Learning Platform អនុញ្ញាតឱ្យអ្នករៀនសូត្រ និងចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក
Learning Platform មានគោលបំណងក្លាយជាវិបផតថលចែករំលែកចំណេះដឹងមួយកន្លែងដោយឥតគិតថ្លៃ ប្រមូលផ្តុំការអនុវត្តល្អបំផុត និងការរៀនសូត្រនានានៃសមាជិកចង្កោមនៃគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។ វិបផតថលនឹងផ្សព្វផ្សាយទិន្នន័យ និងព័ត៌មានតាមរយៈខ្លឹមសារអន្តរកម្ម និងងាយស្រួលប្រើ កាន់តែទូលំទូលាយដល់បណ្តាអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលចាប់អារម្មណ៍នឹងគម្រោងនេះ អាចចូលទៅប្រើប្រាស់ជាសាធារណៈនិងឥតគិតថ្លៃដោយមានទាំងភាសាខ្មែរ និងភាសាអង់គ្លេស។ ខ្លឹមសារនៅលើ Learning Platform ត្រូវបានធ្វើចំណាត់ថ្នាក់តាមវិស័យដែលសមាជិកចង្កោមអង្គការសង្គមស៊ីវិលបានអនុវត្ត រួមមាន៖ នវានុវត្តន៍សង្គមឌីជីថល ការអប់រំ បរិស្ថាននិងធនធានធម្មជាតិ ជនជាតិដើមភាគតិច យេនឌ័រនិងបរិយាបន្នសង្គម សារព័ត៌មាន សង្គមស៊ីវិល ធនធានច្បាប់ និងសម្ភារៈបណ្តុះបណ្តាល។
ធនធានសិក្សាពង្រឹងសមត្ថភាពឌីជីថល
ភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស
អាចរៀនបានពីគ្រប់ទីកន្លែង
ធនធានសិក្សា
ធនធានសិក្សាតាមមូលបទ
-
43 សំណុំទិន្នន័យ
អង្គការសង្គមស៊ីវិល -
17 សំណុំទិន្នន័យ
នវានុវត្តន៍សង្គមឌីជីថល -
60 សំណុំទិន្នន័យ
ការអប់រំ -
226 សំណុំទិន្នន័យ
បរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ -
31 សំណុំទិន្នន័យ
យេនឌ័រ និងបរិយាបន្នសង្គម -
54 សំណុំទិន្នន័យ
ជនជាតិដើមភាគតិច -
16 សំណុំទិន្នន័យ
សារព័ត៌មាន -
122 សំណុំទិន្នន័យ
ធនធានច្បាប់ -
23 សំណុំទិន្នន័យ
សម្ភារៈបណ្តុះបណ្តាល
អំពីយើង
ជាគេហទំព័របណ្ដុះបណ្ដាលប្រកបដោយចីរភាពមួយសម្រាប់គ្រប់គ្នា
Learning Platform ត្រូវបានបង្កើតឡើងដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID Cambodia) តាមរយៈអង្គការអេហ្វ អេច អាយ 360 (FHI 360) និង មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ច្បាប់មិនរកប្រាក់កម្រៃ (ICNL) សម្រាប់គម្រោងគាំទ្រអង្កការសង្គមស៊ីវិល (CSS)។
ដើម្បីធានាបាននូវដំណើរការរយៈពេលវែងនៃគេហទំព័រ និងនិរន្តរភាពនៃការចែករំលែកធនធានចំណេះដឹង សមាជិកចង្កោមអង្គការសង្គមស៊ីវិលទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យធ្វើជាម្ចាស់នៃគេហទំព័រតាមរយៈការប្រើប្រាស់គណនីរបស់ខ្លួនដើម្បីចូលទៅធ្វើការបង្ហោះមាតិកានៅលើវេបសាយដោយផ្ទាល់។ អូឌីស៊ីក៏នឹងផ្តល់បន្ថែមនូវជំនាញឌីជីថលដែលទាក់ទងនឹងការកសាងសមត្ថភាព និងការបង្រៀនពីរបៀបដើម្បីបង្ហោះមាតិកាដល់សមាជិកចង្កោមអង្គការសង្គមស៊ីវិល។ មុខងារបច្ចេកទេសទាំងមូលនៃគេហទំព័រនឹងត្រូវបានថែទាំងយ៉ាងយកចិត្តទុកដាក់ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ។
ស្វែងយល់បន្ថែម