Learning Platform Close

អ្នកហាត់ការឈ្មោះ រម៉ាម លៀប របស់អង្គការសង្គមស៊ីវិល (CSS) បានចែករំលែកបទពិសោធន៍ហាត់ការរបស់ខ្លួន

អង្គការសង្គមស៊ីវិល (CSS) បានផលិតវីដេអូខ្លីមួយ ដើម្បីរំលេចពីបទពិសោធន៍កម្មសិក្សារបស់អតីតអ្នកហាត់ការផ្នែកទំនាក់ទំនងរម៉ាម លៀប និងជាយុវជនជនជាតិដើមភាគតិចចារ៉ាយផងដែរ។ វីដេអូ​នេះ​ត្រូវ​បាន​សាធារណជន​​ចាប់អារម្មណ៍យ៉ាងខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មានអ្នកចូលចិត្ត ប្រមាណ ១៥០ ដង ចែក​រំលែក ៥២ ដង និង​មាន​អ្នក​ចូល​មើល ២៧០០ ដង​នៅ​លើហ្វេសប៊ុក។

រឿងរ៉ាវស្រដៀងគ្នា

862

បង្កើន​សមត្ថភាព​យុវជន​ជនជាតិ​ដើម​ភាគតិច​លើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ដើម្បី​រាយការណ៍​ព័ត៌មាន​

ការ​ទទួល​បានការ​បណ្តុះបណ្តាល​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដើម្បី​រាយការណ៍​ព័ត៌មាន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​យុវជន​ជនជាតិ​ដើម​ភាគតិច​ “​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ខ្ញុំ​ ដោយសារ​ខ្ញុំ​អាច​ប្រើ​វា​ដើម្បី​ផ្តល់​អំណាច​ដល់​សហគមន៍​របស់ខ្ញុំ​ និង​ចែករំលែក​ជាមួយ​អ្នក​ដទៃ​អំពី​សហគមន៍​របស់​យើង​ និង​អ្វី​ដែល​យើង​កំពុង​រស់នៅ​ជាមួយ​។​” លោក​ ឡាវ​ ប៊ុ​ន​ឌី​ញ​ ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ចា​រ៉ា​យ​។​ លោក​មានស្រុក​កំណើត​នៅ​ភូមិ​ប៉ក់ធំ​ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​ ហើយ​គាត់​រស់នៅ​ទីនោះ​អស់​រយៈពេល​ ២៧​ឆ្នាំ​មក​ហើយ​។​ លោក​មិនសូវ​មានចំណេះ​ដឹង​ច្រើន​ក្នុង​ការ​សរសេរ​រឿង​ ក៏​ដូច​ជា​រូបថត​ និង​ការ​ថត​វី​ដេ​អូ​នោះ​ទេ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ លោក​តែងតែ​ចង់​ចែករំលែក​ជីវិត​ប្រចាំ​ថ្ងៃ​ក្នុង​នាម​ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ ជីវភាព​រស់នៅ​ និង​វប្បធម៌​ ក៏​ដូច​ជា​បរិស្ថាន​នៅ​ក្នុង​សហគមន៍​របស់​លោក​ជាមួយ​មនុស្ស​ផ្សេង​ទៀត​តាម​រយៈ​បណ្តាញ​សង្គម​។​ លោក ឡាវ ប៊ុនឌីញ កំពុងបង្ហាញអំពីរបៀបប្រើប្រាស់ទូរស័ព្ទដៃក្នុងការកាត់តវីដេអូ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទូរស័ព្ទដៃដើម្បីរាយការណ៍ព័ត៌មាន ដែលរៀបចំឡើងដោយ CIPL​ ។ លោក​មានឱកាស​រៀន​អ្វី​ដែលលោកចូល​ចិត្ត​ និង​រង់ចាំ​ នៅ​ពេល​ដែល​លោកបានដឹង​ពី​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​រាយការណ៍​ព័ត៌មាន​ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​អភិរក្ស​ភាសា​ជនជាតិ​ដើម​ភាគតិច​ (CIPL) ដែល​សហការ​ជាមួយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​ODC)​។​ លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដែល​មាន​បំណង​កសាង​សមត្ថភាព​យុវជន​ជនជាតិ​ដើម​ភាគតិច​ អំពី​របៀប​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​ការ​រាយការណ៍​អំពី​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ តាម​រយៈ​ការ​សរសេរ​រឿង​ខ្លីៗ​ និង​ការ​ប្រើប្រាស់​រូបថត​ជា​យន្តការ​ផ្អែក​លើ​ភស្តុ​តាង​ នៅ​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២២​ នៅ​ខេត្តរតនគិរី​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ទាមទារ​ឱ្យ​លោក​ខិតខំ​ប្រឹងប្រែង​ និង​ចំណាយ​ពេលវេលា​បន្ថែម​ទៀត​ ដើម្បី​ពង្រឹង​ជំនាញ​របស់​លោក​។​ យុវជនជនជាតិដើមភាគតិចចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទូរស័ព្ទដៃដើម្បីរាយការណ៍ព័ត៌មាន ដែលរៀបចំឡើងដោយ CIPL ។ ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការ​ចែករំលែក​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​សហគមន៍​របស់​លោក​បាន​បំផុសគំនិត​ឱ្យ​លោក​តស៊ូ​ឆ្លងកាត់​ឧបសគ្គ​ទាំងនេះ​។​ បច្ចុប្បន្ន​លោក​អាច​សរសេរ​រឿង​ និង​កែសម្រួល​វី​ដេ​អូ​ ដើម្បី​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​។​ លោក​មាន​អរគុណ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​រៀបចំ​ដែល​ផ្តល់​ឱកាស​ឱ្យ​លោក​រៀន​អ្វី​ដែល​លោក​តែងតែ​ប្រាថ្នា​។​ លោក​បាន​បង្ហោះ​វី​ដេ​អូ​ផ្ទាល់ខ្លួន​របស់​លោក​ \"​រៀន​ចប់​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​បរិស្ថាន​ ថត​វី​ដេ​អូ​ កាត់ត​វី​ដេ​អូ​ ពី​អង្គការ​ CIPL​ ខ្ញុំ​បាន​អនុវត្ត​បាន​ខ្លះៗ​ហើយ​”​ ដើម្បី​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​នៃ​ព្រៃឈើ​ បរិស្ថាន​ និង​ជីវភាព​រស់នៅ​របស់​សហគមន៍​របស់​គាត់​នៅ​លើ​បណ្តាញ​សង្គម​។​

