គម្រោងសកម្មភាពគាំទ្រសង្គមស៊ីវិល (CSS) មានដំណើរការយ៉ាងសំខាន់ក្នុងការផ្តល់សិទ្ធិអំណាចដល់សំឡេងជនជាតិដើមភាគតិច តាមរយៈភាពជាដៃគូជាមួយអង្គការ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)និងអង្គការអភិរក្សភាសាជនជាតិដើមភាគតិច(CIPL)។ ដោយទទួលស្គាល់ពីដែនកំណត់នៃការបណ្ដុះបណ្ដាលសមាជិកសហគមន៍គ្រប់រូប គម្រោងនេះបានប្រើប្រាស់យុទ្ធសាស្ត្រ៖ ការបញ្ជូនចំណេះដឹងពីមនុស្សសំខាន់ទៅកាន់សហគមន៍របស់ពួកគេ។ បុគ្គលដែលត្រូវបានចាត់តាំងទាំងនេះបានក្លាយជាបំពង់សម្រាប់ផ្សព្វផ្សាយព័ត៌មានយ៉ាងសំខាន់ ដែលធ្វើឱ្យមានឥទ្ធិពលយ់ាងខ្លាំង។

លោក ឡាវ ប៊ុនឌីញ ជាយុវជនជនជាតិដើមភាគតិចចារ៉ាយ អាយុ២៧ឆ្នាំ រស់នៅជាមួយក្រុមគ្រួសារនៅភូមិប៉ាក់ធំ ឃុំប៉ាក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ លោកមានចំណេះដឹងតិចតួចទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ការសរសេរស្គ្រីប និងឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត។ យ៉ាងណាក៏ដោយ លោកមានបំណងចង់ចែករំលែកវប្បធម៌ និងសំឡេងរបស់គាត់ជាមួយទស្សនិកជនកាន់តែទូលំទូលាយតាមរយៈបណ្តាញសង្គម។ ក្នុងនោះផងដែរ លោកក៏បានប្រឈមមុខនឹងគម្លាតចំណេះដឹងជាច្រើន ជាពិសេសនៅក្នុងវិស័យសុវត្ថិភាពឌីជីថល។
តាមរយៈការចូលរួមយ៉ាងសកម្មរបស់គាត់នៅក្នុងសកម្មភាពគម្រោង វគ្គបណ្តុះបណ្តាល និងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន គាត់ទទួលបានការយល់ដឹងដ៏មានតម្លៃ ហើយបានដឹងពីគម្លាតចំណេះដឹងដែលគាត់ត្រូវការបន្ថែម។ ទោះបីជាជួបប្រទះបញ្ហាប្រឈមផ្សេងៗ រួមទាំងឧបសគ្គទាក់ទងនឹងចំណេះដឹង ជំនាញបច្ចេកទេស និងឧបសគ្គពេលវេលាក៏ដោយ គាត់បានតស៊ូ និងបន្តការសិក្សាឱ្យបានជ្រៅជ្រះបន្ថែមទៀត។ គាត់បានឆ្លៀតយកឱកាសនេះ ដើម្បីបំពេញតួនាទីជាគ្រូបណ្តុះបណ្តាល ដោយបានបញ្ជូនចំណេះដឹងដែលទទួលបានដល់យុវជនជនជាតិដើមភាគតិចនៅក្នុងសហគមន៍របស់គាត់។ វគ្គបណ្តុះបណ្តាលរបស់គាត់ផ្តោតលើប្រធានបទដូចជា សុវត្ថិភាពនៅលើបណ្តាញសង្គមហ្វេសប៊ុក ការបញ្ជាក់លេខសម្ងាត់ពីរជំហាននៃតេលេក្រាម និងការសរសេរស្គ្រីបវីដេអូ។ គាត់ក៏ទទួលបានសមត្ថភាពក្នុងការបង្ហាញពីការយល់ដឹងរបស់គាត់ និងដោះស្រាយបញ្ហាសហគមន៍ប្រកបដោយប្រសិទ្ធភាពតាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ស្របពេលដែលគាត់ចែករំលែកចំណេះដឹងនៅក្នុងសហគមន៍របស់គាត់។ គាត់មានមោទនភាពយ៉ាងខ្លាំងចំពោះការរីកចម្រើន និងសមិទ្ធិផលផ្ទាល់ខ្លួនរបស់គាត់ ដោយបានឈានដល់ដំណាក់កាលដ៏សំខាន់នេះ។ គាត់នៅតែប្តេជ្ញាចិត្តក្នុងការចែករំលែកចំណេះដឹងជាបន្តបន្ទាប់ និងរួមចំណែកក្នុងការបង្កើនការយល់ដឹងក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចនាពេលអនាគត។
រឿងរ៉ាវស្រដៀងគ្នា
យុវជនជនជាតិដើមភាគតិចមានទំនុកចិត្តក្នុងការបង្ហាញពីខ្លួនឯង
ការចូលរួមក្នុងការពិភាក្សា និងសិក្សាអំពីបញ្ហាជួយបង្កើនទំនុកចិត្តរបស់យុវជនជនជាតិដើមភាគតិច។ “ដោយសារខ្ញុំបានចូលរួមក្នុងសកម្មភាព និងវគ្គបណ្តុះបណ្តាលផ្សេងៗ ឥឡូវនេះខ្ញុំកាន់តែមានទំនុកចិត្តក្នុងការបង្ហាញខ្លួនខ្ញុំ និងសហគមន៍របស់ខ្ញុំ។” លោក ម៉ុង សាមុត ជាយុវជនជនជាតិដើមភាគតិចព្រៅ អាយុ ២២ឆ្នាំ។ លោកមានស្រុកកំណើតនៅភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ វាគឺជាកន្លែងដែលគាត់រស់នៅជាមួយគ្រួសាររបស់គាត់។ ក្នុងនាមជាយុវជនជនជាតិដើមភាគតិច គាត់មានឱកាសតិចតួចក្នុងការសិក្សាបានជ្រៅជ្រះ។ គាត់ធ្លាប់ជាកសិករវ័យក្មេងម្នាក់ដែលមិនមានទំនុកចិត្ត ហើយក៏រវល់ជាមួយនឹងការងាររបស់គាត់ ដែលធ្វើឱ្យគាត់មិនបានដឹងពីស្ថានភាពនៅក្រៅសហគមន៍ច្រើននោះឡើយ។ ទោះយ៉ាងណា បញ្ហាដីធ្លី និងព្រៃឈើបានកើតឡើងក្នុងសហគមន៍របស់គាត់។ គាត់មានបំណងស្វែងរកជំនួយ ព្រមទាំងបង្ហាញពីកង្វល់ និងបញ្ហាប្រឈមទាំងនេះជាមួយអ្នកដទៃ ដើម្បីទទួលបានការអន្តរាគមន៍ការពារ។ លោក ម៉ុង សាមុត (អាវពណ៌ក្រហម) កំពុងចូលរួមប្រជុំដើម្បីកំណត់ប្រធានបទស្តីពីការគ្រប់គ្រងធនធានធម្មជាតិ និងដីធ្លី ដែលរៀបចំឡើងដោយក្រុមការងារ CIPL នៅកន្លែងប្រជុំក្នុងភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ រហូតដល់គាត់ស្គាល់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងអង្គការអភិរក្សភាសាជនជាតិដើមភាគតិច គាត់មានឱកាសបានរៀន និងចូលរួមក្នុងសកម្មភាព ព្រមទាំងវគ្គបណ្តុះបណ្តាលផ្សេងៗ ដូចជាវគ្គបណ្តុះបណ្តាលស្តីពីការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង និងកិច្ចប្រជុំផ្សេងៗទៀត។ គាត់បានរៀនពីរបៀបកំណត់បញ្ហា កែសម្រួលវីដេអូ និងចំណេះដឹងជាមូលដ្ឋានអំពីធនធានធម្មជាតិ ដីធ្លី និងព្រៃឈើ។ ទោះបីជាចំណេះដឹងរបស់គាត់មិនអាចប្រៀបធៀបទៅនឹងអ្នករស់នៅក្នុងទីក្រុងក៏ដោយ គាត់នៅតែមិនលះបង់ ហើយតែងតែយកចិត្តទុកដាក់លើមេរៀន និងការពិភាក្សា។ ចំណងដែលចង់បង្ហាញពីកង្វល់ និងបញ្ហាប្រឈមរបស់សហគមន៍ធ្វើឱ្យគាត់មិនដែលបោះបង់ចោលឡើយ។ គាត់ត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកអ្វីដែលកំពុងកើតឡើងនៅក្នុងសហគមន៍របស់គាត់ ខណៈពេលដែលប្រមូលព័ត៌មានពីអ្នកដ៏ទៃ ដើម្បីចែករំលែកជាមួយសហគមន៍របស់គាត់។ គាត់នឹងព្យាយាមបើកបង្ហាញពីវប្បធម៌ ជីវភាពរស់នៅ និងបញ្ហាសហគមន៍របស់គាត់តាមរយៈអ្វីដែលគាត់បានរៀន ប្រសិនបើគាត់មានឱកាស។
ការផ្លាស់ប្តូរអាកប្បកិរិយាឆ្នើយតបទៅកាន់ការបៀតបៀនផ្លូវភេទ
លោក អឿន សារុន មានអាយុ ៧១ឆ្នាំ ជាប្រធាន អង្គការសហគមន៍មូលដ្ឋាន (CBO) នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកដឹកនាំអង្គការសហគមន៍មូលដ្ឋានមួយឈ្មោះថា \"សហគមន៍មរតកភូមិថ្មី \" ដែលត្រូវបានជ្រើសរើសជាសមាជិកមួយក្រុមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ (T4GJ) នៅខែតុលា ឆ្នាំ ២០២២។ លោក អឿន សារុន មានអាយុ ៧១ឆ្នាំ ជាប្រធាន អង្គការសហគមន៍មូលដ្ឋាន (CBO) នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកដឹកនាំអង្គការសហគមន៍មូលដ្ឋានមួយឈ្មោះថា \"សហគមន៍មរតកភូមិថ្មី \" ដែលត្រូវបានជ្រើសរើសជាសមាជិកមួយក្រុមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ (T4GJ) នៅខែតុលា ឆ្នាំ ២០២២។ ស្រដៀងទៅនឹងមេដឹកនាំ អង្គការសហគមន៍មូលដ្ឋាន ផ្សេងទៀតដែលចូលរួមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ លោក សារុន បានសម្របសម្រួលការប្រជុំសហគមន៍ដើម្បីចែករំលែកចំណេះដឹង និងការយល់ដឹងអំពីការបៀតបៀនផ្លូវភេទ ដើម្បីឱ្យអ្នកចូលរួមអាចផ្សព្វផ្សាយចំណេះដឹងបន្ថែមទៀតដល់ក្រុមគ្រួសារ និងអ្នកជិតខាង។ ក្នុងពេលផ្ទាល់នោះលោកក៏បន្តផ្សព្វផ្សាយចំណេះដឹងរបស់ខ្លួនដល់អ្នកជិតខាង និងមិត្តភ័ក្តិផងដែរ។ គាត់សង្កេតឃើញថា គ្រួសារ និងសហគមន៍របស់គាត់បានផ្លាស់ប្តូរបន្តិចម្តងៗនូវការគិតរបស់ពួកគេលើការបៀតបៀនផ្លូវភេទ ដោយឆ្លុះបញ្ចាំងពីអ្វីដែលពួកគេបានធ្វើកាលពីអតីតកាល និងរបៀបដែលពួកគេអាចទប់ស្កាត់វាឥឡូវនេះ និងទៅអនាគត។
