Learning Platform Close

ទិវា​ទិន្នន័យ​បើក​ទូលាយ​ ឆ្នាំ​២០២៤

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ សហការ​ជាមួយ​អង្គការ​មូលនិធិ​អាស៊ី​ (TAF)​ នឹង​រៀបចំ​ទិវា​ទិន្នន័យ​បើក​ទូលាយ​ (ODD)​ នៅ​ថ្ងៃ​ទី​ ២​ ខែមីនា​ ឆ្នាំ​២០២៤​ ដោយ​ផ្តោត​លើ​ “​ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​បន្ន​សម្រាប់​ទាំងអស់​គ្នា​។​”​

​ទិវា​ទិន្នន័យ​បើក​ទូលាយ​ ឆ្នាំ​២០២៤​ នឹង​ផ្តល់​កន្លែង​សុវត្ថិភាព​សម្រាប់​ក្រុម​ងាយ​រង​គ្រោះ​ ដើម្បី​បង្ហាញ​ពី​ក្តី​កង្វល់​ និង​ចែករំលែក​បទ​ពិសោធន៍​របស់​ពួក​គេ​ ព្រមទាំង​ឱកាស​ចូល​មក​ពិភាក្សា​អំពី​ទិន្នន័យ​បើក​ទូលាយ​ និង​ការ​អភិវឌ្ឍន៍​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​ សកម្មភាព​ជា​ច្រើន​ រួម​មាន​សុន្ទរកថា​គន្លឹះ​ ការ​ធ្វើ​បទ​បង្ហាញ​ពី​អ្នកជំនាញ​ទិន្នន័យ​បើក​ទូលាយ​ និង​កម្មវិធី​ Hackathons​ អាច​បំភ្លឺ​ចំណេះដឹង​របស់​ក្រុម​ងាយ​រង​គ្រោះ​អំពី​ទិន្នន័យ​បើក​ទូលាយ​ និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។​

ព្រឹត្តិការណ៍នេះត្រូវបានផ្តល់មូលនិធិដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធី ពន្លកចំនេះ៖ ទិន្នន័យ និងកិច្ចសន្ទនាសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា របស់មូលនិធិអាស៊ី។    

​​សូមកុំ​ខកខាន​ឱកាស​នេះ​ក្នុង​បង្កើត​បណ្តាញ​ជាមួយ​អ្នក​ចូល​ចិត្ត​ទិន្នន័យ​បើក​ទូលាយ​ផ្សេង​ទៀត​ រៀន​ជំនាញ​ថ្មីៗ​ និង​រួមចំណែក​ដល់​ពិភពលោក​ដែល​កាន់តែ​បើក​ទូលាយ​ និង​បរិ​យា​បន្ន​។​ ជន​មាន​ពិការ​ភាព​គ្រប់​រួប​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូលរួម​។​

កម្ម​វិធី​៖ ភាសាអង់​គ្លេស​ និង ភាសាខ្មែរ​

​ចុះ​ឈ្មោះ​ឥឡូវនេះ​៖​ http://tinyurl.com/m78knss7

ព្រឹត្តិការណ៍ផ្សេងទៀត

កម្ពុជា អាយស៊ីធីខែម ២០២៦

កម្មវិធី កម្ពុជា អាយស៊ីធីខែម គឺជាកម្មវិធីជំរុំមួយមានភាពទាក់ទាញ និងការចូលរួមយ៉ាងសកម្ម ដែលត្រូវបានរៀបចំឡើង រៀងរាល់ពីរឆ្នាំម្តងដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូផ្សេងៗទៀត ចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ។ កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី១ នៅក្នុងឆ្នាំ២០១៨ កើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលរៀបចំឡើងដោយជោគជ័យនៅខេត្តសៀមរាប។ កម្មវិធី កម្ពុជា អាយស៊ីធីខែម បន្តបន្ទាប់ទៀត ធ្វើនៅឆ្នាំ២០២២ សម្រាប់លើកទី២ និងឆ្នាំ២០២៤ សម្រាប់លើកទី៣។ កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី៤ នឹងត្រឡប់មកវិញនៅ ថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦។ ដោយផ្អែកលើភាពជោគជ័យនៃការរៀបចំមុនៗ កម្មវិធីជំរុំលើកនេះនឹងបន្តក្លាយជាវេទិកាសហការសម្រាប់ការសិក្សា កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍ ក្នុងវិស័យដូចជា ទិន្នន័យបើកចំហ អភិបាលកិច្ចអ៊ីនធឺណិត សន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត នៅក្នុងចំណោមវិស័យផ្សេងៗទៀត។

