នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការគ្រប់គ្រងបរិស្ថាន ដោយអនុម័តជាផ្លូវការនូវក្រមបរិស្ថាន និងធនធានធម្មជាតិ។ ការសម្រេចចិត្តដ៏សំខាន់នេះរួមបញ្ចូលការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ(SEA) ជាធាតុសំខាន់ក្នុងការជំរុញការអភិវឌ្ឍ។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានប្តេជ្ញាចិត្តគាំទ្រយ៉ាងសកម្មដល់ការអនុវត្ត ការផ្សព្វផ្សាយ និងការត្រួតពិនិត្យវឌ្ឍនភាពនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ នៅថ្ងៃទី២២ ខែវិច្ឆិកា អង្គការអូឌីស៊ី ដោយមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ(FHI 360) បានរៀបចំសិក្ខាសាលា/កិច្ចសន្ទនាដែលមានឥទ្ធិពលខ្ពស់ ដើម្បីពិភាក្សាអំពីការអនុវត្ត ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗ រួមមាននាយកដ្ឋាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA) របស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព(NCSD) ព្រមទាំងតំណាងមកពីក្រសួងផែនការ ក្រសួងទេសចរណ៍ ក្រុមហ៊ុនប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA) និង ClientEarth។ ការចូលរួមនេះបានពង្រីកដល់ជាង ៥០ អង្គការសង្គមស៊ីវិល អង្គការផ្អែកលើសហគមន៍ អ្នកសារព័ត៌មាន និងអ្នកតំណាងជនជាតិដើមភាគតិចមកពីខេត្តនានា ដែលធ្វើការសហការគ្នាឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន។
ភាពជោគជ័យនៃការអនុវត្តគម្រោងនេះ បង្ហាញឱ្យឃើញពីការផ្លាស់ប្តូរជាវិជ្ជមាន ដែលសង្កេតឃើញនៅក្នុងឥរិយាបថរបស់ក្រសួងពាក់ព័ន្ធ។ ការកើនឡើងនៃការឆ្លើយតប និងការចូលរួមយ៉ាងសកម្មរបស់ក្រសួងទាំងនេះ បង្ហាញពីផលប៉ះពាល់ជាក់ស្តែងនៃគម្រោង។ ជោគជ័យនេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់ពីការរួមចំណែករបស់គម្រោងក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងអង្គភាពរដ្ឋាភិបាល ជំរុញឱ្យមានវិធីសាស្រ្តសហការ និងការចូលរួមកាន់តែច្រើនក្នុងការអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព។
រឿងរ៉ាវស្រដៀងគ្នា
ការផ្លាស់ប្តូរអាកប្បកិរិយាឆ្នើយតបទៅកាន់ការបៀតបៀនផ្លូវភេទ
លោក អឿន សារុន មានអាយុ ៧១ឆ្នាំ ជាប្រធាន អង្គការសហគមន៍មូលដ្ឋាន (CBO) នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកដឹកនាំអង្គការសហគមន៍មូលដ្ឋានមួយឈ្មោះថា \"សហគមន៍មរតកភូមិថ្មី \" ដែលត្រូវបានជ្រើសរើសជាសមាជិកមួយក្រុមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ (T4GJ) នៅខែតុលា ឆ្នាំ ២០២២។ លោក អឿន សារុន មានអាយុ ៧១ឆ្នាំ ជាប្រធាន អង្គការសហគមន៍មូលដ្ឋាន (CBO) នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកដឹកនាំអង្គការសហគមន៍មូលដ្ឋានមួយឈ្មោះថា \"សហគមន៍មរតកភូមិថ្មី \" ដែលត្រូវបានជ្រើសរើសជាសមាជិកមួយក្រុមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ (T4GJ) នៅខែតុលា ឆ្នាំ ២០២២។ ស្រដៀងទៅនឹងមេដឹកនាំ អង្គការសហគមន៍មូលដ្ឋាន ផ្សេងទៀតដែលចូលរួមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ លោក សារុន បានសម្របសម្រួលការប្រជុំសហគមន៍ដើម្បីចែករំលែកចំណេះដឹង និងការយល់ដឹងអំពីការបៀតបៀនផ្លូវភេទ ដើម្បីឱ្យអ្នកចូលរួមអាចផ្សព្វផ្សាយចំណេះដឹងបន្ថែមទៀតដល់ក្រុមគ្រួសារ និងអ្នកជិតខាង។ ក្នុងពេលផ្ទាល់នោះលោកក៏បន្តផ្សព្វផ្សាយចំណេះដឹងរបស់ខ្លួនដល់អ្នកជិតខាង និងមិត្តភ័ក្តិផងដែរ។ គាត់សង្កេតឃើញថា គ្រួសារ និងសហគមន៍របស់គាត់បានផ្លាស់ប្តូរបន្តិចម្តងៗនូវការគិតរបស់ពួកគេលើការបៀតបៀនផ្លូវភេទ ដោយឆ្លុះបញ្ចាំងពីអ្វីដែលពួកគេបានធ្វើកាលពីអតីតកាល និងរបៀបដែលពួកគេអាចទប់ស្កាត់វាឥឡូវនេះ និងទៅអនាគត។
បង្កើនសមត្ថភាពយុវជនជនជាតិដើមភាគតិចលើការប្រើប្រាស់ទូរស័ព្ទដៃដើម្បីរាយការណ៍ព័ត៌មាន
ការទទួលបានការបណ្តុះបណ្តាលក្នុងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដើម្បីរាយការណ៍ព័ត៌មានឆ្លុះបញ្ចាំងពីទស្សនៈរបស់យុវជនជនជាតិដើមភាគតិច “វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ ដោយសារខ្ញុំអាចប្រើវាដើម្បីផ្តល់អំណាចដល់សហគមន៍របស់ខ្ញុំ និងចែករំលែកជាមួយអ្នកដទៃអំពីសហគមន៍របស់យើង និងអ្វីដែលយើងកំពុងរស់នៅជាមួយ។” លោក ឡាវ ប៊ុនឌីញ ជាយុវជនជនជាតិដើមភាគតិចចារ៉ាយ។ លោកមានស្រុកកំណើតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ហើយគាត់រស់នៅទីនោះអស់រយៈពេល ២៧ឆ្នាំមកហើយ។ លោកមិនសូវមានចំណេះដឹងច្រើនក្នុងការសរសេររឿង ក៏ដូចជារូបថត និងការថតវីដេអូនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកតែងតែចង់ចែករំលែកជីវិតប្រចាំថ្ងៃក្នុងនាមជាយុវជនជនជាតិដើមភាគតិច ជីវភាពរស់នៅ និងវប្បធម៌ ក៏ដូចជាបរិស្ថាននៅក្នុងសហគមន៍របស់លោកជាមួយមនុស្សផ្សេងទៀតតាមរយៈបណ្តាញសង្គម។ លោក ឡាវ ប៊ុនឌីញ កំពុងបង្ហាញអំពីរបៀបប្រើប្រាស់ទូរស័ព្ទដៃក្នុងការកាត់តវីដេអូ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទូរស័ព្ទដៃដើម្បីរាយការណ៍ព័ត៌មាន ដែលរៀបចំឡើងដោយ CIPL ។ លោកមានឱកាសរៀនអ្វីដែលលោកចូលចិត្ត និងរង់ចាំ នៅពេលដែលលោកបានដឹងពីវគ្គបណ្តុះបណ្តាលស្តីពីការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ ដែលរៀបចំឡើងដោយអង្គការអភិរក្សភាសាជនជាតិដើមភាគតិច (CIPL) ដែលសហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលដែលមានបំណងកសាងសមត្ថភាពយុវជនជនជាតិដើមភាគតិច អំពីរបៀបប្រើប្រាស់ទូរស័ព្ទក្នុងការរាយការណ៍អំពីការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការសរសេររឿងខ្លីៗ និងការប្រើប្រាស់រូបថតជាយន្តការផ្អែកលើភស្តុតាង នៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តរតនគិរី។ វគ្គបណ្តុះបណ្តាលនេះទាមទារឱ្យលោកខិតខំប្រឹងប្រែង និងចំណាយពេលវេលាបន្ថែមទៀត ដើម្បីពង្រឹងជំនាញរបស់លោក។ យុវជនជនជាតិដើមភាគតិចចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទូរស័ព្ទដៃដើម្បីរាយការណ៍ព័ត៌មាន ដែលរៀបចំឡើងដោយ CIPL ។ ការប្តេជ្ញាចិត្តរបស់លោកក្នុងការចែករំលែកអ្វីដែលកំពុងកើតឡើងនៅក្នុងសហគមន៍របស់លោកបានបំផុសគំនិតឱ្យលោកតស៊ូឆ្លងកាត់ឧបសគ្គទាំងនេះ។ បច្ចុប្បន្នលោកអាចសរសេររឿង និងកែសម្រួលវីដេអូ ដើម្បីចែករំលែកនៅលើបណ្តាញសង្គម។ លោកមានអរគុណយ៉ាងខ្លាំងចំពោះអ្នករៀបចំដែលផ្តល់ឱកាសឱ្យលោករៀនអ្វីដែលលោកតែងតែប្រាថ្នា។ លោកបានបង្ហោះវីដេអូផ្ទាល់ខ្លួនរបស់លោក \"រៀនចប់វគ្គបណ្តុះបណ្តាលស្តីពីបរិស្ថាន ថតវីដេអូ កាត់តវីដេអូ ពីអង្គការ CIPL ខ្ញុំបានអនុវត្តបានខ្លះៗហើយ” ដើម្បីបង្ហាញពីភាពស្រស់ស្អាតនៃព្រៃឈើ បរិស្ថាន និងជីវភាពរស់នៅរបស់សហគមន៍របស់គាត់នៅលើបណ្តាញសង្គម។
យុវជនជនជាតិដើមភាគតិចមានទំនុកចិត្តក្នុងការបង្ហាញពីខ្លួនឯង
ការចូលរួមក្នុងការពិភាក្សា និងសិក្សាអំពីបញ្ហាជួយបង្កើនទំនុកចិត្តរបស់យុវជនជនជាតិដើមភាគតិច។ “ដោយសារខ្ញុំបានចូលរួមក្នុងសកម្មភាព និងវគ្គបណ្តុះបណ្តាលផ្សេងៗ ឥឡូវនេះខ្ញុំកាន់តែមានទំនុកចិត្តក្នុងការបង្ហាញខ្លួនខ្ញុំ និងសហគមន៍របស់ខ្ញុំ។” លោក ម៉ុង សាមុត ជាយុវជនជនជាតិដើមភាគតិចព្រៅ អាយុ ២២ឆ្នាំ។ លោកមានស្រុកកំណើតនៅភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ វាគឺជាកន្លែងដែលគាត់រស់នៅជាមួយគ្រួសាររបស់គាត់។ ក្នុងនាមជាយុវជនជនជាតិដើមភាគតិច គាត់មានឱកាសតិចតួចក្នុងការសិក្សាបានជ្រៅជ្រះ។ គាត់ធ្លាប់ជាកសិករវ័យក្មេងម្នាក់ដែលមិនមានទំនុកចិត្ត ហើយក៏រវល់ជាមួយនឹងការងាររបស់គាត់ ដែលធ្វើឱ្យគាត់មិនបានដឹងពីស្ថានភាពនៅក្រៅសហគមន៍ច្រើននោះឡើយ។ ទោះយ៉ាងណា បញ្ហាដីធ្លី និងព្រៃឈើបានកើតឡើងក្នុងសហគមន៍របស់គាត់។ គាត់មានបំណងស្វែងរកជំនួយ ព្រមទាំងបង្ហាញពីកង្វល់ និងបញ្ហាប្រឈមទាំងនេះជាមួយអ្នកដទៃ ដើម្បីទទួលបានការអន្តរាគមន៍ការពារ។ លោក ម៉ុង សាមុត (អាវពណ៌ក្រហម) កំពុងចូលរួមប្រជុំដើម្បីកំណត់ប្រធានបទស្តីពីការគ្រប់គ្រងធនធានធម្មជាតិ និងដីធ្លី ដែលរៀបចំឡើងដោយក្រុមការងារ CIPL នៅកន្លែងប្រជុំក្នុងភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ រហូតដល់គាត់ស្គាល់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងអង្គការអភិរក្សភាសាជនជាតិដើមភាគតិច គាត់មានឱកាសបានរៀន និងចូលរួមក្នុងសកម្មភាព ព្រមទាំងវគ្គបណ្តុះបណ្តាលផ្សេងៗ ដូចជាវគ្គបណ្តុះបណ្តាលស្តីពីការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង និងកិច្ចប្រជុំផ្សេងៗទៀត។ គាត់បានរៀនពីរបៀបកំណត់បញ្ហា កែសម្រួលវីដេអូ និងចំណេះដឹងជាមូលដ្ឋានអំពីធនធានធម្មជាតិ ដីធ្លី និងព្រៃឈើ។ ទោះបីជាចំណេះដឹងរបស់គាត់មិនអាចប្រៀបធៀបទៅនឹងអ្នករស់នៅក្នុងទីក្រុងក៏ដោយ គាត់នៅតែមិនលះបង់ ហើយតែងតែយកចិត្តទុកដាក់លើមេរៀន និងការពិភាក្សា។ ចំណងដែលចង់បង្ហាញពីកង្វល់ និងបញ្ហាប្រឈមរបស់សហគមន៍ធ្វើឱ្យគាត់មិនដែលបោះបង់ចោលឡើយ។ គាត់ត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកអ្វីដែលកំពុងកើតឡើងនៅក្នុងសហគមន៍របស់គាត់ ខណៈពេលដែលប្រមូលព័ត៌មានពីអ្នកដ៏ទៃ ដើម្បីចែករំលែកជាមួយសហគមន៍របស់គាត់។ គាត់នឹងព្យាយាមបើកបង្ហាញពីវប្បធម៌ ជីវភាពរស់នៅ និងបញ្ហាសហគមន៍របស់គាត់តាមរយៈអ្វីដែលគាត់បានរៀន ប្រសិនបើគាត់មានឱកាស។