Learning Platform Close
105

គោលបំណងថ្មី៖ ការលើកកម្ពស់ការយល់ដឹងអំពីការបៀតបៀនផ្លូវភេទទៅកាន់សហគមន៍ម្តងមួយៗ

ស៊ីណាត ជា​ប្រធាន​អង្គការសហគមន៍មូលដ្ឋាន (CBO) ក្នុង​សហគមន៍​របស់​នាង។ នាងបានចាប់ផ្តើមស្ម័គ្រចិត្តជាមួយអង្គការបន្ទាយស្រីក្នុងឆ្នាំ ២០០៨។ ស៊ីណាតមិនមានទំនុកចិត្ត និងមិនសូវសកម្មនៅក្នុងសហគមន៍របស់គាត់ទេ។ ការរស់នៅក្នុងសហគមន៍តូចមួយ ស៊ីណាតបានប្រឈមមុខនឹងសម្ពាធមួយចំនួនទាក់ទងនឹងបទដ្ឋានសង្គម និងគ្រួសារ មាតុភូមិ និងការវិនិច្ឆ័យ។ ស៊ីណាតមានតួនាទី​តាមប្រពៃណី​ក្នុង​ការ​មើល​ថែ​កូន ប្តី និងម្តាយ​ក្មេក ហើយ​ស៊ីណាតមិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចូល​រួមនៅ​ក្នុងសង្គម​ខាង​ក្រៅ​ និង​ចូល​រួម​សកម្មភាព ឬ​ការ​ប្រជុំ​តាម​ភូមិនោះទេ។ បន្ទាប់​ពី​ក្លាយ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ជាមួយអង្គការបន្ទាយស្រី ស៊ីណាត​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​ចូល​រួម​កម្មវិធី​ផ្សេងៗ​ជាមួយអង្គការបន្ទាយស្រី។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ការប្រជុំ វគ្គបណ្តុះបណ្តាល វេទិកាសាធារណៈ ដំណើរទស្សនៈកិច្ចសិក្សា ពោលនៅក្នុងខេត្តរបស់ស៊ីណាតផ្ទាល់ និងលើសពីនេះ ក៏បានជួយស៊ីណាតក្នុងការកសាងចំណេះដឹង និងបទពិសោធន៍ថ្មីផងដែរ។ ឥឡូវនេះ ស៊ីណាត មានការយល់ដឹងកាន់តែច្បាស់អំពីភាពជាអ្នកដឹកនាំ និងតម្លៃខ្លួនរបស់នាង។ នាងក៏ទទួលបានជំនាញថ្មីៗ ដូចជាការនិយាយជាសាធារណៈ ការទំនាក់ទំនង ការធ្វើផែនការ អាជីវកម្ម ការចល័តសហគមន៍ និងការសម្របសម្រួលផងដែរ។ ស៊ីណាត បន្តពង្រឹងខ្លួនឯងជាមួយចំណេះដឹង និងជំនាញថ្មីៗ។ នៅឆ្នាំ ២០២៣ ស៊ីណាតបានរៀន និងទទួលបានចំណេះដឹងថ្មីពី អង្គការបន្ទាយស្រី ស្តីពីការបៀតបៀនផ្លូវភេទ។ ស៊ីណាត