
នៅចុងឆ្នាំ ២០២៥ រដ្ឋាភិបាលនៃប្រទេសអេស្ប៉ាញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសកលនៃភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ (OGP) ឆ្នាំ២០២៥ នៅទីក្រុង Vitoria-Gasteiz ប្រទេសអេស្ប៉ាញ។ កិច្ចប្រជុំកំពូលនេះនឹងប្រមូលផ្តុំតំណាងជាន់ខ្ពស់ជាង ២០០០ នាក់នៃរដ្ឋាភិបាល មេដឹកនាំសង្គមស៊ីវិល និងអ្នកបង្កើតគោលនយោបាយមកពីជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ការអនុវត្តល្អបំផុត និងវឌ្ឍនភាពលើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលបើកចំហ និងការអនុវត្តលើបញ្ហាសំខាន់ៗ។
នៅឯកិច្ចប្រជុំកំពូលសកល OGP ឆ្នាំ ២០២៥ យើងនឹងទទួលស្គាល់កំណែទម្រង់ដ៏ជោគជ័យ និងមានឥទ្ធិពលបំផុតដែលបានដាក់ជូនកម្មវិធី Open Gov Challenge តាមរយៈ Open Gov Awards ដោយអបអរសាទរការច្នៃប្រឌិត និងវឌ្ឍនភាពនៅក្នុងរដ្ឋាភិបាលបើកទូលាយ។
ព្រឹត្តិការណ៍ផ្សេងទៀត
ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង
ឱកាសសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី "ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង" សម្រាប់ពលរដ្ឋអ្នកសារព័ត៌មាន អ្នកធ្វើការក្នុងវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងយុវជនជាតិដើមភាគតិច បានមកដល់ហើយ! អូឌីស៊ីមានកិត្តិយសក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដែលមានរយៈពេល ០៣ថ្ងៃ គឺនៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២២ (តាមរយៈអនឡាញ) និងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ (រាជធានីភ្នំពេញ)។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតគិតថ្លៃ ដោយទទួលបានការគាំទ្រថវិកាពី USAID តាមរយៈអង្គការ FHi360។ ចុះឈ្មោះតាមរយៈ៖ https://bit.ly/3US9PAv ផុតកំណត់ចុះឈ្មោះនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៣
កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រីអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ កិច្ចពិភាក្សានេះសហការរៀបចំដោយ ខេមបូចា និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) ប្រចាំនៅកម្ពុជា តាមរយៈអង្គការ FHI 360 ។ ប្រធានបទ៖ ប្រព័ន្ធត្រួតពិនិត្យតាមដានព្រៃឈើ និងសារពើភ័ណ្ឌព្រៃឈើ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាច៖ https://forms.office.com/r/KE4wujru7M
NEP Cambodia៖ សន្និសិទជាតិលើកទី៣ ស្តីពីការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំដើម្បីលើកកម្ពស់បរិយាបន្នក្នុងវិស័យអប់រំ
សន្និសិទជាតិលើកទី៣ ដែលរៀបចំឡើងដោយអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)មានគោលបំណងដោះស្រាយគម្លាតចំណេះដឹងទាក់ទងនឹងការអនុវត្តគោលនយោបាយ និងចំណុចដៅនៃ SDG4 របស់កម្ពុជា និងការប្តេជ្ញាចិត្តនៃការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ (TES) និងដើម្បីប្រមូលផ្តុំសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងតួអង្គរដ្ឋាភិបាល ដើម្បីពិភាក្សាអំពីរបៀបដែលភាគីពាក់ព័ន្ធក្នុងវិស័យអប់រំទាំងអស់អាចចូលរួមក្នុងការធ្វើបរិវត្ត ពង្រឹងប្រព័ន្ធ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំក្នុងបរិបទកម្ពុជា។ ចុះឈ្មោះ៖ https://questionpro.com/t/AVgOrZzEfA កម្មវិធីទាំងស្រុងជា PDF៖ ទាញយក