Learning Platform Close

វីដេអូរបស់អង្គការអភិរក្សភាសាជនជាតិដើមភាគតិច(CIPL) ស្តីពីសិទ្ធិឌីជីថល និងវគ្គបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយសង្គម

វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់លើប្រធានបទសិទ្ធិមនុស្ស សិទ្ធិឌីជីថល ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងនិន្នាការឌីជីថលនៅកម្ពុជា។ លទ្ធផលមុន និងក្រោយការធ្វើតេស្តបានបង្ហាញថា ៧៣% នៃសិក្ខាកាមបានធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងរបស់ពួកគេទាក់ទងនឹងសុវត្ថិភាពឌីជីថល និងសិទ្ធិ។

រឿងរ៉ាវស្រដៀងគ្នា

1272

ការផ្លាស់ប្តូរអាកប្បកិរិយាឆ្នើយតបទៅកាន់ការបៀតបៀនផ្លូវភេទ

លោក អឿន សារុន មានអាយុ ៧១ឆ្នាំ ជាប្រធាន អង្គការសហគមន៍មូលដ្ឋាន (CBO) នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកដឹកនាំអង្គការសហគមន៍មូលដ្ឋានមួយឈ្មោះថា "សហគមន៍មរតកភូមិថ្មី " ដែលត្រូវបានជ្រើសរើសជាសមាជិកមួយក្រុមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ (T4GJ) នៅខែតុលា ឆ្នាំ ២០២២។ លោក អឿន សារុន មានអាយុ ៧១ឆ្នាំ ជាប្រធាន អង្គការសហគមន៍មូលដ្ឋាន (CBO) នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកដឹកនាំអង្គការសហគមន៍មូលដ្ឋានមួយឈ្មោះថា "សហគមន៍មរតកភូមិថ្មី " ដែលត្រូវបានជ្រើសរើសជាសមាជិកមួយក្រុមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ (T4GJ) នៅខែតុលា ឆ្នាំ ២០២២។ ស្រដៀងទៅនឹងមេដឹកនាំ អង្គការសហគមន៍មូលដ្ឋាន ផ្សេងទៀតដែលចូលរួមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ លោក សារុន បានសម្របសម្រួលការប្រជុំសហគមន៍ដើម្បីចែករំលែកចំណេះដឹង និងការយល់ដឹងអំពីការបៀតបៀនផ្លូវភេទ ដើម្បីឱ្យអ្នកចូលរួមអាចផ្សព្វផ្សាយចំណេះដឹងបន្ថែមទៀតដល់ក្រុមគ្រួសារ និងអ្នកជិតខាង។ ក្នុង​ពេល​ផ្ទាល់​នោះលោក​ក៏​បន្ត​ផ្សព្វផ្សាយ​ចំណេះ​ដឹង​របស់​ខ្លួន​ដល់​អ្នក​ជិត​ខាង និង​មិត្តភ័ក្តិ​ផង​ដែរ។ គាត់សង្កេតឃើញថា គ្រួសារ និងសហគមន៍របស់គាត់បានផ្លាស់ប្តូរបន្តិចម្តងៗនូវការគិតរបស់ពួកគេលើការបៀតបៀនផ្លូវភេទ ដោយឆ្លុះបញ្ចាំងពីអ្វីដែលពួកគេបានធ្វើកាលពីអតីតកាល និងរបៀបដែលពួកគេអាចទប់ស្កាត់វាឥឡូវនេះ និងទៅអនាគត។

758

អ្នកហាត់ការឈ្មោះ រម៉ាម លៀប របស់អង្គការសង្គមស៊ីវិល (CSS) បានចែករំលែកបទពិសោធន៍ហាត់ការរបស់ខ្លួន

អង្គការសង្គមស៊ីវិល (CSS) បានផលិតវីដេអូខ្លីមួយ ដើម្បីរំលេចពីបទពិសោធន៍កម្មសិក្សារបស់អតីតអ្នកហាត់ការផ្នែកទំនាក់ទំនងរម៉ាម លៀប និងជាយុវជនជនជាតិដើមភាគតិចចារ៉ាយផងដែរ។ វីដេអូ​នេះ​ត្រូវ​បាន​សាធារណជន​​ចាប់អារម្មណ៍យ៉ាងខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មានអ្នកចូលចិត្ត ប្រមាណ ១៥០ ដង ចែក​រំលែក ៥២ ដង និង​មាន​អ្នក​ចូល​មើល ២៧០០ ដង​នៅ​លើហ្វេសប៊ុក។

