
កម្មវិធី កម្ពុជា អាយស៊ីធីខែម គឺជាកម្មវិធីជំរុំមួយមានភាពទាក់ទាញ និងការចូលរួមយ៉ាងសកម្ម ដែលត្រូវបានរៀបចំឡើង រៀងរាល់ពីរឆ្នាំម្តងដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូផ្សេងៗទៀត ចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ។ កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី១ នៅក្នុងឆ្នាំ២០១៨ កើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលរៀបចំឡើងដោយជោគជ័យនៅខេត្តសៀមរាប។ កម្មវិធី កម្ពុជា អាយស៊ីធីខែម បន្តបន្ទាប់ទៀត ធ្វើនៅឆ្នាំ២០២២ សម្រាប់លើកទី២ និងឆ្នាំ២០២៤ សម្រាប់លើកទី៣។
កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី៤ នឹងត្រឡប់មកវិញនៅ ថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦។ ដោយផ្អែកលើភាពជោគជ័យនៃការរៀបចំមុនៗ កម្មវិធីជំរុំលើកនេះនឹងបន្តក្លាយជាវេទិកាសហការសម្រាប់ការសិក្សា កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍ ក្នុងវិស័យដូចជា ទិន្នន័យបើកចំហ អភិបាលកិច្ចអ៊ីនធឺណិត សន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត នៅក្នុងចំណោមវិស័យផ្សេងៗទៀត។
ព្រឹត្តិការណ៍ផ្សេងទៀត
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តបានត្រឡប់មកវិញហើយ!
កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ ខេមបូចា សហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការ FHI360 រៀបចំកិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី១ ក្រោមប្រធានបទស្តីពី “រីម៉ូតសិនស៊ីង (Remote Sensing) ទៅលើទិន្នន័យបរិស្ថាន”។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៥ល្ងាច៖ https://forms.office.com/r/MiJutX6b9K
Tech Salon #10: ណែនាំវិធានសុវត្ថិភាពគណនីហ្វេសប៊ុក និងតេឡេក្រាម
កម្មវិធី Tech Salon #10 នឹងមានចែករំលែកអំពីប្រធានបទ ណែនាំវិធានសុវត្ថិភាពគណនី ហ្វេសប៊ុក និងតេឡេក្រាម ព្រមទាំងការកំណត់ និងមូលហេតុមួយចំនួនដែលនាំឲ្យគេអាចវាយប្រហារអ្នកបាន និងវិធានការពារ។ វាគ្មិន៖ លោក ជី សុផាត ចុះឈ្មោះជាមុន https://forms.gle/JTcwzcMEnUy6sWyi9
កម្មវិធីអង្គការមិនមែនរដ្ឋាភិបាល ឆ្នាំ២០២៦
សម្ព័ន្ធភាពតៃវ៉ាន់សម្រាប់ការអភិវឌ្ឍអន្តរជាតិ (Taiwan AID) សូមអញ្ជើញអ្នកជំនាញមកពីអង្គការមិនមែនរដ្ឋាភិបាល (NGO) នៅអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ អាស៊ីឦសាន និងតំបន់កោះប៉ាស៊ីហ្វិក ដែលចាប់អារម្មណ៍ក្នុងការបង្កើតផលវិជ្ជមានដល់សហគមន៍។ កម្មវិធីនេះផ្តល់ជូននូវបទពិសោធន៍ដ៏ពិសេស និងចម្រុះ ដូចជា ការធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលតៃវ៉ាន់ ស្របតាមជំនាញវិជ្ជាជីវៈរបស់អ្នក ការចូលរួមក្នុងសិក្ខាសាលា និងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមវិស័យ និងអង្គការមិនមែនរដ្ឋាភិបាលតៃវ៉ាន់ដែលមានជំនាញ និងបទពិសោធន៍។