Learning Platform Close

វីដេអូរបស់អង្គការអភិរក្សភាសាជនជាតិដើមភាគតិច(CIPL) ស្តីពីសិទ្ធិឌីជីថល និងវគ្គបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយសង្គម

វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់លើប្រធានបទសិទ្ធិមនុស្ស សិទ្ធិឌីជីថល ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងនិន្នាការឌីជីថលនៅកម្ពុជា។ លទ្ធផលមុន និងក្រោយការធ្វើតេស្តបានបង្ហាញថា ៧៣% នៃសិក្ខាកាមបានធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងរបស់ពួកគេទាក់ទងនឹងសុវត្ថិភាពឌីជីថល និងសិទ្ធិ។

រឿងរ៉ាវស្រដៀងគ្នា

953

ការជំរុញការត្រួតពិនិត្យផ្នែកនីតិបញ្ញត្តិ៖ ការផ្តល់អំណាចដល់ការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA)

នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការគ្រប់គ្រងបរិស្ថាន ដោយអនុម័តជាផ្លូវការនូវក្រមបរិស្ថាន និងធនធានធម្មជាតិ។ ការសម្រេចចិត្តដ៏សំខាន់នេះរួមបញ្ចូលការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ(SEA) ជាធាតុសំខាន់ក្នុងការជំរុញការអភិវឌ្ឍ។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានប្តេជ្ញាចិត្តគាំទ្រយ៉ាងសកម្មដល់ការអនុវត្ត ការផ្សព្វផ្សាយ និងការត្រួតពិនិត្យវឌ្ឍនភាពនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ នៅថ្ងៃទី២២​ ខែវិច្ឆិកា អង្គការអូឌីស៊ី ដោយមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ(FHI 360) បានរៀបចំសិក្ខាសាលា/កិច្ចសន្ទនាដែលមានឥទ្ធិពលខ្ពស់ ដើម្បីពិភាក្សាអំពីការអនុវត្ត ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗ រួមមាននាយកដ្ឋាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA) របស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព(NCSD) ព្រមទាំងតំណាងមកពីក្រសួងផែនការ ក្រសួងទេសចរណ៍ ក្រុមហ៊ុនប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA) និង ClientEarth។ ការចូលរួមនេះបានពង្រីកដល់ជាង ៥០ អង្គការសង្គមស៊ីវិល អង្គការផ្អែកលើសហគមន៍ អ្នកសារព័ត៌មាន និងអ្នកតំណាងជនជាតិដើមភាគតិចមកពីខេត្តនានា ដែលធ្វើការសហការគ្នាឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន។ ភាពជោគជ័យនៃការអនុវត្តគម្រោងនេះ បង្ហាញឱ្យឃើញពីការផ្លាស់ប្តូរជាវិជ្ជមាន ដែលសង្កេតឃើញនៅក្នុងឥរិយាបថរបស់ក្រសួងពាក់ព័ន្ធ។ ការកើនឡើងនៃការឆ្លើយតប និងការចូលរួមយ៉ាងសកម្មរបស់ក្រសួងទាំងនេះ បង្ហាញពីផលប៉ះពាល់ជាក់ស្តែងនៃគម្រោង។ ជោគជ័យនេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់ពីការរួមចំណែករបស់គម្រោងក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងអង្គភាពរដ្ឋាភិបាល ជំរុញឱ្យមានវិធីសាស្រ្តសហការ និងការចូលរួមកាន់តែច្រើនក្នុងការអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព។

774

អ្នកហាត់ការឈ្មោះ រម៉ាម លៀប របស់អង្គការសង្គមស៊ីវិល (CSS) បានចែករំលែកបទពិសោធន៍ហាត់ការរបស់ខ្លួន

អង្គការសង្គមស៊ីវិល (CSS) បានផលិតវីដេអូខ្លីមួយ ដើម្បីរំលេចពីបទពិសោធន៍កម្មសិក្សារបស់អតីតអ្នកហាត់ការផ្នែកទំនាក់ទំនងរម៉ាម លៀប និងជាយុវជនជនជាតិដើមភាគតិចចារ៉ាយផងដែរ។ វីដេអូ​នេះ​ត្រូវ​បាន​សាធារណជន​​ចាប់អារម្មណ៍យ៉ាងខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មានអ្នកចូលចិត្ត ប្រមាណ ១៥០ ដង ចែក​រំលែក ៥២ ដង និង​មាន​អ្នក​ចូល​មើល ២៧០០ ដង​នៅ​លើហ្វេសប៊ុក។

