Learning Platform Close

កិច្ច​ពិភាក្សា​ផ្អែក​លើ​វិទ្យាសាស្ត្រ​លើក​ទី​៦ ​ក្រោម​ប្រធានបទ​ស្តី​ពី​ ស្ថានភាព​គ្រោះ​រាំង​ស្ងួត​នៅ​កម្ពុជា

ខេ​ម​បូ​ចា​ សហការ​ជាមួយ ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​រៀបចំ​កិច្ច​ពិភាក្សា​ផ្អែក​លើ​វិទ្យាសាស្ត្រ​លើក​ទី​៦​ក្រោម​ប្រធានបទ​ស្តី​ពី​ ស្ថានភាព​គ្រោះ​រាំង​ស្ងួត​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៤​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​តំណាង​អង្គការ​សង្គម​ស៊ី​វិល​ និស្សិត​មក​ពី​សាក​វិទ្យាល័យ​នានា​ និង​អ្នក​សារព័ត៌មាន​ចំនួន​ ៣៥​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ១៩​នាក់​។​

​សូម​ថ្លែងអំណរគុណ​ដល់​លោក​ ហួរ​ អ៊ិ​ច​ អ្នកជំនាញ​គ្រប់​គ្រង់​គ្រោះ​រាំង​ស្ងួត​ថ្នាក់​តំបន់​នៃ​គណកម្មការ​ទន្លេមេគង្គ​ ដែល​បាន​ចែករំលែក​បទ​ពិសោធន៍​ ចំណេះដឹង​ និង​ជំនាញ​លើ​ប្រធានបទ​នេះ​។​
​សកម្មភាព​នេះ​គាំទ្រ​មូលនិធិ​ដោយ​ USAID​ តាម​រយៈ​អង្គការ​ FHI360​ ក្រោម​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ (CSS)​។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

រឿងរ៉ាវផ្សេងទៀត

273

សក្ខីកម្ម៖ ចំណាប់​អារម្មណ៍​យុវតីជនជាតិដើមភាគតិច និងពលរដ្ឋអ្នកសារព័ត៌មានវ័យក្មេងរបស់យើង​ចំពោះវគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ

តើលោកអ្នកចង់ដឹងទេថា យុវតីជនជាតិដើមភាគតិច និងពលរដ្ឋអ្នកសារព័ត៌មានវ័យក្មេងរបស់យើងយល់យ៉ាងណាចំពោះវគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ? តោះ! យើងទៅមើលសក្ខីកម្មរបស់គាត់ទាំងអស់គ្នា! សកម្មភាពនេះស្ថិតនៅក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល ដែលគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360)។

120

កិច្ចប្រជុំពិគ្រោះតាមវិស័យស្តីពីផែនទីគម្របព្រៃឈើ

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំកិច្ចប្រជុំពិគ្រោះតាមវិស័យស្តីពីផែនទីគម្របព្រៃឈើ ជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ អង្គការសង្គមស៊ីវិល ព្រមទាំងគ្រឹះសា្ថនអប់រំ។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅការប្រើប្រាស់រីម៉ូតសិនស៊ីងក្នុងការផលិតផែនទីគម្របព្រៃឈើ និងផែនទីគម្របដី។ អូឌីស៊ីបានទទួលនូវធាតុចូលនិងមតិយោបល់ជាច្រើនដូចជា ការធ្វើសំយោគបណ្ណាល័យសាស្ត្រ វិធីសាស្ត្រ តម្រូវការ និងផែនការសកម្មភាព។ គម្រោងនេះត្រូវបានគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។