429

ការរើបំរើសខ្លួន៖ ដំណើររបស់ស្ត្រីពីអន្ទាក់ហឹង្សាទៅកាន់សេរីភាព

អ្នកស្រី ឡេវ ម៉ាលីស អាយុ២៧ឆ្នាំ មកពីស្រុកពួក ខេត្តសៀមរាប បានរៀបការជាមួយបុរសម្នាក់ដែលតែងតែប្រើអំពើហឹង្សា និងក្បត់អ្នកស្រីអស់រយៈពេល៧ឆ្នាំ និងមានកូនពីរនាក់ជាមួយបុរសនោះ។ អ្នកស្រី ម៉ាលីសធ្លាក់​ទឹក​ចិត្ត មិន​ហ៊ាន​ចេញ​ក្រៅ ឬ​ប្រឈម​មុខ​នឹង​បញ្ហាឡើយ។ ពេល​ខ្លះ​អ្នកស្រី​គិត​ថា​ចង់នឹងបញ្ចប់​ជីវិតខ្លួនឯងទៀតផង។ អ្នកស្រីមិនមាននរណាម្នាកស្តាប់ពីបញ្ហា ឬ​មានការជួយ​ជ្រោមជ្រែង​ពី​សំណាក់​មិត្តភ័ក្តិ​របស់​អ្នកស្រី​ឡើយ ផ្ទុយទៅវិញបែជាត្រូវ​បាន​ឪពុកម្ដាយ​ស្តីបន្ទោស​ថា​មិន​អត់ធ្មត់​គ្រប់គ្រាន់​ ដើម្បី​ធ្វើ​ជា​ស្ត្រី​ល្អ​ម្នាក់ទៅវិញ​។ ថ្ងៃមួយ ម៉ាលីសបានជួបប្រធានអង្គការសហគមន៍មូលដ្ឋាន (CBO) អ្នកស្រី ទេព ម៉ី ដែលបានផ្តល់ដំបូន្មាន និងបញ្ជូននាងទៅអង្គការបន្ទាយស្រី ដែលផ្តល់ការគាំទ្រដល់ស្ត្រីដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។ តាមរយៈការជួយជ្រោមជ្រែងពីអង្គការបន្ទាយស្រី ម៉ាលីសបានចាប់ផ្តើមដំណើរថ្មីនៃក្តីសង្ឃឹម ទំនុកចិត្ត និងអាចរស់នៅបានរួចផុតពីអំពើហិង្សា។ នាងបានចាកចេញពីប្តីរបស់នាង ដោយយកកូនពីរនាក់របស់នាងទៅជាមួយ ហើយកំពុងស្វែងរកការលែងលះ ដែលជាការសម្រេចចិត្តមួយដែលតម្រូវឱ្យនាងយកឈ្នះលើបញ្ហាប្រឈមជាច្រើន រួមទាំងបទដ្ឋានសង្គមដែលមានការស្រងាកចិត្តចំពោះការលែងលះ និងដំណើរការផ្លូវច្បាប់ដ៏លំបាកមួយ។ នៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២២ ម៉ាលីសបានសម្រេចចិត្តធ្វើជាអ្នកស្ម័គ្រចិត្តនៅអង្គការបន្ទាយស្រី។ នាងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដំបូងរបស់នាងស្តីពីភាពជាអ្នកដឹកនាំ ការយល់ដឹងដោយខ្លួនឯង និងជំនាញសម្របសម្រួល ហើយបន្ទាប់មកបានចូលរួមសិក្ខាសាលាជាច្រើនទៀតអំពីអំពើហិង្សាផ្អែកលើយេនឌ័រ ការបៀតបៀនផ្លូវភេទ ការរំលោភបំពាន និងប្រធានបទផ្សេងៗទៀត។ បន្ទាប់ពីបានចូលរួមសិក្ខាសាលា និងការប្រជុំនានារួចមក នាងទទួលបានភាពក្លាហាន ហើយបានចែករំលែកបទពិសោធន៍ខ្លះៗក្នុងជីវិតរបស់នាង រួមទាំងរបៀបដែលនាងបានសាងទំនុកចិត្តលើខ្លួនឯង និងការលើកទឹកចិត្តខ្លួនឯង។ នៅខែធ្នូ ឆ្នាំ២០២២ នាងទទួលបានទំនុកចិត្តគ្រប់គ្រាន់ក្នុងការធ្វើជាវាគ្មិននៅក្នុងយុទ្ធនាការរយៈពេល ១៦ ថ្ងៃ ដើម្បីពិភាក្សាលើប្រធានបទ \"បញ្ចប់អំពើហិង្សាលើស្ត្រី\"។ នៅដើមឆ្នាំ២០២៣ ម៉ាលីសបានចាប់ផ្តើមអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួនមួយនៅផ្សារពួក ខេត្តសៀមរាប។ អាជីវកម្មរបស់នាងផ្តល់ប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីមើលថែកូនទាំងពីររបស់នាង។ នាងត្រូវបានលើកទឹកចិត្តឱ្យចែករំលែកបទពិសោធន៍នៃការចាប់ផ្តើមអាជីវកម្មដ៏ល្អរបស់នាង រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងទីផ្សារអនឡាញជាមួយនឹងអ្នកដឹកនាំស្ត្រីផ្សេងទៀតនៅឯវេទិកាភាពជាអ្នកដឹកនាំស្ត្រីក្នុងខែមេសា ឆ្នាំ២០២៣។