622

ការរើបំរើសខ្លួន៖ ដំណើររបស់ស្ត្រីពីអន្ទាក់ហឹង្សាទៅកាន់សេរីភាព

អ្នកស្រី ឡេវ ម៉ាលីស អាយុ២៧ឆ្នាំ មកពីស្រុកពួក ខេត្តសៀមរាប បានរៀបការជាមួយបុរសម្នាក់ដែលតែងតែប្រើអំពើហឹង្សា និងក្បត់អ្នកស្រីអស់រយៈពេល៧ឆ្នាំ និងមានកូនពីរនាក់ជាមួយបុរសនោះ។ អ្នកស្រី ម៉ាលីសធ្លាក់​ទឹក​ចិត្ត មិន​ហ៊ាន​ចេញ​ក្រៅ ឬ​ប្រឈម​មុខ​នឹង​បញ្ហាឡើយ។ ពេល​ខ្លះ​អ្នកស្រី​គិត​ថា​ចង់នឹងបញ្ចប់​ជីវិតខ្លួនឯងទៀតផង។ អ្នកស្រីមិនមាននរណាម្នាកស្តាប់ពីបញ្ហា ឬ​មានការជួយ​ជ្រោមជ្រែង​ពី​សំណាក់​មិត្តភ័ក្តិ​របស់​អ្នកស្រី​ឡើយ ផ្ទុយទៅវិញបែជាត្រូវ​បាន​ឪពុកម្ដាយ​ស្តីបន្ទោស​ថា​មិន​អត់ធ្មត់​គ្រប់គ្រាន់​ ដើម្បី​ធ្វើ​ជា​ស្ត្រី​ល្អ​ម្នាក់ទៅវិញ​។ ថ្ងៃមួយ ម៉ាលីសបានជួបប្រធានអង្គការសហគមន៍មូលដ្ឋាន (CBO) អ្នកស្រី ទេព ម៉ី ដែលបានផ្តល់ដំបូន្មាន និងបញ្ជូននាងទៅអង្គការបន្ទាយស្រី ដែលផ្តល់ការគាំទ្រដល់ស្ត្រីដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។ តាមរយៈការជួយជ្រោមជ្រែងពីអង្គការបន្ទាយស្រី ម៉ាលីសបានចាប់ផ្តើមដំណើរថ្មីនៃក្តីសង្ឃឹម ទំនុកចិត្ត និងអាចរស់នៅបានរួចផុតពីអំពើហិង្សា។ នាងបានចាកចេញពីប្តីរបស់នាង ដោយយកកូនពីរនាក់របស់នាងទៅជាមួយ ហើយកំពុងស្វែងរកការលែងលះ ដែលជាការសម្រេចចិត្តមួយដែលតម្រូវឱ្យនាងយកឈ្នះលើបញ្ហាប្រឈមជាច្រើន រួមទាំងបទដ្ឋានសង្គមដែលមានការស្រងាកចិត្តចំពោះការលែងលះ និងដំណើរការផ្លូវច្បាប់ដ៏លំបាកមួយ។ នៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២២ ម៉ាលីសបានសម្រេចចិត្តធ្វើជាអ្នកស្ម័គ្រចិត្តនៅអង្គការបន្ទាយស្រី។ នាងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដំបូងរបស់នាងស្តីពីភាពជាអ្នកដឹកនាំ ការយល់ដឹងដោយខ្លួនឯង និងជំនាញសម្របសម្រួល ហើយបន្ទាប់មកបានចូលរួមសិក្ខាសាលាជាច្រើនទៀតអំពីអំពើហិង្សាផ្អែកលើយេនឌ័រ ការបៀតបៀនផ្លូវភេទ ការរំលោភបំពាន និងប្រធានបទផ្សេងៗទៀត។ បន្ទាប់ពីបានចូលរួមសិក្ខាសាលា និងការប្រជុំនានារួចមក នាងទទួលបានភាពក្លាហាន ហើយបានចែករំលែកបទពិសោធន៍ខ្លះៗក្នុងជីវិតរបស់នាង រួមទាំងរបៀបដែលនាងបានសាងទំនុកចិត្តលើខ្លួនឯង និងការលើកទឹកចិត្តខ្លួនឯង។ នៅខែធ្នូ ឆ្នាំ២០២២ នាងទទួលបានទំនុកចិត្តគ្រប់គ្រាន់ក្នុងការធ្វើជាវាគ្មិននៅក្នុងយុទ្ធនាការរយៈពេល ១៦ ថ្ងៃ ដើម្បីពិភាក្សាលើប្រធានបទ "បញ្ចប់អំពើហិង្សាលើស្ត្រី"។ នៅដើមឆ្នាំ២០២៣ ម៉ាលីសបានចាប់ផ្តើមអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួនមួយនៅផ្សារពួក ខេត្តសៀមរាប។ អាជីវកម្មរបស់នាងផ្តល់ប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីមើលថែកូនទាំងពីររបស់នាង។ នាងត្រូវបានលើកទឹកចិត្តឱ្យចែករំលែកបទពិសោធន៍នៃការចាប់ផ្តើមអាជីវកម្មដ៏ល្អរបស់នាង រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងទីផ្សារអនឡាញជាមួយនឹងអ្នកដឹកនាំស្ត្រីផ្សេងទៀតនៅឯវេទិកាភាពជាអ្នកដឹកនាំស្ត្រីក្នុងខែមេសា ឆ្នាំ២០២៣។