Learning Platform Close

កម្ពុជា អាយស៊ីធីខែម ២០២៤

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូរបស់ខ្លួនកំពុងរៀបចំកម្មវិធី​កម្ពុជា អាយស៊ីធីខែម ២០២៤ ចំនួន ៣ ថ្ថៃ ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ ២០២៤ នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះនឹងក្លាយជា កម្ពុជា អាយស៊ីធីខែម លើកទីបីដែលនឹងប្រារព្ធឡើង។ ខែមដែលកើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលធ្វើឡើងនៅខេត្តសៀមរាប ត្រូវបានប្រារព្ធឡើងដោយជោគជ័យក្នុងឆ្នាំ ២០១៨ បន្ទាប់មកខែមទីពីរនៅឆ្នាំ ២០២២។

កម្ពុជា អាយស៊ីធីខែម ២០២៤ គឺជាព្រឹត្តិការណ៍អន្តរកម្មមួយដែលមានវគ្គចែករំលែក ការពិភាក្សាជាក្រុម និងសកម្មភាពដែលដឹកនាំដោយអ្នកជំនាញជាតិ និងអន្តរជាតិផ្នែក ICT សន្តិសុខតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទំនាក់ទំនងឌីជីថល បញ្ញាសិប្បនិម្មិត (AI) សារព័ត៌មាន និងសិទ្ធិឌីជីថល។

ខែមនេះនឹងប្រមូលផ្តុំអ្នកចូលរួមមកពីវិស័យចម្រុះ ប៉ុន្តែមានទំនាក់ទំនងគ្នាទៅវិញទៅមក រួមមានប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន អង្គការសង្គមស៊ីវិល ក្រុមតស៊ូមតិសិទ្ធិឌីជីថល អ្នកជំនាញផ្នែកច្បាប់ បណ្ឌិតសភា វិស័យឯកជន និងនិស្សិតសាកលវិទ្យាល័យ។ ពួកគេនឹងមានឱកាសចូលរួមក្នុងការចែករំលែកចំណេះដឹងស៊ីជម្រៅដោយអ្នកជំនាញ ទទួលបានបទពិសោធន៍ពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវិតពិត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលរួមផ្សេងទៀត។

វាគ្មិន និងអ្នកសម្របសម្រួលនឹងមកពីប្រទេសកម្ពុជា ប្រទេសមេគង្គ និងតំបន់ផ្សេងៗទៀត។ ពួកគេ​នឹង​នាំមក​នូវ​ទស្សនវិស័យ និង​ជំនាញ​ចម្រុះ​ដល់​ការពិភាក្សា។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ នឹង​នាំ​អ្នក​ចូល​រួម​ប្រមាណ ២០០​នាក់ នៅ​ខេត្ត​សៀមរាប ដែល​ជា​កន្លែងនៃ​បេតិកភណ្ឌ​ពិភពលោក​អង្គរ។

ព្រឹត្តិការណ៍ផ្សេងទៀត

Tech Salon #9: ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា

  • ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣
  • ៩ៈ០០​ - ១១ៈ០០ព្រឹក
  • Blockchain​ Cafe​

កម្មវិធី​ ​Tech​ Salon​ #9​ នឹង​មាន​កិច្ច​ពិភាក្សា​អំពី​ប្រធានបទ​ ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ Online​ Collaboration​ Tool​ in​ Action​ កិច្ច​ពិ​ភាក្សា​នេះ​នឹង​ចែករំលែក​អំពី​ការ​ធ្វើ​ការងារ​ជា​ក្រុម​ ការ​ប្រើប្រាស់​ឧបក​រណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ រួម​ទាំង​តើ​យើង​គួរ​ជ្រើសរើស​ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​មួយ​ណា​សាក​សម​ជាមួយ​ការងារ​របស់​អ្នក​ Tech​ Salon​ ប្រចាំ​ ខែ​ដែល​អញ្ជើញ​វាគ្មិន​ពី​អង្គការ​សង្គម​ស៊ី​វិល​ អ្នកជំនាញ​ មក​ចែករំលែក​ពី​បទ​ពិសោធ​ទាក់ទង​នឹង​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ស្ថាប័ន​ ដើម្បី​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ និង​លើកកម្ពស់​ការ​ប្រើប្រាស់​ ICT​ សម្រាប់​ការងារ​សង្គម​។​ ចុះឈ្មោះ៖ https://rb.gy/7zcie

កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៣

  • ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
  • ៥:០០ - ៨:០០ ល្ងាច
  • នឹងជូនដំណឹងតាមក្រោយ

កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រី​អង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ កិច្ចពិភាក្សានេះសហការរៀបចំដោយ ខេមបូចា និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយសហរដ្ឋ​អាមេរិកសម្រាប់ការអភិវឌ្ឍ​អន្តរជាតិ(USAID) ប្រចាំនៅកម្ពុជា តាមរយៈអង្គការ FHI 360 ។ ប្រធានបទ៖ ប្រព័ន្ធត្រួតពិនិត្យតាមដានព្រៃឈើ និងសារពើភ័ណ្ឌព្រៃឈើ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាច៖ https://forms.office.com/r/KE4wujru7M

Tech Salon #8: ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​

  • ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣
  • ៩:០០​ - ១១:០០ ព្រឹក
  • Blockchain​ Cafe​

កម្មវិធី​ Tech​ Salon​ #8​ នឹង​មាន​កិច្ច​ពិភាក្សា​អំពី​ប្រធានបទ​ ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ Online​ Collaboration​ Tool។​ កិច្ច​ពិភាក្សា​នេះ​នឹង​ចែករំលែក​អំពី​គុណសម្បត្តិ​នៃ​ការ​ប្រើប្រាស់​បក​រណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ និង​ចំនុចខ្សោយ​នៃ​ឧបករណ៍​ទាំងនោះ​ រួម​ទាំង​របៀប​ជ្រើសរើស​ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ដែល​សាក​សម​ និង​សម​ស្រប​ជាមួយ​ការងារ​របស់​អ្នក​។​ Tech​ Salon​ ប្រចាំ​ ខែ​ដែល​អញ្ជើញ​ វាគ្មិន​ ពី​អង្គការ​សង្គម​ស៊ី​វិល​ អ្នកជំនាញ​ មក​ចែករំលែក​ពី​បទ​ពិសោធ​ ទាក់ទង​និង​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ស្ថាប័ន​ ដើម្បី​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ និង​លើកកំពស់​ការ​ប្រើប្រាស់​ ICT​ សំរាប់​ការងារ​សង្គម​។​ ​ចុះ​ឈ្មោះ​ជា​មុន៖​ https://forms.gle/8jU5Yb5DdQJ9E3gM8