667

ការផ្លាស់ប្តូរអាកប្បកិរិយាឆ្នើយតបទៅកាន់ការបៀតបៀនផ្លូវភេទ

លោក អឿន សារុន មានអាយុ ៧១ឆ្នាំ ជាប្រធាន អង្គការសហគមន៍មូលដ្ឋាន (CBO) នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកដឹកនាំអង្គការសហគមន៍មូលដ្ឋានមួយឈ្មោះថា \"សហគមន៍មរតកភូមិថ្មី \" ដែលត្រូវបានជ្រើសរើសជាសមាជិកមួយក្រុមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ (T4GJ) នៅខែតុលា ឆ្នាំ ២០២២។ លោក អឿន សារុន មានអាយុ ៧១ឆ្នាំ ជាប្រធាន អង្គការសហគមន៍មូលដ្ឋាន (CBO) នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកដឹកនាំអង្គការសហគមន៍មូលដ្ឋានមួយឈ្មោះថា \"សហគមន៍មរតកភូមិថ្មី \" ដែលត្រូវបានជ្រើសរើសជាសមាជិកមួយក្រុមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ (T4GJ) នៅខែតុលា ឆ្នាំ ២០២២។ ស្រដៀងទៅនឹងមេដឹកនាំ អង្គការសហគមន៍មូលដ្ឋាន ផ្សេងទៀតដែលចូលរួមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ លោក សារុន បានសម្របសម្រួលការប្រជុំសហគមន៍ដើម្បីចែករំលែកចំណេះដឹង និងការយល់ដឹងអំពីការបៀតបៀនផ្លូវភេទ ដើម្បីឱ្យអ្នកចូលរួមអាចផ្សព្វផ្សាយចំណេះដឹងបន្ថែមទៀតដល់ក្រុមគ្រួសារ និងអ្នកជិតខាង។ ក្នុង​ពេល​ផ្ទាល់​នោះលោក​ក៏​បន្ត​ផ្សព្វផ្សាយ​ចំណេះ​ដឹង​របស់​ខ្លួន​ដល់​អ្នក​ជិត​ខាង និង​មិត្តភ័ក្តិ​ផង​ដែរ។ គាត់សង្កេតឃើញថា គ្រួសារ និងសហគមន៍របស់គាត់បានផ្លាស់ប្តូរបន្តិចម្តងៗនូវការគិតរបស់ពួកគេលើការបៀតបៀនផ្លូវភេទ ដោយឆ្លុះបញ្ចាំងពីអ្វីដែលពួកគេបានធ្វើកាលពីអតីតកាល និងរបៀបដែលពួកគេអាចទប់ស្កាត់វាឥឡូវនេះ និងទៅអនាគត។