វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់លើប្រធានបទសិទ្ធិមនុស្ស សិទ្ធិឌីជីថល ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងនិន្នាការឌីជីថលនៅកម្ពុជា។ លទ្ធផលមុន និងក្រោយការធ្វើតេស្តបានបង្ហាញថា ៧៣% នៃសិក្ខាកាមបានធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងរបស់ពួកគេទាក់ទងនឹងសុវត្ថិភាពឌីជីថល និងសិទ្ធិ។
រឿងរ៉ាវស្រដៀងគ្នា
ការកែលម្អលទ្ធភាពទទួលបានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដ៏សំខាន់
ដើម្បីកែលម្អលទ្ធភាពទទួលបានការគ្រប់គ្រងធនធានធម្មជាតិ (NRM) និងទិន្នន័យការពារបរិស្ថានប្រកបដោយអត្ថន័យ និងអាចជឿទុកចិត្តបាន អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)បានយកគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដើម្បីធានាបាននូវរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ។ ការផ្តល់របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដល់សាធារណជនគឺមានសារៈសំខាន់ណាស់ក្នុងការធានានូវតម្លាភាព គណនេយ្យភាព និងការធ្វើសេចក្តីសម្រេចចិត្តដែលមានព័ត៌មាន។ វាអនុញ្ញាតឱ្យសាធារណជនយល់អំពីផលវិបាកបរិស្ថានដែលអាចកើតមាននៃគម្រោងដែលបានស្នើឡើង និងធ្វើឱ្យអ្នកសម្រេចចិត្តទទួលខុសត្រូវ។ លទ្ធភាពទទួលបានព័ត៌មាននេះរបស់សាធារណជន លើកកម្ពស់ការជជែកវែកញែកប្រកបដោយព័ត៌មាន ធានាថាសំឡេងរបស់អ្នកពាក់ព័ន្ធទាំងអស់ត្រូវបានឮ និងគាំទ្រដល់ការទប់ស្កាត់គម្រោងដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន។ តម្លាភាពនេះជំរុញឱ្យមានទំនុកចិត្តក្នុងចំណោមរដ្ឋាភិបាល ឧស្សាហកម្ម និងសហគមន៍ ដែលនាំឱ្យលទ្ធផលបរិស្ថានប្រសើរឡើង។ នេះនឹងជួយអ្នកពាក់ព័ន្ធ និងសហគមន៍ក្នុងការត្រួតពិនិត្យការអនុវត្តគម្រោង។ ទោះយ៉ាងណាក៏ដោយ ការតស៊ូមតិសម្រាប់ការលាតត្រដាង បង្កបញ្ហាប្រឈមខ្លាំង។ ជាជំហានដំបូង អូឌីស៊ី បានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ស្តីពីការបង្ហាញទិន្នន័យបរិស្ថាន ជាពិសេសរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ សិក្ខាសាលានេះមានការចូលរួមពីអង្គការសង្គមស៊ីវិល នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ក្នុងវគ្គទាំងនេះ អូឌីស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានជាសាធារណៈ និងលើកទឹកចិត្តឱ្យមានកិច្ចសហការគ្នាដើម្បីសម្រេចបាននូវតម្លាភាពនេះ។ បន្ថែមពីលើសិក្ខាសាលា អូឌីស៊ី បានសរសេរលិខិតផ្លូវការមួយចំនួនទៅកាន់ក្រសួងធនធានទឹក និងឧតុនិយម