ជើងឯកនៃមោទនភាព
កុយ សុវណ្ណឆៃ អាយុ ១៧ឆ្នាំ ជាសិស្សនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ក្នុងខេត្តសៀមរាប។ សុវណ្ណឆៃបានក្លាយជាសមាជិកនៃក្រុមស្នូលរបស់ជ្រុងនៃមោទភាព (Pride Corner) បន្ទាប់ពីគាត់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ/ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទ (SOGIESC) ដែលធ្វើឡើងដោយ Love in Diversity (LID) កាលពីថ្ងៃទី ៣០-៣១ ខែសីហា ឆ្នាំ ២០២៣។ ដោយជាផ្នែកមួយនៃក្រុមស្នូល គាត់តែងតែចែករំលែកចំណេះដឹងរបស់គាត់ទៅកាន់អ្នកស្គាល់អំពី ក្រុមLGBTQI+ និង SOGIESC ដើម្បីឱ្យពួកគេយល់កាន់តែច្បាស់។ សុវណ្ណឆៃ ជឿជាក់ថានេះជាព័ត៌មានដ៏មានតម្លៃគួរតែសិក្សា និងផ្សព្វផ្សាយ។ គាត់សម្តែងការពេញចិត្តដែលសកម្មភាពជំនួយសង្គមស៊ីវិល (CSS) តាមរយៈសមាគមយុវជនខ្មែរ (KYA) បានបង្កើត ជ្រុងនៃមោទភាព (Pride Corner) នៅសាលារបស់គាត់។ សុវណ្ណឆៃ ជឿថាជ្រុងនៃមោទនភាព (Pride Corner) ជាកន្លែងពិសេសមួយសម្រាប់ជំរុញការផ្សព្វផ្សាយព័ត៌មាន និងការពិភាក្សាទាក់ទងនឹងបញ្ហា LGBTQI+។ លើសពីនេះ សុវណ្ណឆៃ បានអនុវត្តចំណេះដឹងដែលគាត់ទទួលបានក្នុងវគ្គបណ្តុះបណ្តាល ដើម្បីចូលរួមក្នុងការប្រកួតប្រជែងសរសេរអត្ថបទ ដែលផ្តោតលើការគោរពសិទ្ធិ LGBTQI+ និងការលុបបំបាត់ការរើសអើង។ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់គាត់ អត្ថបទរបស់គាត់គឺជាអត្ថបទមួយក្នុងចំណោមអត្ថបទកំពូលទាំងដប់។ ការប្រកួតនេះត្រូវបានរៀបចំឡើងដោយ សមាគមយុវជនខ្មែរ (KYA)និងឈានមុខដល់ការបោះជំរំយុវជនអង្គរ។ ផ្ទុយពីសុវណ្ណឆៃ ហឿន ចាន់មករា ដែលមានអាយុ ២២ឆ្នាំ មិនតែងតែយល់ស្របនឹងគំនិត LGBTQI+ នោះទេ។ ការយល់ឃើញរបស់មករាបានផ្លាស់ប្តូរ បន្ទាប់ពីទទួលបានបទពិសោធន៍ពីការងារស្ម័គ្រចិត្ត ជាមួយក្រុមរៀបចំសម្រាប់កម្មវិធីជំរុំយុវជនអង្គរ (AYC) លើកទី ៩។ មុនពេលទៅជំរុំ មករាបានសម្ដែងការមិនពេញចិត្តជាចំហរចំពោះបុគ្គល LGBTQI+ អំឡុងពេលមានវត្តមានជាភ្ញៀវកត្តិយសក្នុងកម្មវិធីផតឃែស្ថ “ខ្ញុំដឹង ពួកយើងដឹង” របស់ សមាគមយុវជនខ្មែរ (KYA)។ គាត់យល់ថាបុគ្គលដែលត្រូវបានគេកំណត់ថាជា LGBTQI+ មានលក្ខណៈមិនធម្មតា