គឺជាសមាជិកម្នាក់ក្នុងចំណោមអង្គកាសហគមន៍មូលដ្ឋានទាងប្រាំដែលត្រូវបានជ្រើសរើសដោយអង្គការបន្ទាយស្រី ដើម្បីទទួលការបណ្តុះបណ្តាលអំពីការបៀតបៀនផ្លូវភេទ។ ស៊ីណាត យល់ឃើញថាចំណេះដឹងថ្មីនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស៊ីណាតផ្ទាល់ និងស្ត្រីដទៃទៀតនៅក្នុងសហគមន៍របស់ស៊ីណាត។ បន្ទាប់ពីវគ្គបណ្តុះបណ្តាល ស៊ីណាតអាចស្គាល់ប្រភេទផ្សេងៗនៃការយាយី ក៏ដូចជារឿងកំប្លែងដែលបង្កគ្រោះថ្នាក់ និងការរើសអើងដែលតែងតែធ្វើឡើងដោយមនុស្សជុំវិញខ្លួន។ ស៊ីណាតជឿជាក់ថា មេរៀនស្តីពីការបៀតបៀនផ្លូវភេទអាចជួយបុរសឱ្យយល់ និងបញ្ឈប់អាកប្បកិរិយារើសអើងដែលនាំឱ្យមានការបៀតបៀនផ្លូវភេទ។ បន្ទាប់ពីវគ្គបណ្តុះបណ្តាល ស៊ីណាតបានអនុវត្តនូវអ្វីដែលបានរៀនទៅក្នុងជីវិតប្រចាំថ្ងៃ និងក្នុងចំណោមក្រុមសន្សំប្រចាំខែ(Monthly Saving Group)ដែលស៊ីណាតបានចូលរួម។ មិត្តភ័ក្តិរបស់នាងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើប្រធានបទនេះ ហើយបាននិយាយថា ទាំងនេះនឹងជួយពួកគេផ្លាស់ប្តូរការយល់ឃើញរបស់ពួកគេ និងជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានមួយចំនួននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ សម្រាប់ថ្ងៃអនាគត ស៊ីណាត គ្រោងនឹងតស៊ូមតិលើបញ្ហាបៀតបៀនផ្លូវភេទនៅក្នុងភូមិរបស់នាង ដោយប្រើមូលនិធិប្រតិបត្តិការដែលទទួលបានពីកម្មវិធី ការសន្សំតាមភូមិ ឬ​ក្រុមឥណទាន (Village Savings/Credit Group​)។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិ ស៊ីណាតក៏មានគម្រោងលើកកម្ពស់ការយល់ដឹងលើប្រធានបទផ្សេងទៀត ដូចជាសារៈសំខាន់នៃការអប់រំកុមារ ផលប៉ះពាល់នៃអាពាហ៍ពិពាហ៍វ័យក្មេង អំពើហិង្សាផ្អែកលើយេនឌ័រ ភាពជាអ្នកដឹកនាំ និងការគិតវិជ្ជមានក្នុង​សហគមន៍​របស់​គាត់ផងដែរ។

81

អ្នកហាត់ការឈ្មោះ រម៉ាម លៀប របស់អង្គការសង្គមស៊ីវិល (CSS) បានចែករំលែកបទពិសោធន៍ហាត់ការរបស់ខ្លួន

អង្គការសង្គមស៊ីវិល (CSS) បានផលិតវីដេអូខ្លីមួយ ដើម្បីរំលេចពីបទពិសោធន៍កម្មសិក្សារបស់អតីតអ្នកហាត់ការផ្នែកទំនាក់ទំនងរម៉ាម លៀប និងជាយុវជនជនជាតិដើមភាគតិចចារ៉ាយផងដែរ។ វីដេអូ​នេះ​ត្រូវ​បាន​សាធារណជន​​ចាប់អារម្មណ៍យ៉ាងខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មានអ្នកចូលចិត្ត ប្រមាណ ១៥០ ដង ចែក​រំលែក ៥២ ដង និង​មាន​អ្នក​ចូល​មើល ២៧០០ ដង​នៅ​លើហ្វេសប៊ុក។

73

ការរើបំរើសខ្លួន៖ ដំណើររបស់ស្ត្រីពីអន្ទាក់ហឹង្សាទៅកាន់សេរីភាព

អ្នកស្រី ឡេវ ម៉ាលីស អាយុ២៧ឆ្នាំ មកពីស្រុកពួក ខេត្តសៀមរាប បានរៀបការជាមួយបុរសម្នាក់ដែលតែងតែប្រើអំពើហឹង្សា និងក្បត់អ្នកស្រីអស់រយៈពេល៧ឆ្នាំ និងមានកូនពីរនាក់ជាមួយបុរសនោះ។ អ្នកស្រី ម៉ាលីសធ្លាក់​ទឹក​ចិត្ត មិន​ហ៊ាន​ចេញ​ក្រៅ ឬ​ប្រឈម​មុខ​នឹង​បញ្ហាឡើយ។ ពេល​ខ្លះ​អ្នកស្រី​គិត​ថា​ចង់នឹងបញ្ចប់​ជីវិតខ្លួនឯងទៀតផង។ អ្នកស្រីមិនមាននរណាម្នាកស្តាប់ពីបញ្ហា ឬ​មានការជួយ​ជ្រោមជ្រែង​ពី​សំណាក់​មិត្តភ័ក្តិ​របស់​អ្នកស្រី​ឡើយ ផ្ទុយទៅវិញបែជាត្រូវ​បាន​ឪពុកម្ដាយ​ស្តីបន្ទោស​ថា​មិន​អត់ធ្មត់​គ្រប់គ្រាន់​ ដើម្បី​ធ្វើ​ជា​ស្ត្រី​ល្អ​ម្នាក់ទៅវិញ​។ ថ្ងៃមួយ ម៉ាលីសបានជួបប្រធានអង្គការសហគមន៍មូលដ្ឋាន (CBO) អ្នកស្រី ទេព ម៉ី ដែលបានផ្តល់ដំបូន្មាន និងបញ្ជូននាងទៅអង្គការបន្ទាយស្រី ដែលផ្តល់ការគាំទ្រដល់ស្ត្រីដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។ តាមរយៈការជួយជ្រោមជ្រែងពីអង្គការបន្ទាយស្រី ម៉ាលីសបានចាប់ផ្តើមដំណើរថ្មីនៃក្តីសង្ឃឹម ទំនុកចិត្ត និងអាចរស់នៅបានរួចផុតពីអំពើហិង្សា។ នាងបានចាកចេញពីប្តីរបស់នាង