំនងរវាងលទ្ធិប្រជាធិបតេយ្យក្នុងស្រុក និងការផ្តល់សុខភាពដោយសមធម៌។

ប្រជាធិបតេយ្យសុខាភិបាលស្រាវជ្រាវអភិបាលកិច្ច

ជំនួយ
ជំនួយផ្នែកអប់រំផ្នែកចិត្តសាស្រ្ត និងសរសៃប្រសាទដោយ Neurotorium
ជំនួយផ្នែកអប់រំផ្នែកចិត្តសាស្រ្ត និងសរសៃប្រសាទដោយ Neurotorium
  • ថ្ងៃផុតកំណត់: 4 ខែ​កញ្ញា 2024

ឥឡូវនេះកម្មវិធីត្រូវបានបើកសម្រាប់ជំនួយផ្នែកអប់រំផ្នែកចិត្តសាស្រ្ត និងសរសៃប្រសាទដោយ Neurotorium ក្នុងផ្នែកចិត្តសាស្ត្រ និងសរសៃប្រសាទ ដើម្បីពង្រឹងសមត្ថភាពព្យាបាលក្នុងការការពារ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺផ្លូវចិត្ត និងសរសៃប្រសាទ តាមរយៈសកម្មភាពអប់រំដែលផ្តោតលើអ្នកជំនាញថែទាំសុខភាព។

ការអប់រំសុខាភិបាល

ជំនួយ