
វេទិកាស្ដីពីភាពធន់នៃសន្ដិសុខសាយប័រ ត្រូវបានរៀបចំក្នុងគោលបំណងប្រមូលផ្ដុំអ្នកជំនាញនៅក្នុងវិស័យបច្ចេកវិទ្យា ដែលមានការអញ្ជើញចូលរួមពីតំណាង ក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយណែនាំពីសន្តិសុខសាយប័រ ចែករំលែកវិធីសាស្ត្រក្នុងការបង្ការ គ្រប់គ្រង និងឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ព្រមទាំងបង្កើតជាសង្គមមួយដែលមានសុវត្ថិភាពសម្រាប់កម្ពុជា។ ជាពិសេស វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកចូលរួមឱ្យទទួលបានបទពិសោធអំពីការជ្រើសរើសជំនាញសិក្សា ឱកាសការងារ បដិវត្តន៍សន្តិសុខសាយប័រ និងអនាគតនៃវិស័យសន្តិសុខសាយប័រនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ និងសកលលោកផងដែរ។
កាលបរិច្ឆទ៖ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤ (១២:៣០នាទី-១៧:០០នាទីរសៀល) ទីតាំង៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)
តំណចុះឈ្មោះ https://form.gov.kh/671875afe5f8d80012a4c08d
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១៥ ៥២០ ៧០៧ (តេលេក្រាម)
ព្រឹត្តិការណ៍ផ្សេងទៀត
កម្ពុជា អាយស៊ីធីខែម ២០២៦
កម្មវិធី កម្ពុជា អាយស៊ីធីខែម គឺជាកម្មវិធីជំរុំមួយមានភាពទាក់ទាញ និងការចូលរួមយ៉ាងសកម្ម ដែលត្រូវបានរៀបចំឡើង រៀងរាល់ពីរឆ្នាំម្តងដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូផ្សេងៗទៀត ចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ។ កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី១ នៅក្នុងឆ្នាំ២០១៨ កើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលរៀបចំឡើងដោយជោគជ័យនៅខេត្តសៀមរាប។ កម្មវិធី កម្ពុជា អាយស៊ីធីខែម បន្តបន្ទាប់ទៀត ធ្វើនៅឆ្នាំ២០២២ សម្រាប់លើកទី២ និងឆ្នាំ២០២៤ សម្រាប់លើកទី៣។ កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី៤ នឹងត្រឡប់មកវិញនៅ ថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦។ ដោយផ្អែកលើភាពជោគជ័យនៃការរៀបចំមុនៗ កម្មវិធីជំរុំលើកនេះនឹងបន្តក្លាយជាវេទិកាសហការសម្រាប់ការសិក្សា កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍ ក្នុងវិស័យដូចជា ទិន្នន័យបើកចំហ អភិបាលកិច្ចអ៊ីនធឺណិត សន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត នៅក្នុងចំណោមវិស័យផ្សេងៗទៀត។
APNIC 60
APNIC 60 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៥។ សិក្ខាសាលា និងកិច្ចប្រជុំដៃគូនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែកញ្ញា បន្ទាប់មកសន្និសីទចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ២០២៥។ សន្និសីទនេះបានប្រមូលផ្តុំអ្នកតំណាងរដ្ឋាភិបាលអ្នកជំនាញខាងអ៊ីនធឺណិត និងបណ្តាញ អ្នកដឹកនាំឧស្សាហកម្ម និងភាគីដែលចាប់អារម្មណ៍ផ្សេងទៀតមកពីជុំវិញពិភពលោក ដើម្បីស្វែងយល់ ចែករំលែកគំនិត និងបទពិសោធន៍ បណ្តាញជាមួយមិត្តភ័ក្តិ និងបង្កើតគោលនយោបាយទាក់ទងនឹងប្រតិបត្តិការអ៊ីនធឺណិត។ ចុះឈ្មោះទីនេះ ៖ https://fellowship.apnic.net/
Tech Salon #10: ណែនាំវិធានសុវត្ថិភាពគណនីហ្វេសប៊ុក និងតេឡេក្រាម
កម្មវិធី Tech Salon #10 នឹងមានចែករំលែកអំពីប្រធានបទ ណែនាំវិធានសុវត្ថិភាពគណនី ហ្វេសប៊ុក និងតេឡេក្រាម ព្រមទាំងការកំណត់ និងមូលហេតុមួយចំនួនដែលនាំឲ្យគេអាចវាយប្រហារអ្នកបាន និងវិធានការពារ។ វាគ្មិន៖ លោក ជី សុផាត ចុះឈ្មោះជាមុន https://forms.gle/JTcwzcMEnUy6sWyi9