ដោយយកកូនពីរនាក់របស់នាងទៅជាមួយ ហើយកំពុងស្វែងរកការលែងលះ ដែលជាការសម្រេចចិត្តមួយដែលតម្រូវឱ្យនាងយកឈ្នះលើបញ្ហាប្រឈមជាច្រើន រួមទាំងបទដ្ឋានសង្គមដែលមានការស្រងាកចិត្តចំពោះការលែងលះ និងដំណើរការផ្លូវច្បាប់ដ៏លំបាកមួយ។ នៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២២ ម៉ាលីសបានសម្រេចចិត្តធ្វើជាអ្នកស្ម័គ្រចិត្តនៅអង្គការបន្ទាយស្រី។ នាងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដំបូងរបស់នាងស្តីពីភាពជាអ្នកដឹកនាំ ការយល់ដឹងដោយខ្លួនឯង និងជំនាញសម្របសម្រួល ហើយបន្ទាប់មកបានចូលរួមសិក្ខាសាលាជាច្រើនទៀតអំពីអំពើហិង្សាផ្អែកលើយេនឌ័រ ការបៀតបៀនផ្លូវភេទ ការរំលោភបំពាន និងប្រធានបទផ្សេងៗទៀត។ បន្ទាប់ពីបានចូលរួមសិក្ខាសាលា និងការប្រជុំនានារួចមក នាងទទួលបានភាពក្លាហាន ហើយបានចែករំលែកបទពិសោធន៍ខ្លះៗក្នុងជីវិតរបស់នាង រួមទាំងរបៀបដែលនាងបានសាងទំនុកចិត្តលើខ្លួនឯង និងការលើកទឹកចិត្តខ្លួនឯង។ នៅខែធ្នូ ឆ្នាំ២០២២ នាងទទួលបានទំនុកចិត្តគ្រប់គ្រាន់ក្នុងការធ្វើជាវាគ្មិននៅក្នុងយុទ្ធនាការរយៈពេល ១៦ ថ្ងៃ ដើម្បីពិភាក្សាលើប្រធានបទ \"បញ្ចប់អំពើហិង្សាលើស្ត្រី\"។ នៅដើមឆ្នាំ២០២៣ ម៉ាលីសបានចាប់ផ្តើមអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួនមួយនៅផ្សារពួក ខេត្តសៀមរាប។ អាជីវកម្មរបស់នាងផ្តល់ប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីមើលថែកូនទាំងពីររបស់នាង។ នាងត្រូវបានលើកទឹកចិត្តឱ្យចែករំលែកបទពិសោធន៍នៃការចាប់ផ្តើមអាជីវកម្មដ៏ល្អរបស់នាង រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងទីផ្សារអនឡាញជាមួយនឹងអ្នកដឹកនាំស្ត្រីផ្សេងទៀតនៅឯវេទិកាភាពជាអ្នកដឹកនាំស្ត្រីក្នុងខែមេសា ឆ្នាំ២០២៣។

