Learning Platform Close

Tech Salon #8: ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​

កម្មវិធី​ Tech​ Salon​ #8​ នឹង​មាន​កិច្ច​ពិភាក្សា​អំពី​ប្រធានបទ​ ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ Online​ Collaboration​ Tool។​ កិច្ច​ពិភាក្សា​នេះ​នឹង​ចែករំលែក​អំពី​គុណសម្បត្តិ​នៃ​ការ​ប្រើប្រាស់​បក​រណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ និង​ចំនុចខ្សោយ​នៃ​ឧបករណ៍​ទាំងនោះ​ រួម​ទាំង​របៀប​ជ្រើសរើស​ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ដែល​សាក​សម​ និង​សម​ស្រប​ជាមួយ​ការងារ​របស់​អ្នក​។​

Tech​ Salon​ ប្រចាំ​ ខែ​ដែល​អញ្ជើញ​ វាគ្មិន​ ពី​អង្គការ​សង្គម​ស៊ី​វិល​ អ្នកជំនាញ​ មក​ចែករំលែក​ពី​បទ​ពិសោធ​ ទាក់ទង​និង​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ស្ថាប័ន​ ដើម្បី​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ និង​លើកកំពស់​ការ​ប្រើប្រាស់​ ICT​ សំរាប់​ការងារ​សង្គម​។​

​ចុះ​ឈ្មោះ​ជា​មុន៖​ https://forms.gle/8jU5Yb5DdQJ9E3gM8

ព្រឹត្តិការណ៍ផ្សេងទៀត

Tech Salon #17: របៀបប្រើ ChatGPT សម្រាប់ប្រសិទ្ធភាពការងាររដ្ឋបាល

  • ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤
  • ៩:០០ - ១១:០០ ព្រឹក
  • Coffee Culture

កម្មវិធី Tech Salon នឹងជជែកពី​ប្រធានបទ ChatGPT prompt សម្រាប់ការងាររដ្ឋបាល សង្ខេបរបាយការណ៍ ឬការងារវិភាគទិន្នន័យព័ត៌មានពីបណ្តាងញសង្គម សម្រាប់អង្គការសង្គមស៊ីវិល។ Tech Salon ប្រចាំខែដែលអញ្ជើញ វាគ្មិន ពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ ចុះឈ្មោះជាមុន៖ https://forms.gle/gUBe4B6dzsWnP9x37

​ហ្វ្រ​ង់​កូ​តិច​ ឆ្នាំ២០២៦

  • ថ្ងៃ​ទី​១៤-១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៦
  • ​មួយ​ថ្ងៃ​ពេញ​
  • ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង​សន្និបាត​កោះ​ពេជ្រ​ សាល​ A-F

​ហ្វ្រ​ង់​កូ​តិច​ គឺជា​ពិ​ព័រ​ណ៌​នវានុវត្តន៍​អម​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​ លើក​ទី​២០​ ដែល​ប្រមូលផ្ដុំ​ដោយ​ស្ថាប័ន​ ក្រុមហ៊ុន​ និង​ធុរកិច្ច​ថ្មី​ជុំវិញ​បញ្ហា​បច្ចេកវិទ្យា​សំខាន់ៗ​។​ ហ្វ្រ​ង់​កូ​តិច​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ប្រមូលផ្ដុំ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​ ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្ដូរ​សេដ្ឋកិច្ច​និង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ និង​បង្ហាញ​ពី​ឧត្តមភាព​នៃ​សហគ្រិនភាព​។​

មហាសន្និបាតបណ្ណាល័យ និងព័ត៌មានពិភពលោក ឆ្នាំ២០២៥

សហព័ន្ធអន្តរជាតិនៃសមាគម និងស្ថាប័នបណ្ណាល័យ (IFLA) អញ្ជើញអ្នកឱ្យចូលរួមកម្មវិធីសភាបណ្ណាល័យ និងព័ត៌មានពិភពលោកលើកទី ៨៩ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសភានៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន។ វានឹងក្លាយជា WLIC ដំបូងគេនៅក្នុងតំបន់ដែលមានសុន្ទរកថាសំខាន់ៗ និងការបង្រៀនពេញអង្គ។ ចុះឈ្មោះទីនេះ៖ https://2025.ifla.org/home/registration-2/