ការចូលរួមក្នុងការពិភាក្សា និងសិក្សាអំពីបញ្ហាជួយបង្កើនទំនុកចិត្តរបស់យុវជនជនជាតិដើមភាគតិច។
“ដោយសារខ្ញុំបានចូលរួមក្នុងសកម្មភាព និងវគ្គបណ្តុះបណ្តាលផ្សេងៗ ឥឡូវនេះខ្ញុំកាន់តែមានទំនុកចិត្តក្នុងការបង្ហាញខ្លួនខ្ញុំ និងសហគមន៍របស់ខ្ញុំ។”
លោក ម៉ុង សាមុត ជាយុវជនជនជាតិដើមភាគតិចព្រៅ អាយុ ២២ឆ្នាំ។ លោកមានស្រុកកំណើតនៅភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ វាគឺជាកន្លែងដែលគាត់រស់នៅជាមួយគ្រួសាររបស់គាត់។ ក្នុងនាមជាយុវជនជនជាតិដើមភាគតិច គាត់មានឱកាសតិចតួចក្នុងការសិក្សាបានជ្រៅជ្រះ។ គាត់ធ្លាប់ជាកសិករវ័យក្មេងម្នាក់ដែលមិនមានទំនុកចិត្ត ហើយក៏រវល់ជាមួយនឹងការងាររបស់គាត់ ដែលធ្វើឱ្យគាត់មិនបានដឹងពីស្ថានភាពនៅក្រៅសហគមន៍ច្រើននោះឡើយ។ ទោះយ៉ាងណា បញ្ហាដីធ្លី និងព្រៃឈើបានកើតឡើងក្នុងសហគមន៍របស់គាត់។ គាត់មានបំណងស្វែងរកជំនួយ ព្រមទាំងបង្ហាញពីកង្វល់ និងបញ្ហាប្រឈមទាំងនេះជាមួយអ្នកដទៃ ដើម្បីទទួលបានការអន្តរាគមន៍ការពារ។

រហូតដល់គាត់ស្គាល់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងអង្គការអភិរក្សភាសាជនជាតិដើមភាគតិច គាត់មានឱកាសបានរៀន និងចូលរួមក្នុងសកម្មភាព ព្រមទាំងវគ្គបណ្តុះបណ្តាលផ្សេងៗ ដូចជាវគ្គបណ្តុះបណ្តាលស្តីពីការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង និងកិច្ចប្រជុំផ្សេងៗទៀត។ គាត់បានរៀនពីរបៀបកំណត់បញ្ហា កែសម្រួលវីដេអូ និងចំណេះដឹងជាមូលដ្ឋានអំពីធនធានធម្មជាតិ ដីធ្លី និងព្រៃឈើ។ ទោះបីជាចំណេះដឹងរបស់គាត់មិនអាចប្រៀបធៀបទៅនឹងអ្នករស់នៅក្នុងទីក្រុងក៏ដោយ គាត់នៅតែមិនលះបង់ ហើយតែងតែយកចិត្តទុកដាក់លើមេរៀន និងការពិភាក្សា។
ចំណងដែលចង់បង្ហាញពីកង្វល់ និងបញ្ហាប្រឈមរបស់សហគមន៍ធ្វើឱ្យគាត់មិនដែលបោះបង់ចោលឡើយ។ គាត់ត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកអ្វីដែលកំពុងកើតឡើងនៅក្នុងសហគមន៍របស់គាត់ ខណៈពេលដែលប្រមូលព័ត៌មានពីអ្នកដ៏ទៃ ដើម្បីចែករំលែកជាមួយសហគមន៍របស់គាត់។ គាត់នឹងព្យាយាមបើកបង្ហាញពីវប្បធម៌ ជីវភាពរស់នៅ និងបញ្ហាសហគមន៍របស់គាត់តាមរយៈអ្វីដែលគាត់បានរៀន ប្រសិនបើគាត់មានឱកាស។
រឿងរ៉ាវស្រដៀងគ្នា
ការផ្លាស់ប្តូរអាកប្បកិរិយាឆ្នើយតបទៅកាន់ការបៀតបៀនផ្លូវភេទ
លោក អឿន សារុន មានអាយុ ៧១ឆ្នាំ ជាប្រធាន អង្គការសហគមន៍មូលដ្ឋាន (CBO) នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកដឹកនាំអង្គការសហគមន៍មូលដ្ឋានមួយឈ្មោះថា \"សហគមន៍មរតកភូមិថ្មី \" ដែលត្រូវបានជ្រើសរើសជាសមាជិកមួយក្រុមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ (T4GJ) នៅខែតុលា ឆ្នាំ ២០២២។ លោក អឿន សារុន មានអាយុ ៧១ឆ្នាំ ជាប្រធាន អង្គការសហគមន៍មូលដ្ឋាន (CBO) នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកដឹកនាំអង្គការសហគមន៍មូលដ្ឋានមួយឈ្មោះថា \"សហគមន៍មរតកភូមិថ្មី \" ដែលត្រូវបានជ្រើសរើសជាសមាជិកមួយក្រុមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ (T4GJ) នៅខែតុលា ឆ្នាំ ២០២២។ ស្រដៀងទៅនឹងមេដឹកនាំ អង្គការសហគមន៍មូលដ្ឋាន ផ្សេងទៀតដែលចូលរួមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ លោក សារុន បានសម្របសម្រួលការប្រជុំសហគមន៍ដើម្បីចែករំលែកចំណេះដឹង និងការយល់ដឹងអំពីការបៀតបៀនផ្លូវភេទ ដើម្បីឱ្យអ្នកចូលរួមអាចផ្សព្វផ្សាយចំណេះដឹងបន្ថែមទៀតដល់ក្រុមគ្រួសារ និងអ្នកជិតខាង។ ក្នុងពេលផ្ទាល់នោះលោកក៏បន្តផ្សព្វផ្សាយចំណេះដឹងរបស់ខ្លួនដល់អ្នកជិតខាង និងមិត្តភ័ក្តិផងដែរ។ គាត់សង្កេតឃើញថា គ្រួសារ និងសហគមន៍របស់គាត់បានផ្លាស់ប្តូរបន្តិចម្តងៗនូវការគិតរបស់ពួកគេលើការបៀតបៀនផ្លូវភេទ ដោយឆ្លុះបញ្ចាំងពីអ្វីដែលពួកគេបានធ្វើកាលពីអតីតកាល និងរបៀបដែលពួកគេអាចទប់ស្កាត់វាឥឡូវនេះ និងទៅអនាគត។
ពីសិក្ខាកាមទៅជាគ្រូបណ្តុះបណ្តាល៖ ពង្រឹងសមត្ថភាពយុវជនជនជាតិដើមភាគតិចក្នុងការផ្សព្វផ្សាយចំណេះដឹងយ៉ាងសកម្មនៅក្នុងសហគមន៍របស់ពួកគេ
គម្រោងសកម្មភាពគាំទ្រសង្គមស៊ីវិល (CSS) មានដំណើរការយ៉ាងសំខាន់ក្នុងការផ្តល់សិទ្ធិអំណាចដល់សំឡេងជនជាតិដើមភាគតិច តាមរយៈភាពជាដៃគូជាមួយអង្គការ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)និងអង្គការអភិរក្សភាសាជនជាតិដើមភាគតិច(CIPL)។ ដោយទទួលស្គាល់ពីដែនកំណត់នៃការបណ្ដុះបណ្ដាលសមាជិកសហគមន៍គ្រប់រូប គម្រោងនេះបានប្រើប្រាស់យុទ្ធសាស្ត្រ៖ ការបញ្ជូនចំណេះដឹងពីមនុស្សសំខាន់ទៅកាន់សហគមន៍របស់ពួកគេ។ បុគ្គលដែលត្រូវបានចាត់តាំងទាំងនេះបានក្លាយជាបំពង់សម្រាប់ផ្សព្វផ្សាយព័ត៌មានយ៉ាងសំខាន់ ដែលធ្វើឱ្យមានឥទ្ធិពលយ់ាងខ្លាំង។ លោក ឡាវ ប៊ុនឌីញ ជាយុវជនជនជាតិដើមភាគតិចចារ៉ាយ អាយុ២៧ឆ្នាំ រស់នៅជាមួយក្រុមគ្រួសារនៅភូមិប៉ាក់ធំ ឃុំប៉ាក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ លោកមានចំណេះដឹងតិចតួចទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ការសរសេរស្គ្រីប និងឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត។ យ៉ាងណាក៏ដោយ លោកមានបំណងចង់ចែករំលែកវប្បធម៌ និងសំឡេងរបស់គាត់ជាមួយទស្សនិកជនកាន់តែទូលំទូលាយតាមរយៈបណ្តាញសង្គម។ ក្នុងនោះផងដែរ លោកក៏បានប្រឈមមុខនឹងគម្លាតចំណេះដឹងជាច្រើន ជាពិសេសនៅក្នុងវិស័យសុវត្ថិភាពឌីជីថល។ តាមរយៈការចូលរួមយ៉ាងសកម្មរបស់គាត់នៅក្នុងសកម្មភាពគម្រោង វគ្គបណ្តុះបណ្តាល និងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន គាត់ទទួលបានការយល់ដឹងដ៏មានតម្លៃ ហើយបានដឹងពីគម្លាតចំណេះដឹងដែលគាត់ត្រូវការបន្ថែម។ ទោះបីជាជួបប្រទះបញ្ហាប្រឈមផ្សេងៗ រួមទាំងឧបសគ្គទាក់ទងនឹងចំណេះដឹង ជំនាញបច្ចេកទេស និងឧបសគ្គពេលវេលាក៏ដោយ គាត់បានតស៊ូ និងបន្តការសិក្សាឱ្យបានជ្រៅជ្រះបន្ថែមទៀត។ គាត់បានឆ្លៀតយកឱកាសនេះ ដើម្បីបំពេញតួនាទីជាគ្រូបណ្តុះបណ្តាល ដោយបានបញ្ជូនចំណេះដឹងដែលទទួលបានដល់យុវជនជនជាតិដើមភាគតិចនៅក្នុងសហគមន៍របស់គាត់។ វគ្គបណ្តុះបណ្តាលរបស់គាត់ផ្តោតលើប្រធានបទដូចជា សុវត្ថិភាពនៅលើបណ្តាញសង្គមហ្វេសប៊ុក ការបញ្ជាក់លេខសម្ងាត់ពីរជំហាននៃតេលេក្រាម និងការសរសេរស្គ្រីបវីដេអូ។ គាត់ក៏ទទួលបានសមត្ថភាពក្នុងការបង្ហាញពីការយល់ដឹងរបស់គាត់ និងដោះស្រាយបញ្ហាសហគមន៍ប្រកបដោយប្រសិទ្ធភាពតាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ស្របពេលដែលគាត់ចែករំលែកចំណេះដឹងនៅក្នុងសហគមន៍របស់គាត់។ គាត់មានមោទនភាពយ៉ាងខ្លាំងចំពោះការរីកចម្រើន និងសមិទ្ធិផលផ្ទាល់ខ្លួនរបស់គាត់ ដោយបានឈានដល់ដំណាក់កាលដ៏សំខាន់នេះ។ គាត់នៅតែប្តេជ្ញាចិត្តក្នុងការចែករំលែកចំណេះដឹងជាបន្តបន្ទាប់ និងរួមចំណែកក្នុងការបង្កើនការយល់ដឹងក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចនាពេលអនាគត។
កាន់តែច្រើនកាន់ល្អ៖ ការបញ្ចូលធាតុចូលទៅក្នុងសេចក្តីព្រាងច្បាប់ភូមិបាល
សកម្មភាពគាំទ្រអង្គការសង្គមស៊ីវិលរបស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ៖ គំនិតផ្តួចផ្តើមរបស់ មូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល បង្ហាញពីតម្លៃនៃការសហការគ្នាក្នុងការតស៊ូមតិ និងការចូលរួមជាយុទ្ធសាស្រ្តក្នុងការសម្រេចបាននូវកំណែទម្រង់នីតិប្បញ្ញត្តិដែលផ្តល់ផលប្រយោជន៍ដល់សង្គម។ មធ្យោបាយរបស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ដែលផ្តោតលើការលើកកម្ពស់ការចូលរួមប្រកបដោយអត្ថន័យក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការកសាងការដាក់បញ្ចូលក្នុងសង្គម បង្ហាញពីការលះបង់ ការប្តេជ្ញាចិត្ត និងសកម្មភាពប្រកបដោយប្រសិទ្ធភាព។ កិច្ចខិតខំប្រឹងប្រែងរបស់យើងធានាថា សំឡេងរបស់សហគមន៍ អង្គការសហគមន៍ (CBOs) និងអង្គការសង្គមស៊ីវិល (CSOs) មិនត្រឹមតែត្រូវបានឮប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចូលទៅក្នុងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ភូមិបាល ដែលគ្រប់គ្រងសិទ្ធិ និងការគ្រប់គ្រងដីធ្លីនៅកម្ពុជាផងដែរ។ នៅខែមករា ឆ្នាំ ២០២៤ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចាប់ផ្តើមដំណើរការដោយស្នើសុំជាផ្លូវការនូវសេចក្តីព្រាងច្បាប់ភូមិបាលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) ក្នុងត្រួសត្រាយផ្លូវសម្រាប់ការចូលរួមសហការ។ នៅពេលដែល អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានទទួលសេចក្តីព្រាងច្បាប់ភូមិបាលក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុមរបស់ខ្លួនបានចាប់ផ្តើមកៀងគរកិច្ចខិតខំប្រឹងប្រែងភ្លាមៗ។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំព្រឹត្តិការណ៍ និងកិច្ចសន្ទនាដែលសម្របសម្រួល ដើម្បីលើកកម្ពស់ការពិគ្រោះ និងការពិភាក្សាយ៉ាងទូលំទូលាយ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ ដោយធ្វើការជាមួយអ្នកជំនាញច្បាប់ អូឌីស៊ី បានធានាថា ភាពស្មុគស្មាញនៃច្បាប់ត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់ ដែលអនុញ្ញាតឱ្យមានការចូលរួម និងជូនដំណឹងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ។ កិច្ចខិតខំប្រឹងប្រែងសហការរបស់ អូឌីស៊ី បានទទួលជោគជ័យ ដោយសារយើងមានធាតុចូលដែលឆ្លុះបញ្ចាំងពីទស្សនៈចម្រុះ។ ជាមួយនឹង ៦០ ទំព័រនៃមតិយោបល់ម៉ាទ្រិក (matrix comments) អូឌីស៊ី បានបញ្ជូនធាតុចូលរបស់ខ្លួនទៅក្រសួងក្នុងរយៈពេលដ៏តឹងតែងមួយ (ថ្ងៃទី ១៦ ខែកុម្ភៈ) ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការចូលរួម និងការបញ្ចុះបញ្ចូលក្នុងន័យស្ថាបនា។ លើសពីការដាក់ស្នើនេះ អូឌីស៊ី បានដឹងពីតម្លៃនៃការទំនាក់ទំនង និងការតស៊ូមតិដែលកំពុងបន្ត។ ការដោះស្រាយសមភាពយេនឌ័រក្នុងកម្មសិទ្ធិដីធ្លី និងលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សាជាបន្តបន្ទាប់ក្នុងចំណោមអង្គការសង្គមស៊ីវិល អូឌីស៊ី បានលើកឡើងពីកង្វល់ និងជម្រើសសម្រាប់ការចូលរួមនាពេលអនាគតជាមួយក្រសួង។ វិធីសាស្រ្តសកម្មរបស់ អូឌីស៊ី បណ្តាលឱ្យមានការស្នើសុំកិច្ចប្រជុំបន្ត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាថា ធាតុចូលរបស់ អូឌីស៊ី មិនត្រឹមតែត្រូវបានទទួលស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលនៅក្នុងដំណើរការនីតិប្បញ្ញត្តិផងដែរ។ ឯកឧត្តម ថេង ច័ន្ទ សង្វារ រដ្ឋលេខាធិការ រដ្ឋលេខាធិការ និងជាក្រុមការងារច្បាប់ភូមិបាល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ “អរគុណ! ខ្ញុំសូមកោតសរសើរចំពោះធាតុចូល និងមតិរបស់អង្គការសង្គមស៊ីវិលលើសេចក្តីព្រាងច្បាប់ភូមិបាល។ ប្រសិនបើរដ្ឋាភិបាលស្នើសុំឱ្យទីប្រឹក្សាធ្វើ វាអាចនឹងចំណាយប្រាក់រាប់លានដុល្លារដើម្បីធ្វើដូច្នេះ”។ ឥទ្ធិពលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ អូឌីស៊ី មានភាពច្បាស់លាស់នៅពេលដែលក្រសួងទទួលស្គាល់ និងរួមបញ្ចូលច្រើនជាង ១៥ ចំណុចពីការដាក់ស្នើរបស់ អូឌីស៊ីដែលបង្ហាញពីជំហានដ៏សំខាន់ឆ្ពោះទៅរកការបង្កើតគោលនយោបាយប្រកបដោយបរិយាបន្ន។ ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងរបស់ អូឌីស៊ីមិនតែងតែត្រូវបានទទួលស្គាល់ដោយផ្ទាល់នោះ ការសម្រេចបាននូវឥទ្ធិពលរួមរបស់ពួកគេសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ចុះបញ្ចូលដែលកំពុងបន្ត និងការចូលរួមសហការ។ ការចូលរួមចំណែកក្នុងសេចក្តីព្រាងច្បាប់ភូមិបាលថ្មី អូឌីស៊ី នៅតែប្តេជ្ញាធ្វើការដើម្បីសិទ្ធិ និងផលប្រយោជន៍សហគមន៍។ ប្រដាប់ដោយចំណេះដឹង ការរួបរួម និងចក្ខុវិស័យរួមសម្រាប់សង្គមមួយដែលកាន់តែមានភាពយុត្តិធម៌ និងសមធម៌ អូឌីស៊ី ត្រូវបានរៀបចំដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមខាងមុខ ដោយជឿជាក់លើអំណាចរបស់ខ្លួនដើម្បីជះឥទ្ធិពលដល់ការផ្លាស់ប្តូរសំខាន់ៗតាមរយៈសកម្មភាពរួម។