114

ពីសិក្ខាកាមទៅជាគ្រូបណ្តុះបណ្តាល៖ ពង្រឹងសមត្ថភាពយុវជនជនជាតិដើមភាគតិចក្នុងការផ្សព្វផ្សាយចំណេះដឹងយ៉ាងសកម្មនៅក្នុងសហគមន៍របស់ពួកគេ

គម្រោងសកម្មភាពគាំទ្រសង្គមស៊ីវិល (CSS) មានដំណើរការយ៉ាងសំខាន់ក្នុងការផ្តល់សិទ្ធិអំណាចដល់សំឡេងជនជាតិដើមភាគតិច តាមរយៈភាពជាដៃគូជាមួយអង្គការ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)និងអង្គការអភិរក្សភាសាជនជាតិដើមភាគតិច(CIPL)។ ដោយទទួលស្គាល់ពីដែនកំណត់នៃការបណ្ដុះបណ្ដាលសមាជិកសហគមន៍គ្រប់រូប គម្រោងនេះបានប្រើប្រាស់យុទ្ធសាស្ត្រ៖ ការបញ្ជូនចំណេះដឹងពីមនុស្សសំខាន់ទៅកាន់សហគមន៍របស់ពួកគេ។ បុគ្គលដែលត្រូវបានចាត់តាំងទាំងនេះបានក្លាយជាបំពង់សម្រាប់ផ្សព្វផ្សាយព័ត៌មានយ៉ាងសំខាន់ ដែលធ្វើឱ្យមានឥទ្ធិពលយ់ាងខ្លាំង។ លោក ឡាវ ប៊ុនឌីញ ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ អាយុ​២៧​ឆ្នាំ រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ភូមិ​ប៉ាក់​ធំ ឃុំ​ប៉ាក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ លោកមានចំណេះដឹងតិចតួចទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ការសរសេរស្គ្រីប និងឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត។ យ៉ាង​ណា​ក៏​ដោយ លោកមាន​បំណង​ចង់​ចែក​រំលែក​វប្បធម៌ និង​សំឡេង​របស់​គាត់​ជាមួយ​ទស្សនិកជន​កាន់​តែ​ទូលំ​ទូលាយ​តាម​រយៈ​បណ្តាញ​សង្គម។ ក្នុងនោះផងដែរ លោកក៏បានប្រឈមមុខនឹងគម្លាតចំណេះដឹងជាច្រើន ជាពិសេសនៅក្នុងវិស័យសុវត្ថិភាពឌីជីថល។ តាមរយៈការចូលរួមយ៉ាងសកម្មរបស់គាត់នៅក្នុងសកម្មភាពគម្រោង វគ្គបណ្តុះបណ្តាល និងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន គាត់ទទួលបានការយល់ដឹងដ៏មានតម្លៃ ហើយបានដឹងពីគម្លាតចំណេះដឹងដែលគាត់ត្រូវការបន្ថែម។ ទោះបីជាជួបប្រទះបញ្ហាប្រឈមផ្សេងៗ រួមទាំងឧបសគ្គទាក់ទងនឹងចំណេះដឹង ជំនាញបច្ចេកទេស និងឧបសគ្គពេលវេលាក៏ដោយ គាត់បានតស៊ូ និងបន្តការសិក្សាឱ្យបានជ្រៅជ្រះបន្ថែមទៀត។ គាត់បានឆ្លៀតយកឱកាសនេះ ដើម្បីបំពេញតួនាទីជាគ្រូបណ្តុះបណ្តាល ដោយបានបញ្ជូនចំណេះដឹងដែលទទួលបានដល់យុវជនជនជាតិដើមភាគតិចនៅក្នុងសហគមន៍របស់គាត់។ វគ្គបណ្តុះបណ្តាលរបស់គាត់ផ្តោតលើប្រធានបទដូចជា សុវត្ថិភាពនៅលើបណ្តាញសង្គមហ្វេសប៊ុក ការបញ្ជាក់លេខសម្ងាត់ពីរជំហាននៃតេលេក្រាម និងការសរសេរស្គ្រីបវីដេអូ។ គាត់ក៏ទទួលបានសមត្ថភាពក្នុងការបង្ហាញពីការយល់ដឹងរបស់គាត់ និងដោះស្រាយបញ្ហាសហគមន៍ប្រកបដោយប្រសិទ្ធភាពតាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ស្របពេលដែលគាត់ចែករំលែកចំណេះដឹងនៅក្នុងសហគមន៍របស់គាត់។ គាត់មានមោទនភាពយ៉ាងខ្លាំងចំពោះការរីកចម្រើន និងសមិទ្ធិផលផ្ទាល់ខ្លួនរបស់គាត់ ដោយបានឈានដល់ដំណាក់កាលដ៏សំខាន់នេះ។ គាត់នៅតែប្តេជ្ញាចិត្តក្នុងការចែករំលែកចំណេះដឹងជាបន្តបន្ទាប់ និងរួមចំណែកក្នុងការបង្កើនការយល់ដឹងក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចនាពេលអនាគត។

