Learning Platform Close

កម្មវិធីអាហារូបករណ៍ Hubert H. Humphrey ២០២៤-២០២៥

ផ្នែកកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជ្រើសរើសបេក្ខជនសម្រាប់កម្មវិធីអាហារូបករណ៍ Hubert H. Humphrey ឆ្នាំសិក្សា២០២៤-២០២៥ ។ កម្មវិធីអាហារូបករណ៍នេះនឹងផ្តល់ឱកាស​ឱ្យអ្នកជំនាញកម្រិតមធ្យមទៅកាន់សហរដ្ឋអាមេរិកដើម្បីសិក្សា និងពង្រឹងវិជ្ជាជីវៈមួយឆ្នាំពេញ។ ចំនួនអាហារូបករណ៍ដែលផ្តល់ឱ្យក្រោមកម្មវិធីអាហារូបករណ៍ Humphrey គឺអាស្រ័យលើមូលនិធិ។

ទម្រង់ពាក្យស្នើសុំមាននៅលើគេហទំព័រ IIE៖ https://apply.iie.org/huberthhumphrey

ថ្ងៃផុតកំណត់ក្នុងការដាក់ស្នើកម្មវិធីអនឡាញគឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ បេក្ខជនដែលមិនមានលទ្ធភាពចូលទៅកាន់កម្មវិធីអនឡាញ អាចទាក់ទងផ្នែកកិច្ចការសាធារណៈតាមរយៈលេខ ០២៣ ៧២៨ ២៤៨ ឬអ៊ីមែល៖ PASExchanges@state.gov​​ សម្រាប់ព័ត៌មានអំពីកម្មវិធីនេះ។

ព្រឹត្តិការណ៍ផ្សេងទៀត

Tech Salon #15:  ពង្រឹងប្រសិទ្ធិភាពការសរសេររបាយការណ៍ដោយប្រើ​AI ជាមួយ Gemini និង ChatGPT

  • ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤
  • ៩:00 - ១១:00 ព្រឹក
  • ការិយាល័យអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)

កម្មវិធី Tech Salon លើកទី១៥ នាំយកការភិភាក្សាក្រោមប្រធានបទ ពង្រឹងប្រសិទ្ធិភាពនៃការសរសេររបាយការណ៍ដោយប្រើ​ AI ជាមួយ Gemini និង ChatGPT។ Tech Salon ប្រចាំខែដែលអញ្ជើញ វាគ្មិន ពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ ចុះឈ្មោះជាមុន៖  https://forms.gle/iG3WHEb33YMWk8ym7

កម្ពុជា អាយស៊ីធីខែម ២០២៦

កម្មវិធី កម្ពុជា អាយស៊ីធីខែម គឺជាកម្មវិធីជំរុំមួយមានភាពទាក់ទាញ និងការចូលរួមយ៉ាងសកម្ម ដែលត្រូវបានរៀបចំឡើង រៀងរាល់ពីរឆ្នាំម្តងដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូផ្សេងៗទៀត ចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ។ កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី១ នៅក្នុងឆ្នាំ២០១៨ កើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលរៀបចំឡើងដោយជោគជ័យនៅខេត្តសៀមរាប។ កម្មវិធី កម្ពុជា អាយស៊ីធីខែម បន្តបន្ទាប់ទៀត ធ្វើនៅឆ្នាំ២០២២ សម្រាប់លើកទី២ និងឆ្នាំ២០២៤ សម្រាប់លើកទី៣។ កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី៤ នឹងត្រឡប់មកវិញនៅ ថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦។ ដោយផ្អែកលើភាពជោគជ័យនៃការរៀបចំមុនៗ កម្មវិធីជំរុំលើកនេះនឹងបន្តក្លាយជាវេទិកាសហការសម្រាប់ការសិក្សា កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍ ក្នុងវិស័យដូចជា ទិន្នន័យបើកចំហ អភិបាលកិច្ចអ៊ីនធឺណិត សន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត នៅក្នុងចំណោមវិស័យផ្សេងៗទៀត។

វេទិកាអភិបាលកិច្ចអ៊ីនធឺណិត ឆ្នាំ២០២៦

  • ថ្ងៃទី១៤-១៨ ខែធ្នូ ឆ្នាំ២០២៦
  • មួយថ្ងៃពេញ
  • ទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា

កិច្ចប្រជុំប្រចាំឆ្នាំលើកទី ២១ នៃ វេទិកាអភិបាលកិច្ចអ៊ីនធឺណិត (IGF 2026) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤–១៨ ខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ ព័ត៌មានបន្ថែមនឹងផ្សព្វផ្សាយនៅលើទំព័រក្នុងពេលឆាប់ៗខាងមុខ។ អ្នកចូលរួមដែលមានចំណាប់អារម្មណ៍ សូមចុះឈ្មោះក្នុងព្រឹត្តិបត្រ IGF ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីការរៀបចំ IGF និងសកម្មភាពរវាងសម័យប្រជុំ។