160

កិច្ចប្រជុំ​ដំបូង​របស់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​

កិច្ចប្រជុំ​ដំបូង​របស់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២២​ នៅ​ការិយាល័យ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២៩​នាក់​ (​ស្រី​ ១០​នាក់​)​ ក្នុង​នោះ​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ០៦​នាក់​។​ កិច្ចប្រជុំ​នេះ​បាន​ប្រមូលផ្តុំ​នូវ​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អង្គការ​សង្គម​ស៊ី​វិល​ និង​អង្គការ​សហគមន៍​មូលដ្ឋាន​ ដែល​ធ្វើការ​លើ​ជនជាតិ​ដើម​ភាគតិច​ ធនធានធម្មជាតិ​ ព្រៃឈើ​ ដីធ្លី​ និង​បរិស្ថាន​ជាដើម​។​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ដោយ​មានការ​គាំទ្រ​មូលនិធិ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ដែល​ជា​ផ្នែក​មួយ​នៃ​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​ អូ​ឌី​ស៊ីអនុវត្ត​គម្រោង​នេះ​ដោយ​មានការ​សហការ​ជាមួយ​សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​បី​គឺ​ ខេ​ម​បូ​ចា​ អង្គការ​អភិរក្ស​ភាសា​ជនជាតិ​ដើម​ភាគតិច​ និង​អេកូ​យុវ​ទូត​។​ គម្រោង​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​កាន់តែ​មាន​និរន្តរភាព​ ដោយឆ្លុះបញ្ជាំង​តម្រូវការ​ និង​កង្វល់​របស់​ជនជាតិ​ដើម​ភាគតិច​។​ គម្រោង​មាន​សកម្មភាព​សំខាន់ៗ​សរុប​ចំនួន​ ២៦​។​ កិច្ចប្រជុំ​នេះ​គឺជា​សកម្មភាព​សំខាន់​មួយ​នៅ​ក្នុង​គម្រោង​ ដែល​រៀបចំ​ដោយ​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ ព័ត៌មាន​ និង​បញ្ហា​អាទិភាព​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ បរិស្ថាន​ ព្រៃឈើ​ ដីធ្លី​ ជនជាតិ​ដើម​ភាគតិច​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​នឹង​មានឱកាស​ជួបជុំ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ដំបូង​មួយ​នេះ​។​ អូ​ឌី​ស៊ី​បាន​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ ដោយ​ប្រមូលផ្តុំ​សមាជិក​ និង​ដៃគូរ​ពាក់ព័ន្ធ​ដើម្បី​បង្កើត​បណ្តាញ​ ចែករំលែក​បទ​ពិសោធន៍​ កំណត់​ផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ​ និង​វិធីសាស្ត្រ​ក្នុង​ការ​តស៊ូ​មតិ​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​ កិច្ចប្រជុំ​មាន​គោលបំណង​សំខាន់ៗ​ចំនួន​បួន​រួម​មាន​៖​ ​បង្ហាញ​ពី​លក្ខណៈ​នៃ​ការ​បង្កើត​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ និង​តួនាទី​របស់​សមាជិក​នីមួយៗ​ បង្កើត​បរិយាកាស​ចែករំលែក​សម្រាប់​សមាជិក​ និង​បណ្តាញ​ ធ្វើ​បច្ចុប្បន្នភាព​បញ្ហា​បរិស្ថាន​ជា​អាទិភាព​ក៏​ដូច​ជា​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​បរិស្ថាន​ លើកទឹកចិត្ត​សមាជិក​ និង​អ្នក​ពាក់ព័ន្ធ​ឱ្យធ្វើ​ការ​ជាមួយ​គ្នា​។​ ​បញ្ហា​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​ ជា​ពិសេស​ការ​ទន្ទ្រាន​យក​ដី​ សម្បទាន​​ដី​សេដ្ឋកិច្ច​ ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ ព្រៃឈើ​ និង​មូលនិធិ​បរិស្ថាន​ និង​សង្គម​ជាដើម​។​ បញ្ហា​អាទិភាព​ភាគច្រើន​គឺ​ទាក់ទង​នឹង​ព្រៃឈើ​។​ អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន​មិន​បាន​ផ្តោត​លើ​ច្បាប់​វិនិយោគ​ ដែល​ជា​ចំណុច​ស្នូល​នៃ​គម្រោង​អភិវឌ្ឍន៍​ដែល​បង្ក​បញ្ហា​ជា​ច្រើន​ដល់​សហគមន៍​មូលដ្ឋាន​នោះ​ទេ​។​ ច្បាប់​នេះ​គួរតែ​ត្រូវ​បាន​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​ ជា​ពិសេស​ផ្នែក​ដែល​ទាក់ទង​នឹង​ជនជាតិ​ដើម​ភាគតិច​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​ ប្រជាពលរដ្ឋ​មូលដ្ឋាន​អាច​ប្រឈម​នឹង​ការ​លំបាក​ ប្រសិនបើ​មាន​គម្រោង​អភិវឌ្ឍន៍​ ឬ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​របស់​ពួក​គេ ​ប្រសិនបើ​មិន​បាន​សិក្សា​ច្បាប់​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​។​ សហគមន៍​ខ្វះ​ព័ត៌មាន​ជាក់លាក់​ និង​ច្បាស់លាស់​អំពី​គម្រោង​អភិវឌ្ឍន៍​ និង​យុទ្ធសាស្ត្រ​ដែល​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​។​ ធនធានធម្មជាតិ​គឺជា​ក្តី​សង្ឃឹម​ចុង​ក្រោយ​របស់​ជនជាតិ​ដើម​ភាគតិច​ ដូច្នេះ​ពួក​គេ​ត្រូវ​តែ​ការពារ​។​ ជនជាតិ​ដើម​ភាគតិច​គួរតែ​ពង្រីក​សម្ព័ន្ធភាព​របស់​ពួក​គេ​នៅ​ក្នុង​យុទ្ធនាការ​នីមួយៗ​ក៏​ដូច​ជា​សិក្ខាសាលា​ផង​ដែរ​។​