
កម្មវិធី Idea Sprint គឺជាសិក្ខាសាលារយៈពេលបីថ្ងៃសម្រាប់អង្គការសង្គមស៊ីវិល និងអ្នកផ្លាស់ប្តូរដែលចាប់អារម្មណ៍ក្នុងការអភិវឌ្ឍវិធីសាស្រ្ត និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សង្គមស៊ីវិល។
កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលពេញ ៣ ថ្ងៃ ដែលតម្រូវឱ្យអ្នកចូលរួមតាំងចិត្តចូលរួមពេញលេញទាំង ៣ថ្ងៃ។ អ្នកនឹងត្រូបែកចែកទៅក្រុមចំនួន ៥ ដោយផ្អែកលើចំណាប់អារម្មណ៍ និងជំនាញរបស់អ្នក ដើម្បីធ្វើការលើបញ្ហាប្រឈមដែលអ្នកជ្រើសរើស។ អ្នកនឹងធ្វើការជាក្រុមលើបញ្ហា ប្រឈមនេះរហូតចប់កម្មវិធី។
ចុះឈ្មោះ៖ https://rb.gy/rmfhc
ព្រឹត្តិការណ៍ផ្សេងទៀត
Tech Salon #15: ពង្រឹងប្រសិទ្ធិភាពការសរសេររបាយការណ៍ដោយប្រើAI ជាមួយ Gemini និង ChatGPT
កម្មវិធី Tech Salon លើកទី១៥ នាំយកការភិភាក្សាក្រោមប្រធានបទ ពង្រឹងប្រសិទ្ធិភាពនៃការសរសេររបាយការណ៍ដោយប្រើ AI ជាមួយ Gemini និង ChatGPT។ Tech Salon ប្រចាំខែដែលអញ្ជើញ វាគ្មិន ពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ ចុះឈ្មោះជាមុន៖ https://forms.gle/iG3WHEb33YMWk8ym7
CDRI: អំពាវនាវរកមូលន័យសង្ខេបសម្រាប់សន្និសីទថ្នាក់តំបន់
CDRI មានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញអ្នកស្រាវជ្រាវដែលធ្វើការលើបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថានដែលកំពុងប្រឈមមុខនៅក្នុងមហាអនុតំបន់មេគង្គ (GMS) ដើម្បីដាក់មូលន័យសង្ខេបសម្រាប់សន្និសីទថ្នាក់តំបន់មួយ។ សន្និសីទនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រធានបទនឹងផ្តោតលើ "ការងើបឡើងវិញនៃសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ៖ ភាពមិនប្រាកដប្រជានៃព្រឹត្តិការណ៍ខាងក្រៅ និងការអភិវឌ្ឍន៍ប្រកបដោយបរិបន្ន"។ ប្រសិនលោកអ្នកចាប់អារម្មណ៍ សូមធ្វើការដាក់មូលន័យសង្ខេបតាមតំណនេះ៖ https://tinyurl.com/24hsc986 ផុតកំណត់ដាក់ពាក្យ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ លម្អិតអំពីសន្និសីទអាចស្វែងរកបាននៅទីនេះ។សូមទំនាក់ទំនងទៅកាន់លោក និត្យ កុសល តាមរយៈ kosal.nith@cdri.kh សម្រាប់ព័ត៌មានបន្ថែម។
Millennium Fellowship ឆ្នាំ២០២៧
Millennium Fellowship គឺជាកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំរយៈពេលមួយឆមាសនៅតាមសាកលវិទ្យាល័យ ដើម្បីជំរុញសកម្មភាពសង្គមរបស់អ្នកឱ្យកាន់តែរីកចម្រើនទៅមុខមួយកម្រិតទៀត។ កម្មវិធីនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ ដែលមានឆន្ទៈមោះមុតក្នុងការបង្កើតផលវិជ្ជមានដល់សង្គម និងជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ និស្សិតនឹងទទួលបានការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ បង្កើតគម្រោងដែលផ្តល់ផលប្រយោជន៍ពិតប្រាកដដល់សហគមន៍ ព្រមទាំងអាចភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញយុវជនអ្នកបង្កើតការផ្លាស់ប្តូរនៅទូទាំងពិភពលោក។