ផ្នែកកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជ្រើសរើសបេក្ខជនសម្រាប់កម្មវិធីអាហារូបករណ៍ Hubert H. Humphrey ឆ្នាំសិក្សា២០២៤-២០២៥ ។ កម្មវិធីអាហារូបករណ៍នេះនឹងផ្តល់ឱកាសឱ្យអ្នកជំនាញកម្រិតមធ្យមទៅកាន់សហរដ្ឋអាមេរិកដើម្បីសិក្សា និងពង្រឹងវិជ្ជាជីវៈមួយឆ្នាំពេញ។ ចំនួនអាហារូបករណ៍ដែលផ្តល់ឱ្យក្រោមកម្មវិធីអាហារូបករណ៍ Humphrey គឺអាស្រ័យលើមូលនិធិ។

ទម្រង់ពាក្យស្នើសុំមាននៅលើគេហទំព័រ IIE៖ https://apply.iie.org/huberthhumphrey
ថ្ងៃផុតកំណត់ក្នុងការដាក់ស្នើកម្មវិធីអនឡាញគឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ បេក្ខជនដែលមិនមានលទ្ធភាពចូលទៅកាន់កម្មវិធីអនឡាញ អាចទាក់ទងផ្នែកកិច្ចការសាធារណៈតាមរយៈលេខ ០២៣ ៧២៨ ២៤៨ ឬអ៊ីមែល៖ PASExchanges@state.gov សម្រាប់ព័ត៌មានអំពីកម្មវិធីនេះ។
ព្រឹត្តិការណ៍ផ្សេងទៀត
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃ GIS និងការប្រើប្រាស់ QGIS
អង្គការទិន្នន័យអំពីការអភិវឌ្ឍ មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំសិក្ខាសាលាស្តីពីមូលដ្ឋានគ្រឺះ នៃប្រព័ន្ធ ព័ត៌មានភូមិសាស្ត្រ និងការប្រើប្រាស់ QGIS។ សិក្ខាសាលានេះមានគោលបំណងផ្តល់ជូន នូវចំណេះដឹងអំពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងការប្រើប្រាស់កម្មវិធី QGIS សម្រាប់ការប្រមូលទិន្នន័យ ការគ្រប់គ្រងទិន្នន័យ និងការធ្វើផែនទី។ សម្រាប់ការចុះឈ្មោះ៖ https://bit.ly/43eJOOZ ថ្ងៃផុតកំណត់ចុះឈ្មោះ៖ ២៤ កក្កដា ២០២៣ ថ្ងៃប្រកាសឈ្មោះបេក្ខជន៖ ២៦ កក្កដា ២០២៣ ថ្ងៃបណ្តុះបណ្តាលៈ ០២-០៤ សីហា ២០២៣
Tech Salon #10: ណែនាំវិធានសុវត្ថិភាពគណនីហ្វេសប៊ុក និងតេឡេក្រាម
កម្មវិធី Tech Salon #10 នឹងមានចែករំលែកអំពីប្រធានបទ ណែនាំវិធានសុវត្ថិភាពគណនី ហ្វេសប៊ុក និងតេឡេក្រាម ព្រមទាំងការកំណត់ និងមូលហេតុមួយចំនួនដែលនាំឲ្យគេអាចវាយប្រហារអ្នកបាន និងវិធានការពារ។ វាគ្មិន៖ លោក ជី សុផាត ចុះឈ្មោះជាមុន https://forms.gle/JTcwzcMEnUy6sWyi9
អាហារូបករណ៍វិជ្ជាជីវៈវ័យក្មេងកាណាដា ២០២៥
អាហារូបករណ៍វិជ្ជាជីវៈវ័យក្មេងកាណាដា ២០២៥ គឺជាជំពូកថ្មីដ៏គួរឱ្យរំភើបនៃកម្មវិធីអាហារូបករណ៍វិជ្ជាជីវៈវ័យក្មេង ដែលឧទ្ទិសដល់ការបង្កើនសក្តានុពលភាពជាអ្នកដឹកនាំរបស់យុវជនក្រោមអាយុ ៤០ ឆ្នាំ។ គំនិតផ្តួចផ្តើមនេះផ្តោតលើវិធីសាស្រ្តសិក្សាប្រកបដោយបទពិសោធន៍ និងប្រកបដោយភាពច្នៃប្រឌិត ផ្តល់សិទ្ធិអំណាចដល់អ្នកចូលរួមឱ្យក្លាយជាអ្នកដឹកនាំដែលមានទំនួលខុសត្រូវ និងមានសមត្ថភាពខ្ពស់។ ចុះឈ្មោះនៅទីនេះ៖ https://youngprofessionalfellowship.org/canada/