IDEA SPRINT II
កម្មវិធី Idea Sprint គឺជាសិក្ខាសាលារយៈពេលបីថ្ងៃសម្រាប់អង្គការសង្គមស៊ីវិល និងអ្នកផ្លាស់ប្តូរដែលចាប់អារម្មណ៍ក្នុងការអភិវឌ្ឍវិធីសាស្រ្ត និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សង្គមស៊ីវិល។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលពេញ ៣ ថ្ងៃ ដែលតម្រូវឱ្យអ្នកចូលរួមតាំងចិត្តចូលរួមពេញលេញទាំង ៣ថ្ងៃ។ អ្នកនឹងត្រូបែកចែកទៅក្រុមចំនួន ៥ ដោយផ្អែកលើចំណាប់អារម្មណ៍ និងជំនាញរបស់អ្នក ដើម្បីធ្វើការលើបញ្ហាប្រឈមដែលអ្នកជ្រើសរើស។ អ្នកនឹងធ្វើការជាក្រុមលើបញ្ហា ប្រឈមនេះរហូតចប់កម្មវិធី។ ចុះឈ្មោះ៖ https://rb.gy/rmfhc
ពិធីសម្ពោធជាផ្លូវការ Learning Platform
សិក្ខាសាលានេះនឹងប្រមូលផ្តុំអ្នកចូលរួមប្រហែល ៤៥នាក់ មកពីអង្គការផ្សេងៗគ្នាដែលមានបទពិសោធន៍លើប្រធានបទទាក់ទងនឹងការអប់រំ បរិស្ថាន និងធនធានធម្មជាតិ យេនឌ័រ សារព័ត៌មាន និងជំនួយផ្នែកច្បាប់ រួមទាំងសមាជិកគម្រោងអង្គការសង្គមស៊ីវិល (CSS) អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អ្នកស្រាវជ្រាវ យុវជននិងស្ត្រីជនជាតិដើមភាគតិច។ អ្នកចូលរួមចំនួនពី ១០ ទៅ ១៥ នាក់នៅក្នុងខេត្តគោលដៅនឹងត្រូវបានអញ្ជើញផងដែរ។ គោលបំណង៖ ដើម្បីណែនាំជាផ្លូវការនូវគេហទំព័រ Learning Platform និងដំណើរការអភិវឌ្ឍវេទិកានេះ។ ដើម្បីប្រមូលមតិអ្នកចូលរួម និងការផ្ដល់យោបល់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ លើការរចនា និងមុខងារនានា។ ដើម្បីអំពាវនាវឱ្យមានកិច្ចសហការតាមរយៈការចែករំលែកទិន្នន័យ និងធនធានឯកសារ។ អំពីអ្នករៀបចំកម្មវិធី៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដោយមានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅកម្ពុជា តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) សម្រាប់គម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS) បានអភិវឌ្ឍន៍វេទិកាសិក្សាអនឡាញថ្មីមួយ ដែលមានឈ្មោះថា Learning Platform ដែលនឹងដើរតួជាមជ្ឈមណ្ឌលចែករំលែកចំណេះដឹងដោយសេរីនិងឥតគិតថ្លៃ ប្រមូលផ្តុំដោយឧត្តមានុវត្តន៍ និងការរៀនសូត្រនានានៃសមាជិកចង្កោមនៃគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។