Learning Platform Close

IDEA SPRINT II

កម្មវិធី Idea Sprint គឺជាសិក្ខាសាលារយៈពេលបីថ្ងៃសម្រាប់អង្គការសង្គមស៊ីវិល និងអ្នកផ្លាស់ប្តូរដែលចាប់អារម្មណ៍ក្នុងការអភិវឌ្ឍវិធីសាស្រ្ត និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សង្គមស៊ីវិល។

កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលពេញ ៣ ថ្ងៃ ដែលតម្រូវ​ឱ្យ​អ្នក​ចូល​រួម​តាំង​ចិត្ត​ចូល​រួម​ពេញ​លេញទាំង ៣​ថ្ងៃ។ អ្នកនឹងត្រូបែកចែកទៅក្រុមចំនួន ៥ ដោយផ្អែកលើចំណាប់អារម្មណ៍ និងជំនាញរបស់អ្នក ដើម្បីធ្វើការលើបញ្ហាប្រឈមដែលអ្នកជ្រើសរើស។ អ្នកនឹងធ្វើការជាក្រុមលើបញ្ហា ប្រឈមនេះរហូតចប់កម្មវិធី។

ចុះឈ្មោះ៖ https://rb.gy/rmfhc

ព្រឹត្តិការណ៍ផ្សេងទៀត

CDRI: អំពាវនាវ​រក​មូលន័យ​សង្ខេប​សម្រាប់​សន្និសីទ​ថ្នាក់​តំបន់​

  • ថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៣
  • ពេញមួយថ្ងៃ
  • រាជធានីភ្នំពេញ ប្រទេសកម្ពុជា
  • ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៣

CDRI​ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​អញ្ជើញ​អ្នក​ស្រាវជ្រាវ​ដែល​ធ្វើការ​លើ​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ សង្គម​ និង​បរិស្ថាន​ដែល​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ (GMS)​ ដើម្បី​ដាក់​មូលន័យ​សង្ខេប​សម្រាប់​សន្និសីទ​ថ្នាក់​តំបន់​មួយ​។​ ​សន្និសីទ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១-២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ដែល​ប្រធានបទ​នឹង​ផ្តោត​លើ​ \"​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​មហា​អនុ​តំបន់​មេគង្គ​៖​ ភាព​មិន​ប្រាកដប្រជា​នៃ​ព្រឹត្តិការណ៍​ខាងក្រៅ​ និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​បរិ​បន្ន​\"​។​ ​ប្រ​សិន​លោក​អ្នក​ចាប់អារម្មណ៍​ សូម​ធ្វើការ​ដាក់​មូលន័យ​សង្ខេប​តាម​តំណ​នេះ​៖​ https://tinyurl.com/24hsc986 ​ផុតកំណត់​ដាក់​ពាក្យ​៖​ ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២៣ ​លម្អិត​អំពី​សន្និសីទ​អាច​ស្វែង​រកបាន​នៅ​ទី​នេះ​។​​សូម​ទំនាក់ទំនង​ទៅ​កាន់​លោក​ និត្យ​ កុសល​ តាម​រយៈ​ kosal.nith@cdri.kh​ សម្រាប់​ព័ត៌មាន​បន្ថែម​។​

Tech Salon #8: ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​

  • ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣
  • ៩:០០​ - ១១:០០ ព្រឹក
  • Blockchain​ Cafe​

កម្មវិធី​ Tech​ Salon​ #8​ នឹង​មាន​កិច្ច​ពិភាក្សា​អំពី​ប្រធានបទ​ ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ Online​ Collaboration​ Tool។​ កិច្ច​ពិភាក្សា​នេះ​នឹង​ចែករំលែក​អំពី​គុណសម្បត្តិ​នៃ​ការ​ប្រើប្រាស់​បក​រណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ និង​ចំនុចខ្សោយ​នៃ​ឧបករណ៍​ទាំងនោះ​ រួម​ទាំង​របៀប​ជ្រើសរើស​ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ដែល​សាក​សម​ និង​សម​ស្រប​ជាមួយ​ការងារ​របស់​អ្នក​។​ Tech​ Salon​ ប្រចាំ​ ខែ​ដែល​អញ្ជើញ​ វាគ្មិន​ ពី​អង្គការ​សង្គម​ស៊ី​វិល​ អ្នកជំនាញ​ មក​ចែករំលែក​ពី​បទ​ពិសោធ​ ទាក់ទង​និង​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ស្ថាប័ន​ ដើម្បី​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ និង​លើកកំពស់​ការ​ប្រើប្រាស់​ ICT​ សំរាប់​ការងារ​សង្គម​។​ ​ចុះ​ឈ្មោះ​ជា​មុន៖​ https://forms.gle/8jU5Yb5DdQJ9E3gM8

កម្ពុជា អាយស៊ីធីខែម ២០២៤

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូរបស់ខ្លួនកំពុងរៀបចំកម្មវិធី​កម្ពុជា អាយស៊ីធីខែម ២០២៤ ចំនួន ៣ ថ្ថៃ ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ ២០២៤ នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះនឹងក្លាយជា កម្ពុជា អាយស៊ីធីខែម លើកទីបីដែលនឹងប្រារព្ធឡើង។ ខែមដែលកើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលធ្វើឡើងនៅខេត្តសៀមរាប ត្រូវបានប្រារព្ធឡើងដោយជោគជ័យក្នុងឆ្នាំ ២០១៨ បន្ទាប់មកខែមទីពីរនៅឆ្នាំ ២០២២។ កម្ពុជា អាយស៊ីធីខែម ២០២៤ គឺជាព្រឹត្តិការណ៍អន្តរកម្មមួយដែលមានវគ្គចែករំលែក ការពិភាក្សាជាក្រុម និងសកម្មភាពដែលដឹកនាំដោយអ្នកជំនាញជាតិ និងអន្តរជាតិផ្នែក ICT សន្តិសុខតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទំនាក់ទំនងឌីជីថល បញ្ញាសិប្បនិម្មិត (AI) សារព័ត៌មាន និងសិទ្ធិឌីជីថល។ ខែមនេះនឹងប្រមូលផ្តុំអ្នកចូលរួមមកពីវិស័យចម្រុះ ប៉ុន្តែមានទំនាក់ទំនងគ្នាទៅវិញទៅមក រួមមានប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន អង្គការសង្គមស៊ីវិល ក្រុមតស៊ូមតិសិទ្ធិឌីជីថល អ្នកជំនាញផ្នែកច្បាប់ បណ្ឌិតសភា វិស័យឯកជន និងនិស្សិតសាកលវិទ្យាល័យ។ ពួកគេនឹងមានឱកាសចូលរួមក្នុងការចែករំលែកចំណេះដឹងស៊ីជម្រៅដោយអ្នកជំនាញ ទទួលបានបទពិសោធន៍ពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវិតពិត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលរួមផ្សេងទៀត។ វាគ្មិន និងអ្នកសម្របសម្រួលនឹងមកពីប្រទេសកម្ពុជា ប្រទេសមេគង្គ និងតំបន់ផ្សេងៗទៀត។ ពួកគេ​នឹង​នាំមក​នូវ​ទស្សនវិស័យ និង​ជំនាញ​ចម្រុះ​ដល់​ការពិភាក្សា។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ នឹង​នាំ​អ្នក​ចូល​រួម​ប្រមាណ ២០០​នាក់ នៅ​ខេត្ត​សៀមរាប ដែល​ជា​កន្លែងនៃ​បេតិកភណ្ឌ​ពិភពលោក​អង្គរ។