Learning Platform Close

KAWSANG: Innovation​ Marketplace​

Innovation​ Marketplace​ គឺជា​កម្មវិធី​ Hackathon​ ដែល​សហការ​គ្នា​ដែល​ក្រុម​អ្នកចូលរួម​បង្កើត​ គំរូ​សាកល្បង​ នៃ​គំនិត​សម្រាប់​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ទាំងនេះ​ក្នុង​រយៈពេល​ 48​ ម៉ោង​។​ យើង​កំពុង​ស្វែងរក​បុគ្គល​ ឬ​ក្រុម​ នៃ​អ្នក​ច្នៃប្រឌិត​ផ្អែក​លើ​បច្ចេកវិទ្យា​ អ្នក​បង្កើត​ខ្លឹមសារ​ មាតិកា​ និង​សង្គម​ស៊ី​វិល​ ដែល​ត្រៀមខ្លួន​សម្រាប់​បញ្ហា​ប្រឈម​នេះ​!

➜​ កន្លែង​៖​ នឹង​បញ្ជាក់​ជូន​នៅ​ពេល​ក្រោយ​
➜​ ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​ ១៥-១៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៣

​ដាក់​ពាក្យ​តាម​អ៊ីនធឺណិត​៖​ ផុតកំណត់​:០៥ ​វិច្ឆិកា​ ២០២៣
➜​ សម្រាប់​ FHI/CSS/CSOs​ Network​: https://forms.gle/Q8H4HnqEnxbvq42q7
➜​ សម្រាប់​អ្នក​ច្នៃប្រឌិត​: https://forms.gle/X9Kx5E7s2JPUoGrk7

***​ ចំណាំ​៖​ ប្រសិនបើ​អ្នក​បាន​ជ្រើសរើស​ចូលរួម​កម្មវិធី​ Innovation​ Marketplace​ ក្រុមការងារ​ នឹង​ផ្ញើ​អ៊ីមែល​ជូនដំណឹង​ទៅ​អ្នក​។​ ​ប្រសិនបើ​មាន​ច​ម្ង​ល់​ សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​រយៈ​ contact@kawsang.com

ព្រឹត្តិការណ៍ផ្សេងទៀត

កម្មវិធី Open Tech Camp ២០២៥

  • ថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥
  • មួយថ្ងៃពេញ
  • ក្រុង George Town, Penang, ម់ាឡេស៊ី

EngageMedia កំពុងរៀបចំកម្មវិធី Open Tech Camp ២០២៥- សន្និសីទបង្កើតដោយអ្នកប្រើប្រាស់ ដែលប្រមូលផ្តុំអ្នកបច្ចេកវិទ្យាឌីជីថល និងសកម្មជនសង្គមមកពីទូទាំងអាស៊ីប៉ាស៊ីហ្វិកនៅក្នុងកន្លែងសិក្សារួមគ្នាដែលផ្តោតសំខាន់ទៅដល់បច្ចេកវិទ្យាសិទ្ធិមនុស្ស។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ ជំរុញឱ្យមានការរៀនរួមគ្នាអំពីការគោរពឯកជនភាព សុវត្ថិភាព និងបច្ចេកវិជ្ជាឌីជីថលបើកទូលាយ ដែលអាចឱ្យអ្នកចូលរួមក្នុងការកសាងសមត្ថភាព និងភាពធន់ក្នុងការប្រឈមមុខនឹងការគំរាមកំហែងផ្នែកឌីជីថល។ អ្នកបច្ចេកវិជ្ជាចាប់អារម្មណ៍ក្នុងការអភិវឌ្ឍ ឬប្ដូរឧបករណ៍សម្រាប់គំនិតផ្តួចផ្តើមផ្លាស់ប្តូរសង្គម។ អ្នកការពារសិទ្ធិមនុស្សនិយាយអំពីសេរីភាពអ៊ីនធឺណិត សិទ្ធិឌីជីថល និងបញ្ហាសុវត្ថិភាពអ៊ីនធឺណិត។ អ្នកតស៊ូមតិ អ្នកសិក្សា និងអ្នកអនុវត្តសង្គមស៊ីវិល ងប់ងល់នឹងការជំរុញប្រព័ន្ធអេកូឌីជីថលដែលរួមបញ្ចូល និងយុត្តិធម៌។ តំណទៅចុះឈ្មោះ៖ https://forms.digisec.wiki/techcamp25