ដោយជំរុញឱ្យពួកគេបញ្ចេញរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ការតស៊ូមតិនេះត្រូវបានដោះស្រាយតាមរយៈការកំណត់ផ្លូវការ និងក្រៅផ្លូវការ។ ជាជំហានដំបូង អូឌីស៊ី បានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ស្តីពីការបង្ហាញទិន្នន័យបរិស្ថាន ជាពិសេសរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ សិក្ខាសាលានេះមានការចូលរួមពីអង្គការសង្គមស៊ីវិល នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ក្នុងវគ្គទាំងនេះ អូឌីស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានជាសាធារណៈ និងលើកទឹកចិត្តឱ្យមានកិច្ចសហការគ្នាដើម្បីសម្រេចបាននូវតម្លាភាពនេះ។ បន្ថែមពីលើសិក្ខាសាលា អូឌីស៊ី បានសរសេរលិខិតផ្លូវការមួយចំនួនទៅកាន់ក្រសួងធនធានទឹក និងឧតុនិយម ដោយជំរុញឱ្យពួកគេបញ្ចេញរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ការតស៊ូមតិនេះត្រូវបានដោះស្រាយតាមរយៈការកំណត់ផ្លូវការ និងក្រៅផ្លូវការ។ អូឌីស៊ី បានបន្តបញ្ចុះបញ្ចូលភាគីពាក់ព័ន្ធសំខាន់ៗតាមរយៈការពិភាក្សា សំណើផ្លូវការ និងសិក្ខាសាលា។ កិច្ចខិតខំប្រឹងប្រែងជាប់លាប់ទាំងនេះ គាំទ្រដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) បានត្រឡប់មកវិញនូវរបកគំហើញដ៏សំខាន់មួយ៖ គឺកិច្ចព្រមព្រៀងមួយដើម្បីចែករំលែកពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានច្រើនជាង ៩០ ពីអង្គការ អភិវឌ្ឃន៍ និង ភាពជាដៃគូក្នុងសកម្មភាព (DPA)។ របាយការណ៍ទាំងនេះភាគច្រើនផ្តោតលើគម្រោងធំៗនៅក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម ដែលអ្នកស្រាវជ្រាវ តស៊ូមតិ អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលចាប់អារម្មណ៍។
គោលបំណងថ្មី៖ ការលើកកម្ពស់ការយល់ដឹងអំពីការបៀតបៀនផ្លូវភេទទៅកាន់សហគមន៍ម្តងមួយៗ
ស៊ីណាត ជាប្រធានអង្គការសហគមន៍មូលដ្ឋាន (CBO) ក្នុងសហគមន៍របស់នាង។ នាងបានចាប់ផ្តើមស្ម័គ្រចិត្តជាមួយអង្គការបន្ទាយស្រីក្នុងឆ្នាំ ២០០៨។ ស៊ីណាតមិនមានទំនុកចិត្ត និងមិនសូវសកម្មនៅក្នុងសហគមន៍របស់គាត់ទេ។ ការរស់នៅក្នុងសហគមន៍តូចមួយ ស៊ីណាតបានប្រឈមមុខនឹងសម្ពាធមួយចំនួនទាក់ទងនឹងបទដ្ឋានសង្គម និងគ្រួសារ មាតុភូមិ និងការវិនិច្ឆ័យ។ ស៊ីណាតមានតួនាទីតាមប្រពៃណីក្នុងការមើលថែកូន ប្តី និងម្តាយក្មេក ហើយស៊ីណាតមិនមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមខាងក្រៅ និងចូលរួមសកម្មភាព ឬការប្រជុំតាមភូមិនោះទេ។ បន្ទាប់ពីក្លាយជាអ្នកស្ម័គ្រចិត្តជាមួយអង្គការបន្ទាយស្រី ស៊ីណាតមានឱកាសកាន់តែច្រើនក្នុងការចូលរួមកម្មវិធីផ្សេងៗជាមួយអង្គការបន្ទាយស្រី។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ការប្រជុំ វគ្គបណ្តុះបណ្តាល វេទិកាសាធារណៈ ដំណើរទស្សនៈកិច្ចសិក្សា ពោលនៅក្នុងខេត្តរបស់ស៊ីណាតផ្ទាល់ និងលើសពីនេះ ក៏បានជួយស៊ីណាតក្នុងការកសាងចំណេះដឹង និងបទពិសោធន៍ថ្មីផងដែរ។ ឥឡូវនេះ ស៊ីណាត មានការយល់ដឹងកាន់តែច្បាស់អំពីភាពជាអ្នកដឹកនាំ និងតម្លៃខ្លួនរបស់នាង។ នាងក៏ទទួលបានជំនាញថ្មីៗ ដូចជាការនិយាយជាសាធារណៈ ការទំនាក់ទំនង ការធ្វើផែនការ អាជីវកម្ម ការចល័តសហគមន៍ និងការសម្របសម្រួលផងដែរ។ ស៊ីណាត បន្តពង្រឹងខ្លួនឯងជាមួយចំណេះដឹង និងជំនាញថ្មីៗ។ នៅឆ្នាំ ២០២៣ ស៊ីណាតបានរៀន និងទទួលបានចំណេះដឹងថ្មីពី អង្គការបន្ទាយស្រី ស្តីពីការបៀតបៀនផ្លូវភេទ។ ស៊ីណាត គឺជាសមាជិកម្នាក់ក្នុងចំណោមអង្គកាសហគមន៍មូលដ្ឋានទាងប្រាំដែលត្រូវបានជ្រើសរើសដោយអង្គការបន្ទាយស្រី ដើម្បីទទួលការបណ្តុះបណ្តាលអំពីការបៀតបៀនផ្លូវភេទ។ ស៊ីណាត យល់ឃើញថាចំណេះដឹងថ្មីនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស៊ីណាតផ្ទាល់ និងស្ត្រីដទៃទៀតនៅក្នុងសហគមន៍របស់ស៊ីណាត។ បន្ទាប់ពីវគ្គបណ្តុះបណ្តាល ស៊ីណាតអាចស្គាល់ប្រភេទផ្សេងៗនៃការយាយី ក៏ដូចជារឿងកំប្លែងដែលបង្កគ្រោះថ្នាក់ និងការរើសអើងដែលតែងតែធ្វើឡើងដោយមនុស្សជុំវិញខ្លួន។ ស៊ីណាតជឿជាក់ថា មេរៀនស្តីពីការបៀតបៀនផ្លូវភេទអាចជួយបុរសឱ្យយល់ និងបញ្ឈប់អាកប្បកិរិយារើសអើងដែលនាំឱ្យមានការបៀតបៀនផ្លូវភេទ។ បន្ទាប់ពីវគ្គបណ្តុះបណ្តាល ស៊ីណាតបានអនុវត្តនូវអ្វីដែលបានរៀនទៅក្នុងជីវិតប្រចាំថ្ងៃ និងក្នុងចំណោមក្រុមសន្សំប្រចាំខែ(Monthly Saving Group)ដែលស៊ីណាតបានចូលរួម។ មិត្តភ័ក្តិរបស់នាងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើប្រធានបទនេះ ហើយបាននិយាយថា ទាំងនេះនឹងជួយពួកគេផ្លាស់ប្តូរការយល់ឃើញរបស់ពួកគេ និងជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានមួយចំនួននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ សម្រាប់ថ្ងៃអនាគត ស៊ីណាត គ្រោងនឹងតស៊ូមតិលើបញ្ហាបៀតបៀនផ្លូវភេទនៅក្នុងភូមិរបស់នាង ដោយប្រើមូលនិធិប្រតិបត្តិការដែលទទួលបានពីកម្មវិធី ការសន្សំតាមភូមិ ឬក្រុមឥណទាន (Village Savings/Credit Group)។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិ ស៊ីណាតក៏មានគម្រោងលើកកម្ពស់ការយល់ដឹងលើប្រធានបទផ្សេងទៀត ដូចជាសារៈសំខាន់នៃការអប់រំកុមារ ផលប៉ះពាល់នៃអាពាហ៍ពិពាហ៍វ័យក្មេង អំពើហិង្សាផ្អែកលើយេនឌ័រ ភាពជាអ្នកដឹកនាំ និងការគិតវិជ្ជមានក្នុងសហគមន៍របស់គាត់ផងដែរ។
