Learning Platform Close

កម្មវិធីអាហារូបករណ៍អ្នកដឹកនាំអន្តរជំនឿរបស់យុវជនស្តីពីការប្រែប្រួលអាកាសធាតុ

Faith For Our Planet ក្នុងភាពជាដៃគូជាមួយសាលា Prestigious Divinity របស់សាកលវិទ្យាល័យ Duke បានចាប់ផ្តើមកម្មវិធីថ្មីមួយសម្រាប់យុវជនជាអ្នកដឹកនាំដែលយល់ដឹងអំពីអាកាសធាតុមកពីជុំវិញពិភពលោក។ ពួកយើងគាំទ្រអ្នក មិនថាអ្នកជាអ្នកដឹកនាំសាសនា សកម្មជនអាកាសធាតុ អាជីពដំបូងនៅក្នុងអង្គការផ្អែកលើជំនឿ ឬនិស្សិតទើបបញ្ចប់ការសិក្សាថ្មីៗទេ ដរាបណាអ្នកចង់រៀនពីរបៀបដើម្បីកៀងគរសហគមន៍ជំនឿ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ សម្រាប់ព័ត៌មានបន្ថែម៖ http://faithforourplanet.org/youth-fellowship/ សម្រាប់ការចុះឈ្មោះ៖ https://rb.gy/40ezv

កម្មវិធីអាហារូបករណ៍ Hubert H. Humphrey ២០២៤-២០២៥

ផ្នែកកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជ្រើសរើសបេក្ខជនសម្រាប់កម្មវិធីអាហារូបករណ៍ Hubert H. Humphrey ឆ្នាំសិក្សា២០២៤-២០២៥ ។ កម្មវិធីអាហារូបករណ៍នេះនឹងផ្តល់ឱកាស​ឱ្យអ្នកជំនាញកម្រិតមធ្យមទៅកាន់សហរដ្ឋអាមេរិកដើម្បីសិក្សា និងពង្រឹងវិជ្ជាជីវៈមួយឆ្នាំពេញ។ ចំនួនអាហារូបករណ៍ដែលផ្តល់ឱ្យក្រោមកម្មវិធីអាហារូបករណ៍ Humphrey គឺអាស្រ័យលើមូលនិធិ។ ទម្រង់ពាក្យស្នើសុំមាននៅលើគេហទំព័រ IIE៖ https://apply.iie.org/huberthhumphrey ថ្ងៃផុតកំណត់ក្នុងការដាក់ស្នើកម្មវិធីអនឡាញគឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ បេក្ខជនដែលមិនមានលទ្ធភាពចូលទៅកាន់កម្មវិធីអនឡាញ អាចទាក់ទងផ្នែកកិច្ចការសាធារណៈតាមរយៈលេខ ០២៣ ៧២៨ ២៤៨ ឬអ៊ីមែល៖ PASExchanges@state.gov​​ សម្រាប់ព័ត៌មានអំពីកម្មវិធីនេះ។