
សន្និសិទនេះគឺជាវេទិកាពិភពលោកឈានមុខគេសម្រាប់វិស័យដីធ្លី ដែលប្រមូលផ្តុំអ្នកចូលរួមជាង 1,000 នាក់មកពីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យអប់រំ និងវិស័យឯកជន ដើម្បីបង្ហាញពីការស្រាវជ្រាវទាក់ទងនឹងគោលនយោបាយ ពិភាក្សាបញ្ហាបច្ចេកទេស និងការអនុវត្តល្អក្នុងវិស័យ ហើយជូនដំណឹងដល់កិច្ចសន្ទនារបស់យើង។ សន្និសិទនេះក៏មានគោលបំណងលើកទឹកចិត្តការផ្លាស់ប្តូរចំណេះដឹងឆ្លងវិស័យ និងបានបណ្តុះការវិនិយោគ គំនិតផ្តួចផ្តើម និងគម្រោងស្រាវជ្រាវជាច្រើនដែលដឹកនាំដោយភាគីពាក់ព័ន្ធចម្រុះ រួមទាំងគោលការណ៍ណែនាំស្ម័គ្រចិត្ត ក្របខ័ណ្ឌវាយតម្លៃអភិបាលកិច្ចដីធ្លី និងជំយុទ្ធនាការStand for Her Land។
ព្រឹត្តិការណ៍ផ្សេងទៀត
Tech Salon #12: តើAI ជួយការងារអ្វីខ្លះដល់សង្គមស៊ីវិល?
កម្មវិធី Tech Salon #12 នឹងពិភាក្សាគ្នាអំពី AI (ChatGPT& Google Bard) តើ AI បច្ចុប្បន្នអាចជួយអ្វីខ្លះសម្រាប់អង្គការសង្គមស៊ីវីលបានអ្វីខ្លះ? Tech Salon ប្រចាំ ខែដែលអញ្ជើញ វាគ្មិន ពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ ចុះឈ្មោះជាមុន : https://forms.gle/5s1RE7fLbNEkzToD9
ការរចនាខិតបណ្ណផ្សព្វផ្សាយ
Tech Salon លើកទី11 យើងនឹងពិភាក្សាគ្នាអំពីមូលដ្ឋាគ្រឹះនៃការរចនាខិតបណ្ណផ្សព្វផ្សាយសម្រាប់អង្គការសង្គមស៊ីវិលធ្វើការផុសផ្សព្វផ្សាយលើបណ្ដាញសង្គមដោយប្រើប្រាស់ឧបករណ៍ Canva ។ ចូលរួមដោយឥតគិតថ្លៃ ដោយចុះឈ្មោះជាមុន https://forms.gle/CDzyvfkSko8yzv2w5
វគ្គបណ្តុះបណ្ដាលស្តីពីសន្តិសុខសាយប័រ និងអក្ខរកម្មទិន្នន័យ
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖ ១.លើកកម្ពស់ការយល់ដឹងរបស់សមាជិកទាក់ទងនឹងសន្តិសុខសាយប័រ ក៏ដូចជាសុវត្ថិភាពឌីជីថល រួមទាំងការគ្រប់គ្រងពាក្យសម្ងាត់ ការរុករកលើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព សុវត្ថិភាពអ៊ីម៉ែល និងសុវត្ថិភាពក្នុងការប្រើប្រាស់ទូរស័ព្ទដៃ។ ២.បង្កើនការយល់ដឹងអំពីទិន្នន័យ ស្តង់ដារទិន្នន័យ និងទស្សនីយកម្មទិន្នន័យ។