យុវជនជនជាតិដើមភាគតិចមានទំនុកចិត្តក្នុងការបង្ហាញពីខ្លួនឯង
ការចូលរួមក្នុងការពិភាក្សា និងសិក្សាអំពីបញ្ហាជួយបង្កើនទំនុកចិត្តរបស់យុវជនជនជាតិដើមភាគតិច។ “ដោយសារខ្ញុំបានចូលរួមក្នុងសកម្មភាព និងវគ្គបណ្តុះបណ្តាលផ្សេងៗ ឥឡូវនេះខ្ញុំកាន់តែមានទំនុកចិត្តក្នុងការបង្ហាញខ្លួនខ្ញុំ និងសហគមន៍របស់ខ្ញុំ។” លោក ម៉ុង សាមុត ជាយុវជនជនជាតិដើមភាគតិចព្រៅ អាយុ ២២ឆ្នាំ។ លោកមានស្រុកកំណើតនៅភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ វាគឺជាកន្លែងដែលគាត់រស់នៅជាមួយគ្រួសាររបស់គាត់។ ក្នុងនាមជាយុវជនជនជាតិដើមភាគតិច គាត់មានឱកាសតិចតួចក្នុងការសិក្សាបានជ្រៅជ្រះ។ គាត់ធ្លាប់ជាកសិករវ័យក្មេងម្នាក់ដែលមិនមានទំនុកចិត្ត ហើយក៏រវល់ជាមួយនឹងការងាររបស់គាត់ ដែលធ្វើឱ្យគាត់មិនបានដឹងពីស្ថានភាពនៅក្រៅសហគមន៍ច្រើននោះឡើយ។ ទោះយ៉ាងណា បញ្ហាដីធ្លី និងព្រៃឈើបានកើតឡើងក្នុងសហគមន៍របស់គាត់។ គាត់មានបំណងស្វែងរកជំនួយ ព្រមទាំងបង្ហាញពីកង្វល់ និងបញ្ហាប្រឈមទាំងនេះជាមួយអ្នកដទៃ ដើម្បីទទួលបានការអន្តរាគមន៍ការពារ។ លោក ម៉ុង សាមុត (អាវពណ៌ក្រហម) កំពុងចូលរួមប្រជុំដើម្បីកំណត់ប្រធានបទស្តីពីការគ្រប់គ្រងធនធានធម្មជាតិ និងដីធ្លី ដែលរៀបចំឡើងដោយក្រុមការងារ CIPL នៅកន្លែងប្រជុំក្នុងភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ រហូតដល់គាត់ស្គាល់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងអង្គការអភិរក្សភាសាជនជាតិដើមភាគតិច គាត់មានឱកាសបានរៀន និងចូលរួមក្នុងសកម្មភាព ព្រមទាំងវគ្គបណ្តុះបណ្តាលផ្សេងៗ ដូចជាវគ្គបណ្តុះបណ្តាលស្តីពីការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង និងកិច្ចប្រជុំផ្សេងៗទៀត។ គាត់បានរៀនពីរបៀបកំណត់បញ្ហា កែសម្រួលវីដេអូ និងចំណេះដឹងជាមូលដ្ឋានអំពីធនធានធម្មជាតិ ដីធ្លី និងព្រៃឈើ។ ទោះបីជាចំណេះដឹងរបស់គាត់មិនអាចប្រៀបធៀបទៅនឹងអ្នករស់នៅក្នុងទីក្រុងក៏ដោយ គាត់នៅតែមិនលះបង់ ហើយតែងតែយកចិត្តទុកដាក់លើមេរៀន និងការពិភាក្សា។ ចំណងដែលចង់បង្ហាញពីកង្វល់ និងបញ្ហាប្រឈមរបស់សហគមន៍ធ្វើឱ្យគាត់មិនដែលបោះបង់ចោលឡើយ។ គាត់ត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកអ្វីដែលកំពុងកើតឡើងនៅក្នុងសហគមន៍របស់គាត់ ខណៈពេលដែលប្រមូលព័ត៌មានពីអ្នកដ៏ទៃ ដើម្បីចែករំលែកជាមួយសហគមន៍របស់គាត់។ គាត់នឹងព្យាយាមបើកបង្ហាញពីវប្បធម៌ ជីវភាពរស់នៅ និងបញ្ហាសហគមន៍របស់គាត់តាមរយៈអ្វីដែលគាត់បានរៀន ប្រសិនបើគាត់មានឱកាស។