
Innovation Marketplace គឺជាកម្មវិធី Hackathon ដែលសហការគ្នាដែលក្រុមអ្នកចូលរួមបង្កើត គំរូសាកល្បង នៃគំនិតសម្រាប់ដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនេះក្នុងរយៈពេល 48 ម៉ោង។ យើងកំពុងស្វែងរកបុគ្គល ឬក្រុម នៃអ្នកច្នៃប្រឌិតផ្អែកលើបច្ចេកវិទ្យា អ្នកបង្កើតខ្លឹមសារ មាតិកា និងសង្គមស៊ីវិល ដែលត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមនេះ!
➜ កន្លែង៖ នឹងបញ្ជាក់ជូននៅពេលក្រោយ
➜ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣
ដាក់ពាក្យតាមអ៊ីនធឺណិត៖ ផុតកំណត់:០៥ វិច្ឆិកា ២០២៣
➜ សម្រាប់ FHI/CSS/CSOs Network: https://forms.gle/Q8H4HnqEnxbvq42q7
➜ សម្រាប់អ្នកច្នៃប្រឌិត: https://forms.gle/X9Kx5E7s2JPUoGrk7
*** ចំណាំ៖ ប្រសិនបើអ្នកបានជ្រើសរើសចូលរួមកម្មវិធី Innovation Marketplace ក្រុមការងារ នឹងផ្ញើអ៊ីមែលជូនដំណឹងទៅអ្នក។ ប្រសិនបើមានចម្ងល់ សូមទាក់ទងមកយើងខ្ញុំតាមរយៈ contact@kawsang.com
ព្រឹត្តិការណ៍ផ្សេងទៀត
មហាសន្និបាតបណ្ណាល័យ និងព័ត៌មានពិភពលោក ឆ្នាំ២០២៧
សហព័ន្ធអន្តរជាតិនៃសមាគម និងស្ថាប័នបណ្ណាល័យ (IFLA) បានជ្រើសរើសទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតបណ្ណាល័យ និងព័ត៌មានពិភពលោក ឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៧។ សូមបន្តរង់ចាំតាមដានសម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ IFLA WLIC 2027។
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២
កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ ខេមបូចា សហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការ FHI360 រៀបចំកិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២ ក្រោមប្រធានបទស្តីពី “ ឥណទានកាបូន”។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃចន្ទ័ ទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាចhttps://forms.office.com/r/4hHJbxzmxJ
NEP Cambodia៖ សន្និសិទជាតិលើកទី៣ ស្តីពីការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំដើម្បីលើកកម្ពស់បរិយាបន្នក្នុងវិស័យអប់រំ
សន្និសិទជាតិលើកទី៣ ដែលរៀបចំឡើងដោយអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)មានគោលបំណងដោះស្រាយគម្លាតចំណេះដឹងទាក់ទងនឹងការអនុវត្តគោលនយោបាយ និងចំណុចដៅនៃ SDG4 របស់កម្ពុជា និងការប្តេជ្ញាចិត្តនៃការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ (TES) និងដើម្បីប្រមូលផ្តុំសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងតួអង្គរដ្ឋាភិបាល ដើម្បីពិភាក្សាអំពីរបៀបដែលភាគីពាក់ព័ន្ធក្នុងវិស័យអប់រំទាំងអស់អាចចូលរួមក្នុងការធ្វើបរិវត្ត ពង្រឹងប្រព័ន្ធ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំក្នុងបរិបទកម្ពុជា។ ចុះឈ្មោះ៖ https://questionpro.com/t/AVgOrZzEfA កម្មវិធីទាំងស្រុងជា PDF៖ ទាញយក