Learning Platform Close

កម្មវិធី Open Tech Camp ២០២៥

EngageMedia កំពុងរៀបចំកម្មវិធី Open Tech Camp ២០២៥- សន្និសីទបង្កើតដោយអ្នកប្រើប្រាស់ ដែលប្រមូលផ្តុំអ្នកបច្ចេកវិទ្យាឌីជីថល និងសកម្មជនសង្គមមកពីទូទាំងអាស៊ីប៉ាស៊ីហ្វិកនៅក្នុងកន្លែងសិក្សារួមគ្នាដែលផ្តោតសំខាន់ទៅដល់បច្ចេកវិទ្យាសិទ្ធិមនុស្ស។

ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ ជំរុញឱ្យមានការរៀនរួមគ្នាអំពីការគោរពឯកជនភាព សុវត្ថិភាព និងបច្ចេកវិជ្ជាឌីជីថលបើកទូលាយ ដែលអាចឱ្យអ្នកចូលរួមក្នុងការកសាងសមត្ថភាព និងភាពធន់ក្នុងការប្រឈមមុខនឹងការគំរាមកំហែងផ្នែកឌីជីថល។

  • អ្នកបច្ចេកវិជ្ជាចាប់អារម្មណ៍ក្នុងការអភិវឌ្ឍ ឬប្ដូរឧបករណ៍សម្រាប់គំនិតផ្តួចផ្តើមផ្លាស់ប្តូរសង្គម។
  • អ្នកការពារសិទ្ធិមនុស្សនិយាយអំពីសេរីភាពអ៊ីនធឺណិត សិទ្ធិឌីជីថល និងបញ្ហាសុវត្ថិភាពអ៊ីនធឺណិត។
  • អ្នកតស៊ូមតិ អ្នកសិក្សា និងអ្នកអនុវត្តសង្គមស៊ីវិល ងប់ងល់នឹងការជំរុញប្រព័ន្ធអេកូឌីជីថលដែលរួមបញ្ចូល និងយុត្តិធម៌។

តំណទៅចុះឈ្មោះ៖ https://forms.digisec.wiki/techcamp25

ព្រឹត្តិការណ៍ផ្សេងទៀត

Tech Salon #11: មូលដ្ឋាគ្រឹះនៃការរចនាខិតបណ្ណផ្សព្វផ្សាយដោយប្រើប្រាស់ឧបករណ៍ Canva

  • ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣
  • 0៩:00 - ១១:00 ព្រឹក
  • Blockchain​ Cafe​

កម្មវិធី Tech Salon #11 នឹងពិភាក្សាគ្នាអំពីមូលដ្ឋាគ្រឹះនៃការរចនាខិតបណ្ណផ្សព្វផ្សាយសម្រាប់អង្គការសង្គមស៊ីវិលធ្វើការផុសផ្សព្វផ្សាយលើបណ្ដាញសង្គមដោយប្រើប្រាស់ឧបករណ៍ Canva។ ចុះឈ្មោះជាមុន https://forms.gle/CDzyvfkSko8yzv2w5

កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តបានត្រឡប់មកវិញហើយ!

កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ ខេមបូចា សហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការ FHI360 រៀបចំកិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី១ ក្រោមប្រធានបទស្តីពី “រីម៉ូតសិនស៊ីង (Remote Sensing) ទៅលើទិន្នន័យបរិស្ថាន”។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៥ល្ងាច៖ https://forms.office.com/r/MiJutX6b9K

Tech Salon #12: តើ​AI​ ជួយ​ការងារ​អ្វី​ខ្លះ​ដល់​សង្គម​ស៊ី​វិល​​?​

  • ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣
  • ៩:00 - ១១:00 ព្រឹក
  • Blockchain​ Cafe​

កម្មវិធី Tech Salon #12 នឹងពិភាក្សាគ្នាអំពី AI​ (ChatGPT& Google Bard) តើ AI បច្ចុប្បន្នអាចជួយអ្វីខ្លះសម្រាប់អង្គការសង្គមស៊ីវីលបានអ្វីខ្លះ? Tech Salon ប្រចាំ ខែដែលអញ្ជើញ វាគ្មិន ពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ ចុះឈ្មោះជាមុន : https://forms.gle/5s1RE7fLbNEkzToD9