1137

យុវជន​ជនជាតិ​ដើម​ភាគតិច​មាន​ទំនុកចិត្ត​ក្នុង​ការ​បង្ហាញ​ពី​ខ្លួនឯង​

ការ​ចូលរួម​ក្នុង​ការ​ពិភាក្សា​ និង​សិក្សា​អំពី​បញ្ហា​ជួយ​បង្កើន​ទំនុកចិត្ត​របស់​យុវជន​ជនជាតិ​ដើម​ភាគតិច​។​ “​ដោយសារ​ខ្ញុំ​បាន​ចូលរួម​ក្នុង​សកម្មភាព​ និង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ ឥឡូវនេះ​ខ្ញុំ​កាន់តែ​មាន​ទំនុកចិត្ត​ក្នុង​ការ​បង្ហាញខ្លួន​ខ្ញុំ​ និង​សហគមន៍​របស់ខ្ញុំ​។​” លោក ម៉ុង​ សា​មុត​ ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ព្រៅ​ ​អាយុ​ ២២​ឆ្នាំ​។​ លោក​មានស្រុក​កំណើត​នៅ​ភូមិ​សៀង​សាយ​ ឃុំ​តា​វែង​ក្រោម​ ស្រុក​តា​វែង​ ខេត្តរតនគិរី​។​ វា​គឺជា​កន្លែង​ដែល​គាត់​រស់នៅ​ជាមួយ​គ្រួសារ​របស់​គាត់​។​ ក្នុង​នាម​ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ គាត់​មានឱកាស​តិចតួច​ក្នុង​ការ​សិក្សា​បាន​ជ្រៅជ្រះ​។​ គាត់​ធ្លាប់​ជា​កសិករ​វ័យក្មេង​ម្នាក់​ដែល​មិន​មាន​ទំនុកចិត្ត​ ហើយ​ក៏​រវល់​ជាមួយនឹង​ការងារ​របស់​គាត់​ ដែល​ធ្វើ​ឱ្យ​គាត់​មិន​បានដឹង​ពី​ស្ថានភាព​នៅ​ក្រៅ​សហគមន៍​ច្រើន​នោះ​ឡើយ​។​ ទោះ​យ៉ាងណា​ បញ្ហា​ដីធ្លី​ និង​ព្រៃឈើ​បាន​កើតឡើង​ក្នុង​សហគមន៍​របស់​គាត់​។​ គាត់​មាន​បំណង​ស្វែងរក​ជំនួយ​ ព្រមទាំង​បង្ហាញ​ពី​កង្វល់​ និង​បញ្ហា​ប្រឈម​ទាំងនេះ​ជាមួយ​អ្នក​ដទៃ​ ដើម្បី​ទទួល​បានការ​អន្តរាគមន៍​ការពារ​។​ លោក ម៉ុង សាមុត (អាវពណ៌ក្រហម) កំពុងចូលរួមប្រជុំដើម្បីកំណត់ប្រធានបទស្តីពីការគ្រប់គ្រងធនធានធម្មជាតិ និងដីធ្លី ដែលរៀបចំឡើងដោយក្រុមការងារ CIPL នៅកន្លែងប្រជុំក្នុងភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ រហូត​ដល់​គាត់​ស្គាល់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​អង្គការ​អភិរក្ស​ភាសា​ជនជាតិ​ដើម​ភាគតិច​ គាត់​មានឱកាស​បាន​រៀន​ និង​ចូលរួម​ក្នុង​សកម្មភាព​ ព្រមទាំង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ ដូច​ជា​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​រាយការណ៍​ព័ត៌មាន​ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​សម្រាប់​ការ​បង្ហាញ​សាច់​រឿង​ និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​។​ គាត់​បាន​រៀន​ពី​របៀប​កំណត់​បញ្ហា​ កែសម្រួល​វី​ដេ​អូ​ និង​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី​ធនធានធម្មជាតិ​ ដីធ្លី​ និង​ព្រៃឈើ​។​ ទោះបីជា​ចំណេះដឹង​របស់​គាត់​មិន​អាច​ប្រៀបធៀប​ទៅ​នឹង​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ក៏​ដោយ​ គាត់​នៅ​តែ​មិន​លះបង់​ ហើយ​តែងតែ​យកចិត្តទុកដាក់​លើ​មេរៀន​ និង​ការ​ពិភាក្សា​។​ ចំណង​ដែល​ចង់​បង្ហាញ​ពី​កង្វល់​ និង​បញ្ហា​ប្រឈម​របស់​សហគមន៍​ធ្វើ​ឱ្យ​គាត់​មិន​ដែល​បោះបង់​ចោល​ឡើយ​។​ គាត់​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចែករំលែក​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​សហគមន៍​របស់​គាត់​ ខណៈ​ពេល​ដែល​ប្រមូល​ព័ត៌មាន​ពី​អ្នក​ដ៏​ទៃ​ ដើម្បី​ចែករំលែក​ជាមួយ​សហគមន៍​របស់​គាត់​។​ គាត់​នឹង​ព្យាយាម​បើក​បង្ហាញ​ពី​វប្បធម៌​ ជីវភាព​រស់នៅ​ និង​បញ្ហា​សហគមន៍​របស់​គាត់​តាម​រយៈ​អ្វី​ដែល​គាត់​បាន​រៀន​ ប្រសិនបើ​គាត់​មានឱកាស​។​