Learning Platform Close

កិច្ចប្រជុំ​កំពូល​សកល​ស្តី​ពី​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ឌី​ជី​ថ​ល​ (DPI)​ ឆ្នាំ​២០២៧

​

កិច្ចប្រជុំ​កំពូល​សកល​ស្តី​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​សាធារណៈ​ គឺជា​ជំនួប​រយៈពេល​ ៣​ថ្ងៃ​ ដែល​ប្រមូលផ្តុំ​តំណាង​រាជរដ្ឋាភិបាល​ ស្ថាប័ន​ពហុភាគី​ អង្គការ​សង្គម​ស៊ី​វិល​ និង​សហគមន៍​បច្ចេកវិទ្យា​ ដើម្បី​ជំរុញ​ការ​រចនា​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ និង​ការ​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​សាធារណៈ​ (DPI)​ ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​សាធារណៈ​។​ ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​សាធារណៈ​ កំពុង​ផ្លាស់​ប្តូរ​ទម្រង់​នៃ​ការ​ផ្តល់​សេវា​របស់​រដ្ឋាភិបាល​ និង​របៀប​ដែល​ប្រជាជន​រាប់​លាន​នាក់​ចូលរួម​នៅ​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។​

ព្រឹត្តិការណ៍ផ្សេងទៀត

កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៣

  • ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
  • ៥:០០ - ៨:០០ ល្ងាច
  • នឹងជូនដំណឹងតាមក្រោយ

កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រី​អង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ កិច្ចពិភាក្សានេះសហការរៀបចំដោយ ខេមបូចា និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយសហរដ្ឋ​អាមេរិកសម្រាប់ការអភិវឌ្ឍ​អន្តរជាតិ(USAID) ប្រចាំនៅកម្ពុជា តាមរយៈអង្គការ FHI 360 ។ ប្រធានបទ៖ ប្រព័ន្ធត្រួតពិនិត្យតាមដានព្រៃឈើ និងសារពើភ័ណ្ឌព្រៃឈើ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាច៖ https://forms.office.com/r/KE4wujru7M

កម្ពុជា អាយស៊ីធីខែម ២០២៦

កម្មវិធី កម្ពុជា អាយស៊ីធីខែម គឺជាកម្មវិធីជំរុំមួយមានភាពទាក់ទាញ និងការចូលរួមយ៉ាងសកម្ម ដែលត្រូវបានរៀបចំឡើង រៀងរាល់ពីរឆ្នាំម្តងដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូផ្សេងៗទៀត ចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ។ កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី១ នៅក្នុងឆ្នាំ២០១៨ កើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលរៀបចំឡើងដោយជោគជ័យនៅខេត្តសៀមរាប។ កម្មវិធី កម្ពុជា អាយស៊ីធីខែម បន្តបន្ទាប់ទៀត ធ្វើនៅឆ្នាំ២០២២ សម្រាប់លើកទី២ និងឆ្នាំ២០២៤ សម្រាប់លើកទី៣។ កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី៤ នឹងត្រឡប់មកវិញនៅ ថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦។ ដោយផ្អែកលើភាពជោគជ័យនៃការរៀបចំមុនៗ កម្មវិធីជំរុំលើកនេះនឹងបន្តក្លាយជាវេទិកាសហការសម្រាប់ការសិក្សា កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍ ក្នុងវិស័យដូចជា ទិន្នន័យបើកចំហ អភិបាលកិច្ចអ៊ីនធឺណិត សន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត នៅក្នុងចំណោមវិស័យផ្សេងៗទៀត។

ជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ខែឧសភា ឆ្នាំ២០២៦

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញសេចក្តីជូនដំណឹងស្តីពីជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ខែឧសភា ឆ្នាំ២០២៦។ អូឌីស៊ីនឹងរៀបចំជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ (ទីកន្លែងជម្រាបជូននាពេលក្រោយ) ចាប់ពីម៉ោង ១:៣០ ដល់ ៥:៣០ រសៀល។ អ្នកចាប់អារម្មណ៍អាចចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ។