ដើម្បីកែលម្អលទ្ធភាពទទួលបានការគ្រប់គ្រងធនធានធម្មជាតិ (NRM) និងទិន្នន័យការពារបរិស្ថានប្រកបដោយអត្ថន័យ និងអាចជឿទុកចិត្តបាន អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)បានយកគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដើម្បីធានាបាននូវរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ។ ការផ្តល់របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដល់សាធារណជនគឺមានសារៈសំខាន់ណាស់ក្នុងការធានានូវតម្លាភាព គណនេយ្យភាព និងការធ្វើសេចក្តីសម្រេចចិត្តដែលមានព័ត៌មាន។ វាអនុញ្ញាតឱ្យសាធារណជនយល់អំពីផលវិបាកបរិស្ថានដែលអាចកើតមាននៃគម្រោងដែលបានស្នើឡើង និងធ្វើឱ្យអ្នកសម្រេចចិត្តទទួលខុសត្រូវ។ លទ្ធភាពទទួលបានព័ត៌មាននេះរបស់សាធារណជន លើកកម្ពស់ការជជែកវែកញែកប្រកបដោយព័ត៌មាន ធានាថាសំឡេងរបស់អ្នកពាក់ព័ន្ធទាំងអស់ត្រូវបានឮ និងគាំទ្រដល់ការទប់ស្កាត់គម្រោងដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន។ តម្លាភាពនេះជំរុញឱ្យមានទំនុកចិត្តក្នុងចំណោមរដ្ឋាភិបាល ឧស្សាហកម្ម និងសហគមន៍ ដែលនាំឱ្យលទ្ធផលបរិស្ថានប្រសើរឡើង។ នេះនឹងជួយអ្នកពាក់ព័ន្ធ និងសហគមន៍ក្នុងការត្រួតពិនិត្យការអនុវត្តគម្រោង។ ទោះយ៉ាងណាក៏ដោយ ការតស៊ូមតិសម្រាប់ការលាតត្រដាង បង្កបញ្ហាប្រឈមខ្លាំង។

ជាជំហានដំបូង អូឌីស៊ី បានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ស្តីពីការបង្ហាញទិន្នន័យបរិស្ថាន ជាពិសេសរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ សិក្ខាសាលានេះមានការចូលរួមពីអង្គការសង្គមស៊ីវិល នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ក្នុងវគ្គទាំងនេះ អូឌីស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានជាសាធារណៈ និងលើកទឹកចិត្តឱ្យមានកិច្ចសហការគ្នាដើម្បីសម្រេចបាននូវតម្លាភាពនេះ។ បន្ថែមពីលើសិក្ខាសាលា អូឌីស៊ី បានសរសេរលិខិតផ្លូវការមួយចំនួនទៅកាន់ក្រសួងធនធានទឹក និងឧតុនិយម ដោយជំរុញឱ្យពួកគេបញ្ចេញរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ការតស៊ូមតិនេះត្រូវបានដោះស្រាយតាមរយៈការកំណត់ផ្លូវការ និងក្រៅផ្លូវការ។
ជាជំហានដំបូង អូឌីស៊ី បានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ស្តីពីការបង្ហាញទិន្នន័យបរិស្ថាន ជាពិសេសរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ សិក្ខាសាលានេះមានការចូលរួមពីអង្គការសង្គមស៊ីវិល នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ក្នុងវគ្គទាំងនេះ អូឌីស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានជាសាធារណៈ និងលើកទឹកចិត្តឱ្យមានកិច្ចសហការគ្នាដើម្បីសម្រេចបាននូវតម្លាភាពនេះ។ បន្ថែមពីលើសិក្ខាសាលា អូឌីស៊ី បានសរសេរលិខិតផ្លូវការមួយចំនួនទៅកាន់ក្រសួងធនធានទឹក និងឧតុនិយម ដោយជំរុញឱ្យពួកគេបញ្ចេញរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ការតស៊ូមតិនេះត្រូវបានដោះស្រាយតាមរយៈការកំណត់ផ្លូវការ និងក្រៅផ្លូវការ។
អូឌីស៊ី បានបន្តបញ្ចុះបញ្ចូលភាគីពាក់ព័ន្ធសំខាន់ៗតាមរយៈការពិភាក្សា សំណើផ្លូវការ និងសិក្ខាសាលា។ កិច្ចខិតខំប្រឹងប្រែងជាប់លាប់ទាំងនេះ គាំទ្រដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) បានត្រឡប់មកវិញនូវរបកគំហើញដ៏សំខាន់មួយ៖ គឺកិច្ចព្រមព្រៀងមួយដើម្បីចែករំលែកពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានច្រើនជាង ៩០ ពីអង្គការ អភិវឌ្ឃន៍ និង ភាពជាដៃគូក្នុងសកម្មភាព (DPA)។ របាយការណ៍ទាំងនេះភាគច្រើនផ្តោតលើគម្រោងធំៗនៅក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម ដែលអ្នកស្រាវជ្រាវ តស៊ូមតិ អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលចាប់អារម្មណ៍។
រឿងរ៉ាវស្រដៀងគ្នា
វីដេអូរបស់អង្គការអភិរក្សភាសាជនជាតិដើមភាគតិច(CIPL) ស្តីពីសិទ្ធិឌីជីថល និងវគ្គបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយសង្គម
វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់លើប្រធានបទសិទ្ធិមនុស្ស សិទ្ធិឌីជីថល ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងនិន្នាការឌីជីថលនៅកម្ពុជា។ លទ្ធផលមុន និងក្រោយការធ្វើតេស្តបានបង្ហាញថា ៧៣% នៃសិក្ខាកាមបានធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងរបស់ពួកគេទាក់ទងនឹងសុវត្ថិភាពឌីជីថល និងសិទ្ធិ។
អ្នកហាត់ការឈ្មោះ រម៉ាម លៀប របស់អង្គការសង្គមស៊ីវិល (CSS) បានចែករំលែកបទពិសោធន៍ហាត់ការរបស់ខ្លួន
អង្គការសង្គមស៊ីវិល (CSS) បានផលិតវីដេអូខ្លីមួយ ដើម្បីរំលេចពីបទពិសោធន៍កម្មសិក្សារបស់អតីតអ្នកហាត់ការផ្នែកទំនាក់ទំនងរម៉ាម លៀប និងជាយុវជនជនជាតិដើមភាគតិចចារ៉ាយផងដែរ។ វីដេអូនេះត្រូវបានសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដោយមានអ្នកចូលចិត្ត ប្រមាណ ១៥០ ដង ចែករំលែក ៥២ ដង និងមានអ្នកចូលមើល ២៧០០ ដងនៅលើហ្វេសប៊ុក។
គោលបំណងថ្មី៖ ការលើកកម្ពស់ការយល់ដឹងអំពីការបៀតបៀនផ្លូវភេទទៅកាន់សហគមន៍ម្តងមួយៗ
ស៊ីណាត ជាប្រធានអង្គការសហគមន៍មូលដ្ឋាន (CBO) ក្នុងសហគមន៍របស់នាង។ នាងបានចាប់ផ្តើមស្ម័គ្រចិត្តជាមួយអង្គការបន្ទាយស្រីក្នុងឆ្នាំ ២០០៨។ ស៊ីណាតមិនមានទំនុកចិត្ត និងមិនសូវសកម្មនៅក្នុងសហគមន៍របស់គាត់ទេ។ ការរស់នៅក្នុងសហគមន៍តូចមួយ ស៊ីណាតបានប្រឈមមុខនឹងសម្ពាធមួយចំនួនទាក់ទងនឹងបទដ្ឋានសង្គម និងគ្រួសារ មាតុភូមិ និងការវិនិច្ឆ័យ។ ស៊ីណាតមានតួនាទីតាមប្រពៃណីក្នុងការមើលថែកូន ប្តី និងម្តាយក្មេក ហើយស៊ីណាតមិនមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមខាងក្រៅ និងចូលរួមសកម្មភាព ឬការប្រជុំតាមភូមិនោះទេ។ បន្ទាប់ពីក្លាយជាអ្នកស្ម័គ្រចិត្តជាមួយអង្គការបន្ទាយស្រី ស៊ីណាតមានឱកាសកាន់តែច្រើនក្នុងការចូលរួមកម្មវិធីផ្សេងៗជាមួយអង្គការបន្ទាយស្រី។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ការប្រជុំ វគ្គបណ្តុះបណ្តាល វេទិកាសាធារណៈ ដំណើរទស្សនៈកិច្ចសិក្សា ពោលនៅក្នុងខេត្តរបស់ស៊ីណាតផ្ទាល់ និងលើសពីនេះ ក៏បានជួយស៊ីណាតក្នុងការកសាងចំណេះដឹង និងបទពិសោធន៍ថ្មីផងដែរ។ ឥឡូវនេះ ស៊ីណាត មានការយល់ដឹងកាន់តែច្បាស់អំពីភាពជាអ្នកដឹកនាំ និងតម្លៃខ្លួនរបស់នាង។ នាងក៏ទទួលបានជំនាញថ្មីៗ ដូចជាការនិយាយជាសាធារណៈ ការទំនាក់ទំនង ការធ្វើផែនការ អាជីវកម្ម ការចល័តសហគមន៍ និងការសម្របសម្រួលផងដែរ។ ស៊ីណាត បន្តពង្រឹងខ្លួនឯងជាមួយចំណេះដឹង និងជំនាញថ្មីៗ។ នៅឆ្នាំ ២០២៣ ស៊ីណាតបានរៀន និងទទួលបានចំណេះដឹងថ្មីពី អង្គការបន្ទាយស្រី ស្តីពីការបៀតបៀនផ្លូវភេទ។ ស៊ីណាត គឺជាសមាជិកម្នាក់ក្នុងចំណោមអង្គកាសហគមន៍មូលដ្ឋានទាងប្រាំដែលត្រូវបានជ្រើសរើសដោយអង្គការបន្ទាយស្រី ដើម្បីទទួលការបណ្តុះបណ្តាលអំពីការបៀតបៀនផ្លូវភេទ។ ស៊ីណាត យល់ឃើញថាចំណេះដឹងថ្មីនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស៊ីណាតផ្ទាល់ និងស្ត្រីដទៃទៀតនៅក្នុងសហគមន៍របស់ស៊ីណាត។ បន្ទាប់ពីវគ្គបណ្តុះបណ្តាល ស៊ីណាតអាចស្គាល់ប្រភេទផ្សេងៗនៃការយាយី ក៏ដូចជារឿងកំប្លែងដែលបង្កគ្រោះថ្នាក់ និងការរើសអើងដែលតែងតែធ្វើឡើងដោយមនុស្សជុំវិញខ្លួន។ ស៊ីណាតជឿជាក់ថា មេរៀនស្តីពីការបៀតបៀនផ្លូវភេទអាចជួយបុរសឱ្យយល់ និងបញ្ឈប់អាកប្បកិរិយារើសអើងដែលនាំឱ្យមានការបៀតបៀនផ្លូវភេទ។ បន្ទាប់ពីវគ្គបណ្តុះបណ្តាល ស៊ីណាតបានអនុវត្តនូវអ្វីដែលបានរៀនទៅក្នុងជីវិតប្រចាំថ្ងៃ និងក្នុងចំណោមក្រុមសន្សំប្រចាំខែ(Monthly Saving Group)ដែលស៊ីណាតបានចូលរួម។ មិត្តភ័ក្តិរបស់នាងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើប្រធានបទនេះ ហើយបាននិយាយថា ទាំងនេះនឹងជួយពួកគេផ្លាស់ប្តូរការយល់ឃើញរបស់ពួកគេ និងជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានមួយចំនួននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ សម្រាប់ថ្ងៃអនាគត ស៊ីណាត គ្រោងនឹងតស៊ូមតិលើបញ្ហាបៀតបៀនផ្លូវភេទនៅក្នុងភូមិរបស់នាង ដោយប្រើមូលនិធិប្រតិបត្តិការដែលទទួលបានពីកម្មវិធី ការសន្សំតាមភូមិ ឬក្រុមឥណទាន (Village Savings/Credit Group)។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិ ស៊ីណាតក៏មានគម្រោងលើកកម្ពស់ការយល់ដឹងលើប្រធានបទផ្សេងទៀត ដូចជាសារៈសំខាន់នៃការអប់រំកុមារ ផលប៉ះពាល់នៃអាពាហ៍ពិពាហ៍វ័យក្មេង អំពើហិង្សាផ្អែកលើយេនឌ័រ ភាពជាអ្នកដឹកនាំ និងការគិតវិជ្ជមានក្នុងសហគមន៍របស់គាត់ផងដែរ។