270

វីដេអូរបស់អង្គការអភិរក្សភាសាជនជាតិដើមភាគតិច(CIPL) ស្តីពីសិទ្ធិឌីជីថល និងវគ្គបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយសង្គម

វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់លើប្រធានបទសិទ្ធិមនុស្ស សិទ្ធិឌីជីថល ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងនិន្នាការឌីជីថលនៅកម្ពុជា។ លទ្ធផលមុន និងក្រោយការធ្វើតេស្តបានបង្ហាញថា ៧៣% នៃសិក្ខាកាមបានធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងរបស់ពួកគេទាក់ទងនឹងសុវត្ថិភាពឌីជីថល និងសិទ្ធិ។

494

យុវជន​ជនជាតិ​ដើម​ភាគតិច​មាន​ទំនុកចិត្ត​ក្នុង​ការ​បង្ហាញ​ពី​ខ្លួនឯង​

ការ​ចូលរួម​ក្នុង​ការ​ពិភាក្សា​ និង​សិក្សា​អំពី​បញ្ហា​ជួយ​បង្កើន​ទំនុកចិត្ត​របស់​យុវជន​ជនជាតិ​ដើម​ភាគតិច​។​ “​ដោយសារ​ខ្ញុំ​បាន​ចូលរួម​ក្នុង​សកម្មភាព​ និង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ ឥឡូវនេះ​ខ្ញុំ​កាន់តែ​មាន​ទំនុកចិត្ត​ក្នុង​ការ​បង្ហាញខ្លួន​ខ្ញុំ​ និង​សហគមន៍​របស់ខ្ញុំ​។​” លោក ម៉ុង​ សា​មុត​ ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ព្រៅ​ ​អាយុ​ ២២​ឆ្នាំ​។​ លោក​មានស្រុក​កំណើត​នៅ​ភូមិ​សៀង​សាយ​ ឃុំ​តា​វែង​ក្រោម​ ស្រុក​តា​វែង​ ខេត្តរតនគិរី​។​ វា​គឺជា​កន្លែង​ដែល​គាត់​រស់នៅ​ជាមួយ​គ្រួសារ​របស់​គាត់​។​ ក្នុង​នាម​ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ គាត់​មានឱកាស​តិចតួច​ក្នុង​ការ​សិក្សា​បាន​ជ្រៅជ្រះ​។​ គាត់​ធ្លាប់​ជា​កសិករ​វ័យក្មេង​ម្នាក់​ដែល​មិន​មាន​ទំនុកចិត្ត​ ហើយ​ក៏​រវល់​ជាមួយនឹង​ការងារ​របស់​គាត់​ ដែល​ធ្វើ​ឱ្យ​គាត់​មិន​បានដឹង​ពី​ស្ថានភាព​នៅ​ក្រៅ​សហគមន៍​ច្រើន​នោះ​ឡើយ​។​ ទោះ​យ៉ាងណា​ បញ្ហា​ដីធ្លី​ និង​ព្រៃឈើ​បាន​កើតឡើង​ក្នុង​សហគមន៍​របស់​គាត់​។​ គាត់​មាន​បំណង​ស្វែងរក​ជំនួយ​ ព្រមទាំង​បង្ហាញ​ពី​កង្វល់​ និង​បញ្ហា​ប្រឈម​ទាំងនេះ​ជាមួយ​អ្នក​ដទៃ​ ដើម្បី​ទទួល​បានការ​អន្តរាគមន៍​ការពារ​។​ លោក ម៉ុង សាមុត (អាវពណ៌ក្រហម) កំពុងចូលរួមប្រជុំដើម្បីកំណត់ប្រធានបទស្តីពីការគ្រប់គ្រងធនធានធម្មជាតិ និងដីធ្លី ដែលរៀបចំឡើងដោយក្រុមការងារ CIPL នៅកន្លែងប្រជុំក្នុងភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ រហូត​ដល់​គាត់​ស្គាល់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​អង្គការ​អភិរក្ស​ភាសា​ជនជាតិ​ដើម​ភាគតិច​ គាត់​មានឱកាស​បាន​រៀន​ និង​ចូលរួម​ក្នុង​សកម្មភាព​ ព្រមទាំង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ ដូច​ជា​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​រាយការណ៍​ព័ត៌មាន​ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​សម្រាប់​ការ​បង្ហាញ​សាច់​រឿង​ និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​។​ គាត់​បាន​រៀន​ពី​របៀប​កំណត់​បញ្ហា​ កែសម្រួល​វី​ដេ​អូ​ និង​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី​ធនធានធម្មជាតិ​ ដីធ្លី​ និង​ព្រៃឈើ​។​ ទោះបីជា​ចំណេះដឹង​របស់​គាត់​មិន​អាច​ប្រៀបធៀប​ទៅ​នឹង​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ក៏​ដោយ​ គាត់​នៅ​តែ​មិន​លះបង់​ ហើយ​តែងតែ​យកចិត្តទុកដាក់​លើ​មេរៀន​ និង​ការ​ពិភាក្សា​។​ ចំណង​ដែល​ចង់​បង្ហាញ​ពី​កង្វល់​ និង​បញ្ហា​ប្រឈម​របស់​សហគមន៍​ធ្វើ​ឱ្យ​គាត់​មិន​ដែល​បោះបង់​ចោល​ឡើយ​។​ គាត់​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចែករំលែក​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​សហគមន៍​របស់​គាត់​ ខណៈ​ពេល​ដែល​ប្រមូល​ព័ត៌មាន​ពី​អ្នក​ដ៏​ទៃ​ ដើម្បី​ចែករំលែក​ជាមួយ​សហគមន៍​របស់​គាត់​។​ គាត់​នឹង​ព្យាយាម​បើក​បង្ហាញ​ពី​វប្បធម៌​ ជីវភាព​រស់នៅ​ និង​បញ្ហា​សហគមន៍​របស់​គាត់​តាម​រយៈ​អ្វី​ដែល​គាត់​បាន​រៀន​ ប្រសិនបើ​គាត់​មានឱកាស​។​