Learning Platform Close

កម្ពុជា អាយស៊ីធីខែម ២០២៦

កម្មវិធី កម្ពុជា អាយស៊ីធីខែម គឺជាកម្មវិធីជំរុំមួយមានភាពទាក់ទាញ និងការចូលរួមយ៉ាងសកម្ម ដែលត្រូវបានរៀបចំឡើង រៀងរាល់ពីរឆ្នាំម្តងដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូផ្សេងៗទៀត ចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ។ កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី១ នៅក្នុងឆ្នាំ២០១៨ កើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលរៀបចំឡើងដោយជោគជ័យនៅខេត្តសៀមរាប។ កម្មវិធី កម្ពុជា អាយស៊ីធីខែម បន្តបន្ទាប់ទៀត ធ្វើនៅឆ្នាំ២០២២ សម្រាប់លើកទី២ និងឆ្នាំ២០២៤ សម្រាប់លើកទី៣។

កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី៤ នឹងត្រឡប់មកវិញនៅ ថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦។ ដោយផ្អែកលើភាពជោគជ័យនៃការរៀបចំមុនៗ កម្មវិធីជំរុំលើកនេះនឹងបន្តក្លាយជាវេទិកាសហការសម្រាប់ការសិក្សា កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍ ក្នុងវិស័យដូចជា ទិន្នន័យបើកចំហ អភិបាលកិច្ចអ៊ីនធឺណិត សន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត នៅក្នុងចំណោមវិស័យផ្សេងៗទៀត។

ព្រឹត្តិការណ៍ផ្សេងទៀត

សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​ GIS​ និង​ការ​ប្រើប្រាស់​ QGIS ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​រៀបចំ​សិក្ខាសាលា​ស្តី​ពី​មូលដ្ឋាន​គ្រឺះ​ នៃ​ប្រព័ន្ធ​ ព័ត៌មាន​ភូមិសាស្ត្រ​ និង​ការ​ប្រើប្រាស់​ QGIS​​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្តល់​ជូន​ នូវ​ចំណេះដឹង​អំពី​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​ការ​ប្រើប្រាស់​កម្មវិធី​ QGIS​ សម្រាប់​ការ​ប្រមូល​ទិន្នន័យ​ ការ​គ្រប់គ្រង​ទិន្នន័យ​ និង​ការ​ធ្វើ​ផែនទី​។​ សម្រាប់​ការ​ចុះ​ឈ្មោះ​៖​ https://bit.ly/43eJOOZ ថ្ងៃ​ផុតកំណត់​ចុះ​ឈ្មោះ​៖​ ២៤​ កក្កដា​ ២០២៣ ថ្ងៃ​ប្រកាស​ឈ្មោះ​បេក្ខជន​៖​ ២៦​ កក្កដា​ ២០២៣ ​ថ្ងៃ​បណ្តុះបណ្តាលៈ​ ០២-០៤​ សីហា​ ២០២៣

Tech Salon #7: ការបង្កើតមាតិកាវីដេអូ

  • ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣
  • ៩:០០ - ១១:០០ ព្រឹក
  • Blockchain Cafe

នេះជាលើកទី ៧​ របស់កម្មវិធី Tech Salon នឹងមានកិច្ចពិភាក្សាអំពីប្រធានបទ ការបង្កើតមាតិកាវីដេអូពិបាកណាស់មែនទេ? តើមានឧបករណ៍អ្វីខ្លះ ឬរើសឧករណ៍បែបណាត្រឹមត្រូវក្នុងការថត និងកាត់វីដេអូ? តើអ្នកត្រូវរៀបចំសាច់រឿបបែបណា ក្នុងមាតិការបស់អ្នក? Tech Salon ប្រចាំខែអញ្ជើញវាគ្មិនពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ វាគ្មិន ម៉ៅ ចាន់ឌី អ្នកបង្កើតមាតិកា ចាន់ឌី - Chandy និង/ ទីប្រឹក្សា ក្រុមហ៊ុន កសាង ឯ.ក វាគ្មិន៖ សក្តិ សេរីវុឌ្ឍ អ្នកបង្កើតមាតិកា ផេក ដុំហ្វីល - Film Reel អ្នកសម្របសម្រួល ជី សុផាត - Sophat Chy ក្រុមការងារ ក្រុមហ៊ុន កសាង ឯ.ក ចុះឈ្មោះជាមុន https://forms.gle/NYorKQscMfLjcj836

វេទិកា Geo for Good Summit សិង្ហបុរី ២០២៥

  • ថ្ងៃទី៨-១១ ខែកញ្ញា ឆ្នាំ២០២៥
  • មួយថ្ងៃពេញ
  • សិង្ហបុរី

Geo for Good Summit គឺសម្រាប់អង្គការមិនរកប្រាក់ចំណេញ ការសិក្សា វិស័យសាធារណៈ វិស័យឯកជន និងជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដែលកំពុងប្រើប្រាស់ Google Earth Engine និងឧបករណ៍ភូមិសាស្ត្រផ្សេងទៀតសម្រាប់និរន្តរភាពនៃភពផែនដី និងភាពធន់របស់មនុស្ស។ តាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូល អ្នកនឹងមានឱកាសដើម្បីរៀន និងចែករំលែកអំពីភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសចុងក្រោយបង្អស់ក្នុងនិរន្តរភាព ស្វែងយល់ពីដំណោះស្រាយភូមិសាស្ត្រដែលគាំទ្ររបស់ Google និង hack ជាមួយគ្នា។ ពេលវេលា៖ ថ្ងៃ ៨-១១ ខែកញ្ញា​ ឆ្នាំ ២០២៥ កន្លែង៖ Google សិង្ហបុរី តម្លៃ៖ ឥតគិតថ្លៃ។ អ្នកចូលរួមត្រូវបានរំពឹងថានឹងរ៉ាប់រងការចំណាយលើការធ្វើដំណើរផ្ទាល់ខ្លួនរបស់ពួកគេ។ របៀបចូលរួម៖ ដោយសារកន្លែងមានកំណត់នៅកន្លែងរៀបចំ បេក្ខជនដែលចាប់អារម្មណ៍នឹងត្រូវដាក់ពាក្យ (និងត្រូវបានទទួលយក) ដើម្បីចូលរួម។ អ្នកដាក់ពាក្យត្រូវតែបង្ហាញពីរបៀបដែលការងាររបស់ពួកគេនាំទៅរកនិរន្តរភាពនៃភពផែនដី និងភាពធន់របស់មនុស្សជុំវិញពិភពលោក។