
កម្មវិធី Idea Sprint គឺជាសិក្ខាសាលារយៈពេលបីថ្ងៃសម្រាប់អង្គការសង្គមស៊ីវិល និងអ្នកផ្លាស់ប្តូរដែលចាប់អារម្មណ៍ក្នុងការអភិវឌ្ឍវិធីសាស្រ្ត និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សង្គមស៊ីវិល។
កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលពេញ ៣ ថ្ងៃ ដែលតម្រូវឱ្យអ្នកចូលរួមតាំងចិត្តចូលរួមពេញលេញទាំង ៣ថ្ងៃ។ អ្នកនឹងត្រូបែកចែកទៅក្រុមចំនួន ៥ ដោយផ្អែកលើចំណាប់អារម្មណ៍ និងជំនាញរបស់អ្នក ដើម្បីធ្វើការលើបញ្ហាប្រឈមដែលអ្នកជ្រើសរើស។ អ្នកនឹងធ្វើការជាក្រុមលើបញ្ហា ប្រឈមនេះរហូតចប់កម្មវិធី។
ចុះឈ្មោះ៖ https://rb.gy/rmfhc
ព្រឹត្តិការណ៍ផ្សេងទៀត
Tech Salon #15: ពង្រឹងប្រសិទ្ធិភាពការសរសេររបាយការណ៍ដោយប្រើAI ជាមួយ Gemini និង ChatGPT
កម្មវិធី Tech Salon លើកទី១៥ នាំយកការភិភាក្សាក្រោមប្រធានបទ ពង្រឹងប្រសិទ្ធិភាពនៃការសរសេររបាយការណ៍ដោយប្រើ AI ជាមួយ Gemini និង ChatGPT។ Tech Salon ប្រចាំខែដែលអញ្ជើញ វាគ្មិន ពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ ចុះឈ្មោះជាមុន៖ https://forms.gle/iG3WHEb33YMWk8ym7
IGF Norway ២០២៥
កិច្ចប្រជុំប្រចាំឆ្នាំលើកទី 20 (IGF ២០២៥) នឹងត្រូវបានរៀបចំឡើងក្រោមប្រធានបទទូទៅ ការកសាងអភិបាលកិច្ចឌីជីថលរួមគ្នា ជុំវិញប្រធានបទរងចំនួនបួន ដែលកើតចេញពីការពិភាក្សានៅឯកិច្ចប្រជុំពិគ្រោះយោបល់បើកចំហដំបូង និងក្រុមប្រឹក្សាពហុភាគី។ ចុះឈ្មោះទីនេះ ៖ https://indico.un.org/event/1016806/
Tech Salon #9: ឧបករណ៍ធ្វើការងារអនឡាញជុំគ្នា
កម្មវិធី Tech Salon #9 នឹងមានកិច្ចពិភាក្សាអំពីប្រធានបទ ឧបករណ៍ធ្វើការងារអនឡាញជុំគ្នា Online Collaboration Tool in Action កិច្ចពិភាក្សានេះនឹងចែករំលែកអំពីការធ្វើការងារជាក្រុម ការប្រើប្រាស់ឧបករណ៍ធ្វើការងារអនឡាញជុំគ្នា រួមទាំងតើយើងគួរជ្រើសរើសឧបករណ៍ធ្វើការងារអនឡាញជុំគ្នាមួយណាសាកសមជាមួយការងាររបស់អ្នក Tech Salon ប្រចាំ ខែដែលអញ្ជើញវាគ្មិនពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធទាក់ទងនឹង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកម្ពស់ការប្រើប្រាស់ ICT សម្រាប់ការងារសង្គម។ ចុះឈ្មោះ៖ https://rb.gy/7zcie