ពិធីសម្ពោធជាផ្លូវការ Learning Platform

សិក្ខាសាលានេះនឹងប្រមូលផ្តុំអ្នកចូលរួមប្រហែល ៤៥នាក់ មកពីអង្គការផ្សេងៗគ្នាដែលមានបទពិសោធន៍លើប្រធានបទទាក់ទងនឹងការអប់រំ បរិស្ថាន និងធនធានធម្មជាតិ យេនឌ័រ សារព័ត៌មាន និងជំនួយផ្នែកច្បាប់ រួមទាំងសមាជិកគម្រោងអង្គការសង្គមស៊ីវិល (CSS) អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អ្នកស្រាវជ្រាវ យុវជននិងស្ត្រីជនជាតិដើមភាគតិច។ អ្នកចូលរួមចំនួនពី ១០ ទៅ ១៥ នាក់នៅក្នុងខេត្តគោលដៅនឹងត្រូវបានអញ្ជើញផងដែរ។ គោលបំណង៖ ដើម្បីណែនាំជាផ្លូវការនូវគេហទំព័រ Learning Platform និងដំណើរការអភិវឌ្ឍវេទិកានេះ។ ដើម្បីប្រមូលមតិអ្នកចូលរួម និងការផ្ដល់យោបល់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ លើការរចនា និងមុខងារនានា។ ដើម្បីអំពាវនាវឱ្យមានកិច្ចសហការតាមរយៈការចែករំលែកទិន្នន័យ និងធនធានឯកសារ។ អំពីអ្នករៀបចំកម្មវិធី៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដោយមានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅកម្ពុជា តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) សម្រាប់គម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS) បានអភិវឌ្ឍន៍វេទិកាសិក្សាអនឡាញថ្មីមួយ ដែលមានឈ្មោះថា Learning Platform ដែលនឹងដើរតួជាមជ្ឈមណ្ឌលចែករំលែកចំណេះដឹងដោយសេរីនិងឥតគិតថ្លៃ ប្រមូលផ្តុំដោយឧត្តមានុវត្តន៍ និងការរៀនសូត្រនានានៃសមាជិកចង្កោមនៃគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។

Tech Salon #9: ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា

  • ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣
  • ៩ៈ០០​ - ១១ៈ០០ព្រឹក
  • Blockchain​ Cafe​

កម្មវិធី​ ​Tech​ Salon​ #9​ នឹង​មាន​កិច្ច​ពិភាក្សា​អំពី​ប្រធានបទ​ ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ Online​ Collaboration​ Tool​ in​ Action​ កិច្ច​ពិ​ភាក្សា​នេះ​នឹង​ចែករំលែក​អំពី​ការ​ធ្វើ​ការងារ​ជា​ក្រុម​ ការ​ប្រើប្រាស់​ឧបក​រណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ រួម​ទាំង​តើ​យើង​គួរ​ជ្រើសរើស​ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​មួយ​ណា​សាក​សម​ជាមួយ​ការងារ​របស់​អ្នក​ Tech​ Salon​ ប្រចាំ​ ខែ​ដែល​អញ្ជើញ​វាគ្មិន​ពី​អង្គការ​សង្គម​ស៊ី​វិល​ អ្នកជំនាញ​ មក​ចែករំលែក​ពី​បទ​ពិសោធ​ទាក់ទង​នឹង​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ស្ថាប័ន​ ដើម្បី​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ និង​លើកកម្ពស់​ការ​ប្រើប្រាស់​ ICT​ សម្រាប់​ការងារ​សង្គម​។​ ចុះឈ្មោះ៖ https://rb.gy/7zcie