វេទិកាខ្នាតតូច Geo for Good São Paulo

វេទិកាខ្នាតតូចនេះ មានបំណងសម្រាប់អង្គការមិនរកប្រាក់ចំណេញ អ្នកក្នុងវិស័យអប់រំ វិស័យសាធារណៈ វិស័យឯកជន និងជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដែលកំពុងប្រើប្រាស់ Google Earth Engine និងឧបករណ៍ភូមិសាស្ត្រផ្សេងទៀតសម្រាប់និរន្តរភាពនៃភពផែនដី និងភាពធន់របស់មនុស្ស។ ដោយសារតែកន្លែងមានកំណត់នៅកន្លែងរៀបចំ បេក្ខជនដែលមានចំណាប់អារម្មណ៍នឹងត្រូវដាក់ពាក្យ (និងត្រូវបានទទួលយក) ដើម្បីចូលរួម។ អ្នកដាក់ពាក្យត្រូវតែបង្ហាញពីរបៀបដែលការងាររបស់ពួកគេនាំទៅរកនិរន្តរភាពភពផែនដី និងភាពធន់របស់មនុស្សជុំវិញពិភពលោក។ តម្លៃ៖ ឥតគិតថ្លៃ។ អ្នកចូលរួមដោយផ្ទាល់ត្រូវបានគេរំពឹងថានឹងរ៉ាប់រងការចំណាយលើការធ្វើដំណើរផ្ទាល់ខ្លួន។ បន្ទាត់ពេលវេលា ថ្ងៃទី ១៤ ខែឧសភា: បើកទទួលពាក្យ ថ្ងៃទី ៧ ខែមិថុនា: ថ្ងៃផុតកំណត់នៃការដាក់ពាក្យ ថ្ងៃទី ២៨ ខែមិថុនា៖ បេក្ខជននឹងទទួលបានការជូនដំណឹងតាមអ៊ីមែលអំពីការសម្រេចចិត្តដាក់ពាក្យរបស់ពួកគេ។ របៀបដាក់ពាក្យ ពាក្យស្នើសុំត្រូវដាក់ជូនត្រឹមថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ១១:៥៩ យប់ ម៉ោងនៅប៉ាស៊ីហ្វិក។ ពួកយើង​នឹង​មិន​អាច​ពិចារណា​លើ​បេក្ខជន​ដែល​មិន​ផ្តល់​ចម្លើយ​លម្អិត​ចំពោះ​សំណួរ​ដែល​បើក​ចំហ ឬ​មិន​អាច​ផ្តល់​ភស្តុតាង​គាំទ្រ​គម្រោង និង​ការងារ​របស់​ពួកគេ​បាន​ទេ (តំណភ្ជាប់​ទៅកាន់​គេហទំព័រ ឯកសារ អត្ថបទ​ព័ត៌មាន) ។ ពួកយើងអាចទទួលយកពាក្យសុំជាភាសាអង់គ្លេសតែប៉ុណ្ណោះ។ ប្រសិនបើអ្នកមានចម្ងល់ផ្សេងៗ សូមទាក់ទងទៅកាន់ geoforgood-info@google.com ដាក់ពាក្យនៅទីនេះ

កម្មវិធីអង្គការមិនមែនរដ្ឋាភិបាល ឆ្នាំ២០២៦

សម្ព័ន្ធភាពតៃវ៉ាន់សម្រាប់ការអភិវឌ្ឍអន្តរជាតិ (Taiwan AID) សូមអញ្ជើញអ្នកជំនាញមកពីអង្គការមិនមែនរដ្ឋាភិបាល (NGO) នៅអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ អាស៊ីឦសាន និងតំបន់កោះប៉ាស៊ីហ្វិក ដែលចាប់អារម្មណ៍ក្នុងការបង្កើតផលវិជ្ជមានដល់សហគមន៍។ កម្មវិធីនេះផ្តល់ជូននូវបទពិសោធន៍ដ៏ពិសេស និងចម្រុះ ដូចជា ការធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលតៃវ៉ាន់ ស្របតាមជំនាញវិជ្ជាជីវៈរបស់អ្នក ការចូលរួមក្នុងសិក្ខាសាលា និងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមវិស័យ និងអង្គការមិនមែនរដ្ឋាភិបាលតៃវ៉ាន់ដែលមានជំនាញ និងបទពិសោធន៍។