
កិច្ចប្រជុំប្រចាំឆ្នាំលើកទី 20 (IGF ២០២៥) នឹងត្រូវបានរៀបចំឡើងក្រោមប្រធានបទទូទៅ ការកសាងអភិបាលកិច្ចឌីជីថលរួមគ្នា ជុំវិញប្រធានបទរងចំនួនបួន ដែលកើតចេញពីការពិភាក្សានៅឯកិច្ចប្រជុំពិគ្រោះយោបល់បើកចំហដំបូង និងក្រុមប្រឹក្សាពហុភាគី។
ចុះឈ្មោះទីនេះ ៖ https://indico.un.org/event/1016806/
ព្រឹត្តិការណ៍ផ្សេងទៀត
សន្និសីទសមាគមអន្តរជាតិដើម្បីវាយតម្លៃហេតុប៉ះពាល់ប្រចាំឆ្នាំលើកទី៤៦
សន្និសីទនេះមានគោលបំណងស្វែងយល់អំពីការវិវត្តនៃការវាយតម្លៃហេតុប៉ះពាល់ ដើម្បីឆ្លើយតបទៅនឹងប្រធានបទប្រឈមដ៏ស្មុគស្មាញនាពេលបច្ចុប្បន្នលើផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច។ សន្និសីទនេះ សូមគោរពអញ្ជើញអ្នករៀបចំផែនការ អ្នកអនុវត្តផ្ទាល់ អ្នកស្រាវជ្រាវ និយតករ ថ្នាក់ដឹកនាំជនជាតិដើមភាគតិច តំណាងសហគមន៍និងវិស័យឧស្សាហកម្ម ព្រមទាំងអ្នកជំនាញជំនាន់ថ្មី មកចូលរួមចែករំលែកគំនិតច្នៃប្រឌិតដ៏ក្លាហាន ការឆ្លុះបញ្ចាំងស៊ីជម្រៅ និងដំណោះស្រាយជាក់ស្តែង។
សន្និសីទដីធ្លីធនាគារពិភពលោកឆ្នាំ ២០២៥
សន្និសិទនេះគឺជាវេទិកាពិភពលោកឈានមុខគេសម្រាប់វិស័យដីធ្លី ដែលប្រមូលផ្តុំអ្នកចូលរួមជាង 1,000 នាក់មកពីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យអប់រំ និងវិស័យឯកជន ដើម្បីបង្ហាញពីការស្រាវជ្រាវទាក់ទងនឹងគោលនយោបាយ ពិភាក្សាបញ្ហាបច្ចេកទេស និងការអនុវត្តល្អក្នុងវិស័យ ហើយជូនដំណឹងដល់កិច្ចសន្ទនារបស់យើង។ សន្និសិទនេះក៏មានគោលបំណងលើកទឹកចិត្តការផ្លាស់ប្តូរចំណេះដឹងឆ្លងវិស័យ និងបានបណ្តុះការវិនិយោគ គំនិតផ្តួចផ្តើម និងគម្រោងស្រាវជ្រាវជាច្រើនដែលដឹកនាំដោយភាគីពាក់ព័ន្ធចម្រុះ រួមទាំងគោលការណ៍ណែនាំស្ម័គ្រចិត្ត ក្របខ័ណ្ឌវាយតម្លៃអភិបាលកិច្ចដីធ្លី និងជំយុទ្ធនាការStand for Her Land។
កម្មវិធីអាហារូបករណ៍ Hubert H. Humphrey ២០២៤-២០២៥
ផ្នែកកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជ្រើសរើសបេក្ខជនសម្រាប់កម្មវិធីអាហារូបករណ៍ Hubert H. Humphrey ឆ្នាំសិក្សា២០២៤-២០២៥ ។ កម្មវិធីអាហារូបករណ៍នេះនឹងផ្តល់ឱកាសឱ្យអ្នកជំនាញកម្រិតមធ្យមទៅកាន់សហរដ្ឋអាមេរិកដើម្បីសិក្សា និងពង្រឹងវិជ្ជាជីវៈមួយឆ្នាំពេញ។ ចំនួនអាហារូបករណ៍ដែលផ្តល់ឱ្យក្រោមកម្មវិធីអាហារូបករណ៍ Humphrey គឺអាស្រ័យលើមូលនិធិ។ ទម្រង់ពាក្យស្នើសុំមាននៅលើគេហទំព័រ IIE៖ https://apply.iie.org/huberthhumphrey ថ្ងៃផុតកំណត់ក្នុងការដាក់ស្នើកម្មវិធីអនឡាញគឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ បេក្ខជនដែលមិនមានលទ្ធភាពចូលទៅកាន់កម្មវិធីអនឡាញ អាចទាក់ទងផ្នែកកិច្ចការសាធារណៈតាមរយៈលេខ ០២៣ ៧២៨ ២៤៨ ឬអ៊ីមែល៖ PASExchanges@state.gov សម្រាប់ព័ត៌មានអំពីកម្មវិធីនេះ។