
ឱកាសសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី “ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង” សម្រាប់ពលរដ្ឋអ្នកសារព័ត៌មាន អ្នកធ្វើការក្នុងវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងយុវជនជាតិដើមភាគតិច បានមកដល់ហើយ!
អូឌីស៊ីមានកិត្តិយសក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដែលមានរយៈពេល ០៣ថ្ងៃ គឺនៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២២ (តាមរយៈអនឡាញ) និងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ (រាជធានីភ្នំពេញ)។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតគិតថ្លៃ ដោយទទួលបានការគាំទ្រថវិកាពី USAID តាមរយៈអង្គការ FHi360។
- ចុះឈ្មោះតាមរយៈ៖ https://bit.ly/3US9PAv
- ផុតកំណត់ចុះឈ្មោះនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
ព្រឹត្តិការណ៍ផ្សេងទៀត
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២
កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ ខេមបូចា សហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការ FHI360 រៀបចំកិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២ ក្រោមប្រធានបទស្តីពី “ ឥណទានកាបូន”។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃចន្ទ័ ទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាចhttps://forms.office.com/r/4hHJbxzmxJ
ហ្វ្រង់កូតិច ឆ្នាំ២០២៦
ហ្វ្រង់កូតិច គឺជាពិព័រណ៌នវានុវត្តន៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រមូលផ្ដុំដោយស្ថាប័ន ក្រុមហ៊ុន និងធុរកិច្ចថ្មីជុំវិញបញ្ហាបច្ចេកវិទ្យាសំខាន់ៗ។ ហ្វ្រង់កូតិច ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំបណ្តាប្រទេសនិយាយភាសាបារាំង ដើម្បីជំរុញការផ្លាស់ប្ដូរសេដ្ឋកិច្ចនិងការរីកចម្រើននៃបច្ចេកវិទ្យា និងបង្ហាញពីឧត្តមភាពនៃសហគ្រិនភាព។
Tech Salon #15: ពង្រឹងប្រសិទ្ធិភាពការសរសេររបាយការណ៍ដោយប្រើAI ជាមួយ Gemini និង ChatGPT
កម្មវិធី Tech Salon លើកទី១៥ នាំយកការភិភាក្សាក្រោមប្រធានបទ ពង្រឹងប្រសិទ្ធិភាពនៃការសរសេររបាយការណ៍ដោយប្រើ AI ជាមួយ Gemini និង ChatGPT។ Tech Salon ប្រចាំខែដែលអញ្ជើញ វាគ្មិន ពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ ចុះឈ្មោះជាមុន៖ https://forms.gle/iG3WHEb33YMWk8ym7