Learning Platform Close

ពានរង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​២០២៣

​កម្មវិធី​ពានរង្វាន់​Cambodian​ Women​ in​ Tech​ Awards​ ប្រព្រឹត្ត​ធ្វើ​ឡើង​ដើម្បី​អបអរសាទរ​ និង​ទទួលស្គាល់​នូវ​សមិទ្ធិ​ផល​របស់​សហគ្រិន​ស្ត្រី​ក្នុង​វិស័យ​ឌី​ជី​ថ​ល​ វិស្វករ​ព័ត៌មានវិទ្យា​ ស្ត្រី​វ័យក្មេង​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ស្ត្រី​ក្នុង​វិស័យ​ eGovernment​ និង​ស្ត្រី​ក្នុង​វិស័យ​ច្នៃប្រឌិត​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​

​ពានរង្វាន់​នេះ​មាន​គោលបំណង​ផ្តល់​ជា​វេទិកា​ដល់​ស្ត្រី​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ការ​បង្កើត​បណ្តាញ​ ក៏​ដូច​ជា​ការ​ជំរុញ​គាំទ្រ​ដល់​ស្ត្រី​ជំនាន់​ក្រោយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​សម្រាប់​ពង្រីក​សហគមន៍​បច្ចេកវិទ្យា​ដែល​សមូហភាព​ និង​មាន​ភាព​ចម្រុះ​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ដាក់​ពាក្យ​ឥឡូវនេះ​៖​ cadt.edu.kh/events/women-in-tech/

ព្រឹត្តិការណ៍ផ្សេងទៀត

កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៣

  • ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
  • ៥:០០ - ៨:០០ ល្ងាច
  • នឹងជូនដំណឹងតាមក្រោយ

កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រី​អង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ កិច្ចពិភាក្សានេះសហការរៀបចំដោយ ខេមបូចា និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយសហរដ្ឋ​អាមេរិកសម្រាប់ការអភិវឌ្ឍ​អន្តរជាតិ(USAID) ប្រចាំនៅកម្ពុជា តាមរយៈអង្គការ FHI 360 ។ ប្រធានបទ៖ ប្រព័ន្ធត្រួតពិនិត្យតាមដានព្រៃឈើ និងសារពើភ័ណ្ឌព្រៃឈើ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាច៖ https://forms.office.com/r/KE4wujru7M

កម្មវិធីសភាបណ្ណាល័យ និងព័ត៌មានពិភពលោក ២០២៥

IFLA អញ្ជើញអ្នកឱ្យចូលរួមកម្មវិធីសភាបណ្ណាល័យ និងព័ត៌មានពិភពលោកលើកទី ៨៩ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសភានៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន។ វានឹងក្លាយជា WLIC ដំបូងគេនៅក្នុងតំបន់ដែលមានសុន្ទរកថាសំខាន់ៗ និងការបង្រៀនពេញអង្គ។ ចុះឈ្មោះទីនេះ៖ https://2025.ifla.org/home/registration-2/

កម្មវិធីអាហារូបករណ៍អ្នកដឹកនាំអន្តរជំនឿរបស់យុវជនស្តីពីការប្រែប្រួលអាកាសធាតុ

Faith For Our Planet ក្នុងភាពជាដៃគូជាមួយសាលា Prestigious Divinity របស់សាកលវិទ្យាល័យ Duke បានចាប់ផ្តើមកម្មវិធីថ្មីមួយសម្រាប់យុវជនជាអ្នកដឹកនាំដែលយល់ដឹងអំពីអាកាសធាតុមកពីជុំវិញពិភពលោក។ ពួកយើងគាំទ្រអ្នក មិនថាអ្នកជាអ្នកដឹកនាំសាសនា សកម្មជនអាកាសធាតុ អាជីពដំបូងនៅក្នុងអង្គការផ្អែកលើជំនឿ ឬនិស្សិតទើបបញ្ចប់ការសិក្សាថ្មីៗទេ ដរាបណាអ្នកចង់រៀនពីរបៀបដើម្បីកៀងគរសហគមន៍ជំនឿ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ សម្រាប់ព័ត៌មានបន្ថែម៖ http://faithforourplanet.org/youth-fellowship/ សម្រាប់ការចុះឈ្មោះ៖ https://rb.gy/40ezv