IDEA SPRINT II
កម្មវិធី Idea Sprint គឺជាសិក្ខាសាលារយៈពេលបីថ្ងៃសម្រាប់អង្គការសង្គមស៊ីវិល និងអ្នកផ្លាស់ប្តូរដែលចាប់អារម្មណ៍ក្នុងការអភិវឌ្ឍវិធីសាស្រ្ត និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សង្គមស៊ីវិល។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលពេញ ៣ ថ្ងៃ ដែលតម្រូវឱ្យអ្នកចូលរួមតាំងចិត្តចូលរួមពេញលេញទាំង ៣ថ្ងៃ។ អ្នកនឹងត្រូបែកចែកទៅក្រុមចំនួន ៥ ដោយផ្អែកលើចំណាប់អារម្មណ៍ និងជំនាញរបស់អ្នក ដើម្បីធ្វើការលើបញ្ហាប្រឈមដែលអ្នកជ្រើសរើស។ អ្នកនឹងធ្វើការជាក្រុមលើបញ្ហា ប្រឈមនេះរហូតចប់កម្មវិធី។ ចុះឈ្មោះ៖ https://rb.gy/rmfhc
Tech Salon #9: ឧបករណ៍ធ្វើការងារអនឡាញជុំគ្នា
កម្មវិធី Tech Salon #9 នឹងមានកិច្ចពិភាក្សាអំពីប្រធានបទ ឧបករណ៍ធ្វើការងារអនឡាញជុំគ្នា Online Collaboration Tool in Action កិច្ចពិភាក្សានេះនឹងចែករំលែកអំពីការធ្វើការងារជាក្រុម ការប្រើប្រាស់ឧបករណ៍ធ្វើការងារអនឡាញជុំគ្នា រួមទាំងតើយើងគួរជ្រើសរើសឧបករណ៍ធ្វើការងារអនឡាញជុំគ្នាមួយណាសាកសមជាមួយការងាររបស់អ្នក Tech Salon ប្រចាំ ខែដែលអញ្ជើញវាគ្មិនពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធទាក់ទងនឹង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកម្ពស់ការប្រើប្រាស់ ICT សម្រាប់ការងារសង្គម។ ចុះឈ្មោះ៖ https://rb.gy/7zcie
Tech Salon #8: ឧបករណ៍ធ្វើការងារអនឡាញជុំគ្នា
កម្មវិធី Tech Salon #8 នឹងមានកិច្ចពិភាក្សាអំពីប្រធានបទ ឧបករណ៍ធ្វើការងារអនឡាញជុំគ្នា Online Collaboration Tool។ កិច្ចពិភាក្សានេះនឹងចែករំលែកអំពីគុណសម្បត្តិនៃការប្រើប្រាស់បករណ៍ធ្វើការងារអនឡាញជុំគ្នា និងចំនុចខ្សោយនៃឧបករណ៍ទាំងនោះ រួមទាំងរបៀបជ្រើសរើសឧបករណ៍ធ្វើការងារអនឡាញជុំគ្នាដែលសាកសម និងសមស្របជាមួយការងាររបស់អ្នក។ Tech Salon ប្រចាំ ខែដែលអញ្ជើញ វាគ្មិន ពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ ចុះឈ្មោះជាមុន៖ https://forms.gle/8jU5Yb5DdQJ9E3gM8
កិច្ចប្រជុំលើកទី៤៖ បរិយាបន្នយេនឌ័រ
អង្គការបន្ទាយស្រី មានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញសមាជិកចង្កោមនៃគម្រោងគាំទ្រសង្គមស៊ីវិល (CSS) ដើម្បីចូលរួមកិច្ចប្រជុំ ស្តីពីបរិយាបន្នយេនឌ័រនាដែលនឹងប្រព្រឹត្តិទៅនាឆាប់ៗពេលខាងមុខ។ អ្នកចូលរួមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមកពីខេត្តបាត់ដំបង និងខេត្តសៀមរាបក៏ត្រូវបានអញ្ជើញផងដែរ។ គោលបំណង៖ ដើម្បីតាមដានការពិភាក្សាអំពីសកម្មភាពដែលបានស្នើឡើងពីកិច្ចប្រជុំក្រុមចុងក្រោយដោយបន្ទាយស្រី និងធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃសកម្មភាពនីមួយៗ។ ដើម្បីចែករំលែកលក្ខខណ្ឌនៃសេចក្តីយោងរបស់សមាជិកចង្កោមទៅកាន់បណ្តាញ NGO។ ដើម្បីណែនាំគំនិតនៃ IDEASPRIN និងឱកាសនានា។
ពិធីសម្ពោធជាផ្លូវការ Learning Platform
សិក្ខាសាលានេះនឹងប្រមូលផ្តុំអ្នកចូលរួមប្រហែល ៤៥នាក់ មកពីអង្គការផ្សេងៗគ្នាដែលមានបទពិសោធន៍លើប្រធានបទទាក់ទងនឹងការអប់រំ បរិស្ថាន និងធនធានធម្មជាតិ យេនឌ័រ សារព័ត៌មាន និងជំនួយផ្នែកច្បាប់ រួមទាំងសមាជិកគម្រោងអង្គការសង្គមស៊ីវិល (CSS) អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អ្នកស្រាវជ្រាវ យុវជននិងស្ត្រីជនជាតិដើមភាគតិច។ អ្នកចូលរួមចំនួនពី ១០ ទៅ ១៥ នាក់នៅក្នុងខេត្តគោលដៅនឹងត្រូវបានអញ្ជើញផងដែរ។ គោលបំណង៖ ដើម្បីណែនាំជាផ្លូវការនូវគេហទំព័រ Learning Platform និងដំណើរការអភិវឌ្ឍវេទិកានេះ។ ដើម្បីប្រមូលមតិអ្នកចូលរួម និងការផ្ដល់យោបល់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ លើការរចនា និងមុខងារនានា។ ដើម្បីអំពាវនាវឱ្យមានកិច្ចសហការតាមរយៈការចែករំលែកទិន្នន័យ និងធនធានឯកសារ។ អំពីអ្នករៀបចំកម្មវិធី៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដោយមានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅកម្ពុជា តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) សម្រាប់គម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS) បានអភិវឌ្ឍន៍វេទិកាសិក្សាអនឡាញថ្មីមួយ ដែលមានឈ្មោះថា Learning Platform ដែលនឹងដើរតួជាមជ្ឈមណ្ឌលចែករំលែកចំណេះដឹងដោយសេរីនិងឥតគិតថ្លៃ ប្រមូលផ្តុំដោយឧត្តមានុវត្តន៍ និងការរៀនសូត្រនានានៃសមាជិកចង្កោមនៃគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៣
កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រីអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ កិច្ចពិភាក្សានេះសហការរៀបចំដោយ ខេមបូចា និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) ប្រចាំនៅកម្ពុជា តាមរយៈអង្គការ FHI 360 ។ ប្រធានបទ៖ ប្រព័ន្ធត្រួតពិនិត្យតាមដានព្រៃឈើ និងសារពើភ័ណ្ឌព្រៃឈើ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាច៖ https://forms.office.com/r/KE4wujru7M