
សម្ព័ន្ធភាពតៃវ៉ាន់សម្រាប់ការអភិវឌ្ឍអន្តរជាតិ (Taiwan AID) សូមអញ្ជើញអ្នកជំនាញមកពីអង្គការមិនមែនរដ្ឋាភិបាល (NGO) នៅអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ អាស៊ីឦសាន និងតំបន់កោះប៉ាស៊ីហ្វិក ដែលចាប់អារម្មណ៍ក្នុងការបង្កើតផលវិជ្ជមានដល់សហគមន៍។
កម្មវិធីនេះផ្តល់ជូននូវបទពិសោធន៍ដ៏ពិសេស និងចម្រុះ ដូចជា ការធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលតៃវ៉ាន់ ស្របតាមជំនាញវិជ្ជាជីវៈរបស់អ្នក ការចូលរួមក្នុងសិក្ខាសាលា និងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមវិស័យ និងអង្គការមិនមែនរដ្ឋាភិបាលតៃវ៉ាន់ដែលមានជំនាញ និងបទពិសោធន៍។
ព្រឹត្តិការណ៍ផ្សេងទៀត
ការរចនាខិតបណ្ណផ្សព្វផ្សាយ
Tech Salon លើកទី11 យើងនឹងពិភាក្សាគ្នាអំពីមូលដ្ឋាគ្រឹះនៃការរចនាខិតបណ្ណផ្សព្វផ្សាយសម្រាប់អង្គការសង្គមស៊ីវិលធ្វើការផុសផ្សព្វផ្សាយលើបណ្ដាញសង្គមដោយប្រើប្រាស់ឧបករណ៍ Canva ។ ចូលរួមដោយឥតគិតថ្លៃ ដោយចុះឈ្មោះជាមុន https://forms.gle/CDzyvfkSko8yzv2w5
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២
កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ ខេមបូចា សហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការ FHI360 រៀបចំកិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២ ក្រោមប្រធានបទស្តីពី “ ឥណទានកាបូន”។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃចន្ទ័ ទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាចhttps://forms.office.com/r/4hHJbxzmxJ
APrIGF ឆ្នាំ២០២៦
ប្រធានបទ៖ ការពារអ៊ីនធឺណិតឲ្យមានភាពធន់ក្នុងពេលមានវិបត្តិ កាលបរិច្ឆេទ៖ ថ្ងៃទី៤–៧ ខែតុលា ឆ្នាំ២០២៦ទីតាំង៖ The Plaza, Kathmandu និងប្រព័ន្ធអនឡាញអ្នករៀបចំ៖ វិទ្យាស្ថានគ្រប់គ្រងអភិបាលកិច្ចអ៊ីនធឺណិត (The Internet Governance Institute) ដោយមានការសហរៀបចំពី Internet Exchange Nepal (npIX) និង Internet Society Nepal Chapter