ទិវាទិន្នន័យបើកទូលាយ ឆ្នាំ២០២៤
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយអង្គការមូលនិធិអាស៊ី (TAF) នឹងរៀបចំទិវាទិន្នន័យបើកទូលាយ (ODD) នៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោតលើ \"ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ទាំងអស់គ្នា។\" ទិវាទិន្នន័យបើកទូលាយ ឆ្នាំ២០២៤ នឹងផ្តល់កន្លែងសុវត្ថិភាពសម្រាប់ក្រុមងាយរងគ្រោះ ដើម្បីបង្ហាញពីក្តីកង្វល់ និងចែករំលែកបទពិសោធន៍របស់ពួកគេ ព្រមទាំងឱកាសចូលមកពិភាក្សាអំពីទិន្នន័យបើកទូលាយ និងការអភិវឌ្ឍន៍ឌីជីថលនៅកម្ពុជា។ សកម្មភាពជាច្រើន រួមមានសុន្ទរកថាគន្លឹះ ការធ្វើបទបង្ហាញពីអ្នកជំនាញទិន្នន័យបើកទូលាយ និងកម្មវិធី Hackathons អាចបំភ្លឺចំណេះដឹងរបស់ក្រុមងាយរងគ្រោះអំពីទិន្នន័យបើកទូលាយ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវបានផ្តល់មូលនិធិដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធី ពន្លកចំនេះ៖ ទិន្នន័យ និងកិច្ចសន្ទនាសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា របស់មូលនិធិអាស៊ី។ សូមកុំខកខានឱកាសនេះក្នុងបង្កើតបណ្តាញជាមួយអ្នកចូលចិត្តទិន្នន័យបើកទូលាយផ្សេងទៀត រៀនជំនាញថ្មីៗ និងរួមចំណែកដល់ពិភពលោកដែលកាន់តែបើកទូលាយ និងបរិយាបន្ន។ ជនមានពិការភាពគ្រប់រួបត្រូវបានលើកទឹកចិត្តឱ្យចូលរួម។ កម្មវិធី៖ ភាសាអង់គ្លេស និង ភាសាខ្មែរ ចុះឈ្មោះឥឡូវនេះ៖ http://tinyurl.com/m78knss7
IDEA SPRINT II
កម្មវិធី Idea Sprint គឺជាសិក្ខាសាលារយៈពេលបីថ្ងៃសម្រាប់អង្គការសង្គមស៊ីវិល និងអ្នកផ្លាស់ប្តូរដែលចាប់អារម្មណ៍ក្នុងការអភិវឌ្ឍវិធីសាស្រ្ត និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សង្គមស៊ីវិល។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលពេញ ៣ ថ្ងៃ ដែលតម្រូវឱ្យអ្នកចូលរួមតាំងចិត្តចូលរួមពេញលេញទាំង ៣ថ្ងៃ។ អ្នកនឹងត្រូបែកចែកទៅក្រុមចំនួន ៥ ដោយផ្អែកលើចំណាប់អារម្មណ៍ និងជំនាញរបស់អ្នក ដើម្បីធ្វើការលើបញ្ហាប្រឈមដែលអ្នកជ្រើសរើស។ អ្នកនឹងធ្វើការជាក្រុមលើបញ្ហា ប្រឈមនេះរហូតចប់កម្មវិធី។ ចុះឈ្មោះ៖ https://rb.gy/rmfhc
ពិធីសម្ពោធជាផ្លូវការ Learning Platform
សិក្ខាសាលានេះនឹងប្រមូលផ្តុំអ្នកចូលរួមប្រហែល ៤៥នាក់ មកពីអង្គការផ្សេងៗគ្នាដែលមានបទពិសោធន៍លើប្រធានបទទាក់ទងនឹងការអប់រំ បរិស្ថាន និងធនធានធម្មជាតិ យេនឌ័រ សារព័ត៌មាន និងជំនួយផ្នែកច្បាប់ រួមទាំងសមាជិកគម្រោងអង្គការសង្គមស៊ីវិល (CSS) អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អ្នកស្រាវជ្រាវ យុវជននិងស្ត្រីជនជាតិដើមភាគតិច។ អ្នកចូលរួមចំនួនពី ១០ ទៅ ១៥ នាក់នៅក្នុងខេត្តគោលដៅនឹងត្រូវបានអញ្ជើញផងដែរ។ គោលបំណង៖ ដើម្បីណែនាំជាផ្លូវការនូវគេហទំព័រ Learning Platform និងដំណើរការអភិវឌ្ឍវេទិកានេះ។ ដើម្បីប្រមូលមតិអ្នកចូលរួម និងការផ្ដល់យោបល់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ លើការរចនា និងមុខងារនានា។ ដើម្បីអំពាវនាវឱ្យមានកិច្ចសហការតាមរយៈការចែករំលែកទិន្នន័យ និងធនធានឯកសារ។ អំពីអ្នករៀបចំកម្មវិធី៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដោយមានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅកម្ពុជា តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) សម្រាប់គម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS) បានអភិវឌ្ឍន៍វេទិកាសិក្សាអនឡាញថ្មីមួយ ដែលមានឈ្មោះថា Learning Platform ដែលនឹងដើរតួជាមជ្ឈមណ្ឌលចែករំលែកចំណេះដឹងដោយសេរីនិងឥតគិតថ្លៃ ប្រមូលផ្តុំដោយឧត្តមានុវត្តន៍ និងការរៀនសូត្រនានានៃសមាជិកចង្កោមនៃគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។