
កិច្ចប្រជុំកំពូល Geo for Good សម្រាប់អង្គការមិនរកប្រាក់ចំណេញ ស្ថាប័នសិក្សា វិស័យសាធារណៈ វិស័យឯកជន និងជនជាតិដើមភាគតិច ព្រមទាំងសហគមន៍មូលដ្ឋាន ដែលកំពុងប្រើប្រាស់ Google Earth Engine យ៉ាងសកម្ម ដើម្បីគាំទ្រដល់និរន្តរភាពនៃភពផែនដី និងភាពធន់របស់មនុស្សជាតិ។ តាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ អ្នកនឹងមានឱកាសសិក្សា និងចែករំលែកអំពីការរីកចម្រើនថ្មីៗផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសសម្រាប់និរន្តរភាព ស្វែងយល់អំពីឧបករណ៍ភូមិសាស្ត្រឌីជីថលរបស់ Google និងសហការកសាងដំណោះស្រាយរួមគ្នា។
ព្រឹត្តិការណ៍ផ្សេងទៀត
កម្មវិធីអាហារូបករណ៍ Hubert H. Humphrey ២០២៤-២០២៥
ផ្នែកកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជ្រើសរើសបេក្ខជនសម្រាប់កម្មវិធីអាហារូបករណ៍ Hubert H. Humphrey ឆ្នាំសិក្សា២០២៤-២០២៥ ។ កម្មវិធីអាហារូបករណ៍នេះនឹងផ្តល់ឱកាសឱ្យអ្នកជំនាញកម្រិតមធ្យមទៅកាន់សហរដ្ឋអាមេរិកដើម្បីសិក្សា និងពង្រឹងវិជ្ជាជីវៈមួយឆ្នាំពេញ។ ចំនួនអាហារូបករណ៍ដែលផ្តល់ឱ្យក្រោមកម្មវិធីអាហារូបករណ៍ Humphrey គឺអាស្រ័យលើមូលនិធិ។ ទម្រង់ពាក្យស្នើសុំមាននៅលើគេហទំព័រ IIE៖ https://apply.iie.org/huberthhumphrey ថ្ងៃផុតកំណត់ក្នុងការដាក់ស្នើកម្មវិធីអនឡាញគឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ បេក្ខជនដែលមិនមានលទ្ធភាពចូលទៅកាន់កម្មវិធីអនឡាញ អាចទាក់ទងផ្នែកកិច្ចការសាធារណៈតាមរយៈលេខ ០២៣ ៧២៨ ២៤៨ ឬអ៊ីមែល៖ PASExchanges@state.gov សម្រាប់ព័ត៌មានអំពីកម្មវិធីនេះ។
ការពង្រឹងសហគមន៍៖ គំនិតផ្តួចផ្តើមការតភ្ជាប់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីប៉ាស៊ីហ្វិក
ព្រឹត្តិការណ៍នេះនឹងធ្វើឡើងក្នុងទម្រង់ជាកូនកាត់ ដោយអ្នកចូលរួមផ្ទាល់នឹងចូលរួមនៅមជ្ឈមណ្ឌលសន្និសីទអង្គការសហប្រជាជាតិនៅទីក្រុងបាងកក ប្រទេសថៃ ហើយអ្នកចូលរួមតាមអ៊ីនធឺណិតភ្ជាប់តាមរយៈ Zoom ។ វាក៏នឹងមានការផ្សាយផ្ទាល់នៅលើ Facebook Live ផងដែរ។
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៤
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៤ នេះនឹងពិភាក្សាអំពី "ប្រព័ន្ធផ្កាយរណបត្រួតពិនិត្យការបាត់បង់គំរបព្រៃឈើ៑" ដែលវាគ្មិនរបស់យើងគឺលោក ចាន់ថងន៍ បូរ៉ាមី ស្ថាបត្យករដំណោះស្រាយបច្ចេកវិទ្យាឯករាជ្យ និងជាអ្នកជំនាញផ្នែកព័ត៌មានភូមិសាស្ត្រ។ កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រីអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកជំនាញក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្ត។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមឱ្យបានត្រឹមថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈតំណភ្ជាប់៖ https://forms.office.com/r/HzhFmTAUCF https://forms.office.com/r/HzhFmTAUCF