
កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រីអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកជំនាញក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។
កិច្ចពិភាក្សានេះសហការរៀបចំដោយ ខេមបូចា និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) ប្រចាំនៅកម្ពុជា តាមរយៈអង្គការ fhi360។
សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះ៖ https://forms.office.com/r/PeAxg2vSs5
ព្រឹត្តិការណ៍ផ្សេងទៀត
KAWSANG: Innovation Marketplace
Innovation Marketplace គឺជាកម្មវិធី Hackathon ដែលសហការគ្នាដែលក្រុមអ្នកចូលរួមបង្កើត គំរូសាកល្បង នៃគំនិតសម្រាប់ដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនេះក្នុងរយៈពេល 48 ម៉ោង។ យើងកំពុងស្វែងរកបុគ្គល ឬក្រុម នៃអ្នកច្នៃប្រឌិតផ្អែកលើបច្ចេកវិទ្យា អ្នកបង្កើតខ្លឹមសារ មាតិកា និងសង្គមស៊ីវិល ដែលត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមនេះ! ➜ កន្លែង៖ នឹងបញ្ជាក់ជូននៅពេលក្រោយ➜ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដាក់ពាក្យតាមអ៊ីនធឺណិត៖ ផុតកំណត់:០៥ វិច្ឆិកា ២០២៣➜ សម្រាប់ FHI/CSS/CSOs Network: https://forms.gle/Q8H4HnqEnxbvq42q7➜ សម្រាប់អ្នកច្នៃប្រឌិត: https://forms.gle/X9Kx5E7s2JPUoGrk7 *** ចំណាំ៖ ប្រសិនបើអ្នកបានជ្រើសរើសចូលរួមកម្មវិធី Innovation Marketplace ក្រុមការងារ នឹងផ្ញើអ៊ីមែលជូនដំណឹងទៅអ្នក។ ប្រសិនបើមានចម្ងល់ សូមទាក់ទងមកយើងខ្ញុំតាមរយៈ contact@kawsang.com
Tech Salon #11: មូលដ្ឋាគ្រឹះនៃការរចនាខិតបណ្ណផ្សព្វផ្សាយដោយប្រើប្រាស់ឧបករណ៍ Canva
កម្មវិធី Tech Salon #11 នឹងពិភាក្សាគ្នាអំពីមូលដ្ឋាគ្រឹះនៃការរចនាខិតបណ្ណផ្សព្វផ្សាយសម្រាប់អង្គការសង្គមស៊ីវិលធ្វើការផុសផ្សព្វផ្សាយលើបណ្ដាញសង្គមដោយប្រើប្រាស់ឧបករណ៍ Canva។ ចុះឈ្មោះជាមុន https://forms.gle/CDzyvfkSko8yzv2w5
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃ GIS និងការប្រើប្រាស់ QGIS
អង្គការទិន្នន័យអំពីការអភិវឌ្ឍ មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំសិក្ខាសាលាស្តីពីមូលដ្ឋានគ្រឺះ នៃប្រព័ន្ធ ព័ត៌មានភូមិសាស្ត្រ និងការប្រើប្រាស់ QGIS។ សិក្ខាសាលានេះមានគោលបំណងផ្តល់ជូន នូវចំណេះដឹងអំពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងការប្រើប្រាស់កម្មវិធី QGIS សម្រាប់ការប្រមូលទិន្នន័យ ការគ្រប់គ្រងទិន្នន័យ និងការធ្វើផែនទី។ សម្រាប់ការចុះឈ្មោះ៖ https://bit.ly/43eJOOZ ថ្ងៃផុតកំណត់ចុះឈ្មោះ៖ ២៤ កក្កដា ២០២៣ ថ្ងៃប្រកាសឈ្មោះបេក្ខជន៖ ២៦ កក្កដា ២០២៣ ថ្ងៃបណ្តុះបណ្តាលៈ ០២-០៤ សីហា ២០២៣