
ឱកាសសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី “ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង” សម្រាប់ពលរដ្ឋអ្នកសារព័ត៌មាន អ្នកធ្វើការក្នុងវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងយុវជនជាតិដើមភាគតិច បានមកដល់ហើយ!
អូឌីស៊ីមានកិត្តិយសក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដែលមានរយៈពេល ០៣ថ្ងៃ គឺនៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២២ (តាមរយៈអនឡាញ) និងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ (រាជធានីភ្នំពេញ)។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតគិតថ្លៃ ដោយទទួលបានការគាំទ្រថវិកាពី USAID តាមរយៈអង្គការ FHi360។
- ចុះឈ្មោះតាមរយៈ៖ https://bit.ly/3US9PAv
- ផុតកំណត់ចុះឈ្មោះនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
ព្រឹត្តិការណ៍ផ្សេងទៀត
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២
កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ ខេមបូចា សហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការ FHI360 រៀបចំកិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២ ក្រោមប្រធានបទស្តីពី “ ឥណទានកាបូន”។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃចន្ទ័ ទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាចhttps://forms.office.com/r/4hHJbxzmxJ
Geo for Good Summit
វេទិកានេះសម្រាប់អង្គការមិនរកប្រាក់ចំណេញ អ្នកសិក្សាស្រាវជ្រាវ វិស័យសាធារណៈ វិស័យឯកជន និងជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដែលកំពុងប្រើប្រាស់ (ឬចង់រៀនប្រើប្រាស់) ឧបករណ៍គូសផែនទីរបស់យើង (ដូចជា Google Earth, Earth Engine, Environmental Insights Explorer, និង My Maps) សម្រាប់និរន្តរភាពនៃភពផែនដី និងភាពធន់របស់មនុស្សជុំវិញពិភពលោក។ តាមរយៈការចូលរួមក្នុងវេទិកានេះ អ្នកនឹងមានឱកាសសិក្សាអំពីបច្ចេកវិទ្យាផែនទីរបស់យើង ទទួលព័ត៌មានថ្មីៗចុងក្រោយបំផុត និងស្វែងយល់ពីរបៀបដែលអ្នកផ្សេងកំពុងប្រើប្រាស់បច្ចេកវិទ្យាទាំងនេះសម្រាប់ផលប៉ះពាល់។ ថ្ងៃផុតកំណត់នៃការដាក់ពាក្យដើម្បីចូលរួមវេទិកាដោយផ្ទាល់បានកន្លងផុតទៅហើយ។ ប្រសិនបើអ្នកបានដាក់ពាក្យសុំចូលរួមរួចហើយ អ្នកនឹងត្រូវបានជូនដំណឹងអំពីការសម្រេចចិត្តដាក់ពាក្យរបស់អ្នកត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
ទិវាទិន្នន័យបើកទូលាយ ឆ្នាំ២០២៤
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយអង្គការមូលនិធិអាស៊ី (TAF) នឹងរៀបចំទិវាទិន្នន័យបើកទូលាយ (ODD) នៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោតលើ \"ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ទាំងអស់គ្នា។\" ទិវាទិន្នន័យបើកទូលាយ ឆ្នាំ២០២៤ នឹងផ្តល់កន្លែងសុវត្ថិភាពសម្រាប់ក្រុមងាយរងគ្រោះ ដើម្បីបង្ហាញពីក្តីកង្វល់ និងចែករំលែកបទពិសោធន៍របស់ពួកគេ ព្រមទាំងឱកាសចូលមកពិភាក្សាអំពីទិន្នន័យបើកទូលាយ និងការអភិវឌ្ឍន៍ឌីជីថលនៅកម្ពុជា។ សកម្មភាពជាច្រើន រួមមានសុន្ទរកថាគន្លឹះ ការធ្វើបទបង្ហាញពីអ្នកជំនាញទិន្នន័យបើកទូលាយ និងកម្មវិធី Hackathons អាចបំភ្លឺចំណេះដឹងរបស់ក្រុមងាយរងគ្រោះអំពីទិន្នន័យបើកទូលាយ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវបានផ្តល់មូលនិធិដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធី ពន្លកចំនេះ៖ ទិន្នន័យ និងកិច្ចសន្ទនាសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា របស់មូលនិធិអាស៊ី។ សូមកុំខកខានឱកាសនេះក្នុងបង្កើតបណ្តាញជាមួយអ្នកចូលចិត្តទិន្នន័យបើកទូលាយផ្សេងទៀត រៀនជំនាញថ្មីៗ និងរួមចំណែកដល់ពិភពលោកដែលកាន់តែបើកទូលាយ និងបរិយាបន្ន។ ជនមានពិការភាពគ្រប់រួបត្រូវបានលើកទឹកចិត្តឱ្យចូលរួម។ កម្មវិធី៖ ភាសាអង់គ្លេស និង ភាសាខ្មែរ ចុះឈ្មោះឥឡូវនេះ៖ http://tinyurl.com/m78knss7