Learning Platform Close

The Asia Pacific Internet Governance Academy ២០២៥ (APIGA)

APIGA មានគោលបំណងអភិវឌ្ឍការយល់ដឹងរបស់មេដឹកនាំយុវជនអំពីអ៊ីនធឺណិត និងប្រព័ន្ធអេកូឡូស៊ីរបស់វា។ វាក៏មានគោលបំណងបំពាក់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងជំនាញដើម្បីចូលរួមក្នុងការបង្កើតគោលនយោបាយអ៊ីនធឺណែត តាមរយៈការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដូចខាងក្រោម៖

  • គោលគំនិតនៃការគ្រប់គ្រងអ៊ីនធឺណិត និងគំរូពហុភាគីនៃការបង្កើតគោលនយោបាយ;
  • បញ្ហាអភិបាលកិច្ចអ៊ីនធឺណិតសកលបច្ចុប្បន្ន និងការអនុវត្តបញ្ហាទាំងនេះនៅកម្រិតមូលដ្ឋាន និងតំបន់។
  • ទំនុកចិត្តក្នុងការនិយាយឡើងក្នុងវេទិកាតំបន់ និងអន្តរជាតិ។

ព្រឹត្តិការណ៍ផ្សេងទៀត

ជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ខែឧសភា ឆ្នាំ២០២៦

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញសេចក្តីជូនដំណឹងស្តីពីជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ខែឧសភា ឆ្នាំ២០២៦។ អូឌីស៊ីនឹងរៀបចំជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ (ទីកន្លែងជម្រាបជូននាពេលក្រោយ) ចាប់ពីម៉ោង ១:៣០ ដល់ ៥:៣០ រសៀល។ អ្នកចាប់អារម្មណ៍អាចចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ។

កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៤

កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៤ នេះនឹងពិភាក្សាអំពី "ប្រព័ន្ធផ្កាយរណបត្រួតពិនិត្យការបាត់បង់គំរបព្រៃឈើ៑" ដែលវាគ្មិនរបស់យើងគឺលោក ចាន់ថងន៍ បូរ៉ាមី ស្ថាបត្យករដំណោះស្រាយបច្ចេកវិទ្យាឯករាជ្យ និងជាអ្នកជំនាញផ្នែកព័ត៌មានភូមិសាស្ត្រ។ កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រី​អង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកជំនាញក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្ត។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមឱ្យបានត្រឹមថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈតំណភ្ជាប់៖ https://forms.office.com/r/HzhFmTAUCF https://forms.office.com/r/HzhFmTAUCF

APrIGF ២០២៣ – ទីក្រុងប្រ៊ីសបេន

​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ (APrIGF)​ គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​ក្នុង​តំបន់​ស្តី​ពី​ការ​គ្រប់គ្រង​អ៊ីនធឺណិត​។​ ដោយ​ប្រកាន់​យក​វិធីសាស្ត្រ​ពហុភាគី​ជា​គោលការណ៍​ស្នូល​របស់​ខ្លួន​ APrIGF​ ជា​វេទិកា​មួយ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ការ​ពិភាក្សា​ និង​កិច្ចសហការ​ក្នុង​កម្រិត​តំបន់​ និង​ជា​កន្លែង​ដែល​ប្រមូលផ្តុំ​ការ​ពិភាក្សា​អភិបាលកិច្ច​អ៊ីនធឺណិត​ ថ្នាក់​ជាតិ​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​អភិបាលកិច្ច​អ៊ីនធឺណិត​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​ ​ការ​ចុះ​ឈ្មោះ​នឹង​បើក​ក្នុង​ពេល​ឆាប់ៗ​នេះ​ ហើយ​ព័ត៌មាន​បន្ថែម​ស្តី​ពី​កម្មវិធី​ ការ​ឧបត្ថម្ភ​ និង​ឱកាស​អាហារូបករណ៍​នឹង​ត្រូវ​បាន​បោះពុម្ព​នៅ​លើ​គេហទំព័រ​។​