Learning Platform Close

កម្ពុជា អាយស៊ីធីខែម ២០២៦

កម្មវិធី កម្ពុជា អាយស៊ីធីខែម គឺជាកម្មវិធីជំរុំមួយមានភាពទាក់ទាញ និងការចូលរួមយ៉ាងសកម្ម ដែលត្រូវបានរៀបចំឡើង រៀងរាល់ពីរឆ្នាំម្តងដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូផ្សេងៗទៀត ចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ។ កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី១ នៅក្នុងឆ្នាំ២០១៨ កើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលរៀបចំឡើងដោយជោគជ័យនៅខេត្តសៀមរាប។ កម្មវិធី កម្ពុជា អាយស៊ីធីខែម បន្តបន្ទាប់ទៀត ធ្វើនៅឆ្នាំ២០២២ សម្រាប់លើកទី២ និងឆ្នាំ២០២៤ សម្រាប់លើកទី៣។ កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី៤ នឹងត្រឡប់មកវិញនៅ ថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦។ ដោយផ្អែកលើភាពជោគជ័យនៃការរៀបចំមុនៗ កម្មវិធីជំរុំលើកនេះនឹងបន្តក្លាយជាវេទិកាសហការសម្រាប់ការសិក្សា កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍ ក្នុងវិស័យដូចជា ទិន្នន័យបើកចំហ អភិបាលកិច្ចអ៊ីនធឺណិត សន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត នៅក្នុងចំណោមវិស័យផ្សេងៗទៀត។