ហើយគាត់បានទទួលស្គាល់ថាមានការរើសអើងប្រឆាំងនឹងពួកគេដោយជៀសវៀងការប្រាស្រ័យទាក់ទងជាមួយពួកគេ។ ការចូលរួមក្នុងជំរុំយុវជនអង្គបានផ្លាស់ប្តូរផ្នត់គំនិតរបស់មករានៅពេលដែលនិយាយអំពី LGBTQI+ និង SOGIESC ។ មករាបានបង្ហាញថា គាត់យល់ពីគោលគំនិតទាំងនេះបានល្អជាងពេលមុនៗ។ មករា បាននិយាយថា \"ប្រសិនបើមិត្តម្នាក់ប្រាប់ខ្ញុំអំពីអត្តសញ្ញាណរបស់ពួកគេថាជាបុគ្គល LGBTQI+ នាពេលអនាគត ពួកគេអាចធានាបានថាពួកគេមានសម្ព័ន្ធមិត្តម្នាក់ដែលគាំទ្រដែលមិនមានការរើសអើងប្រឆាំងនឹងពួកគេឡើយ\"។ ស្រដៀងទៅនឹង មករាដែរ ព្រឹម នេត អាយុ ១៩ ឆ្នាំ តែងតែមិនសូវទម្លាប់ជាមួយប្រធានបទ LGBTQI+ ឬ SOGIESC ទេ។ បន្ទាប់ពីចូលរួមវគ្គបណ្តុះបណ្តាលដូចគ្នាដែលសុវណ្ណឆៃបានធ្វើជាមួយ សមាគមយុវជនខ្មែរ (KYA) និង LID ទស្សនៈរបស់នេតត្រូវបានពង្រឹងបន្ថែម។ នេត បានចែករំលែកថា វាគឺជាវគ្គបណ្តុះបណ្តាលដំបូងរបស់គេអំពីប្រធានបទ ហើយគេរួមជាមួយនឹងសិស្សដទៃទៀត បានទទួលការយល់ដឹងជាច្រើនពីវគ្គបណ្តុះបណ្តាល ជាពិសេសការតស៊ូ និងបញ្ហាប្រឈមផ្សេងៗដែលលក្រុម LGBTQI+ ប្រឈមមុខ។ នេតបាននិយាយថា៖ «ខ្ញុំធ្លាប់ហៅឈ្មោះមិត្តភក្តិថាជាបុរសស្រលាញ់ភេទដូចគ្នាក្នុងគោលបំណងលេងសើចជាមួយពួកគេ។ ខ្ញុំមិនបានគិតថាការហៅបែបនេះប៉ះពាល់ដល់អារម្មណ៍របស់ពួកគេទេ។ វាជាកំហុសមួយដែលខ្ញុំសោកស្ដាយ»។ “តាំងពីពេលនោះមក ខ្ញុំបានសុំទោសពួកគេ ហើយឈប់ហៅពួកគេទៀត។ ខ្ញុំក៏បានលើកទឹកចិត្តមិត្តភ័ក្ដិផ្សេងទៀតឲ្យដើរតាមគន្លងរបស់ខ្ញុំផងដែរ\" គាត់បានបញ្ជាក់។ រឿងរបស់ នេត ជាឧទាហរណ៍ដ៏អស្ចារ្យមួយ អំពីរបៀបដែលការបើកចិត្តឱ្យទូលាយបន្តិច។ មិនត្រឹមតែផ្លាស់ប្តូរផ្នត់គំនិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែនេតតាំងចិត្តថានឹងជួយផ្លាស់ប្តូរអ្នកដទៃ រួមទាំងក្រុមគ្រួសាររបស់នាងផ្ទាល់ផងដែរ។ នេត បាននិយាយថាការចូលរួមរបស់នាងនៅក្នុងសកម្មភាពរបស់ សមាគមយុវជនខ្មែរ (KYA)បានជួបនឹងសំណួរជាច្រើនពីឪពុកម្តាយរបស់នាង ប៉ុន្តែបន្ទាប់ពីចំណាយពេលពន្យល់ពួកគាត់ ឪពុកម្តាយរបស់នេតបានយល់ព្រមពីការចូលរួមរបស់នេតជាមួយសកម្មភាពរបស់ សមាគមយុវជនខ្មែរ (KYA។ ព្រឹម នេត គឺជាសមាជិកស្នូលម្នាក់របស់ សមាគមយុវជនខ្មែរ (KYAដែលជារឿយៗបានចូលរួមក្នុងសកម្មភាពរបស់ សមាគមយុវជនខ្មែរ (KYA) រួមទាំងវគ្គចែករំលែកផងដែរ។