អង្គការទិន្នន័យអំពីការអភិវឌ្ឍ មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំសិក្ខាសាលាស្តីពីមូលដ្ឋានគ្រឺះ នៃប្រព័ន្ធ ព័ត៌មានភូមិសាស្ត្រ និងការប្រើប្រាស់ QGIS។ សិក្ខាសាលានេះមានគោលបំណងផ្តល់ជូន នូវចំណេះដឹងអំពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងការប្រើប្រាស់កម្មវិធី QGIS សម្រាប់ការប្រមូលទិន្នន័យ ការគ្រប់គ្រងទិន្នន័យ និងការធ្វើផែនទី។

សម្រាប់ការចុះឈ្មោះ៖ https://bit.ly/43eJOOZ
ថ្ងៃផុតកំណត់ចុះឈ្មោះ៖ ២៤ កក្កដា ២០២៣
ថ្ងៃប្រកាសឈ្មោះបេក្ខជន៖ ២៦ កក្កដា ២០២៣
ថ្ងៃបណ្តុះបណ្តាលៈ ០២-០៤ សីហា ២០២៣
ព្រឹត្តិការណ៍ផ្សេងទៀត
ទិវាទិន្នន័យបើកទូលាយ ឆ្នាំ២០២៤
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយអង្គការមូលនិធិអាស៊ី (TAF) នឹងរៀបចំទិវាទិន្នន័យបើកទូលាយ (ODD) នៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោតលើ \"ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ទាំងអស់គ្នា។\" ទិវាទិន្នន័យបើកទូលាយ ឆ្នាំ២០២៤ នឹងផ្តល់កន្លែងសុវត្ថិភាពសម្រាប់ក្រុមងាយរងគ្រោះ ដើម្បីបង្ហាញពីក្តីកង្វល់ និងចែករំលែកបទពិសោធន៍របស់ពួកគេ ព្រមទាំងឱកាសចូលមកពិភាក្សាអំពីទិន្នន័យបើកទូលាយ និងការអភិវឌ្ឍន៍ឌីជីថលនៅកម្ពុជា។ សកម្មភាពជាច្រើន រួមមានសុន្ទរកថាគន្លឹះ ការធ្វើបទបង្ហាញពីអ្នកជំនាញទិន្នន័យបើកទូលាយ និងកម្មវិធី Hackathons អាចបំភ្លឺចំណេះដឹងរបស់ក្រុមងាយរងគ្រោះអំពីទិន្នន័យបើកទូលាយ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវបានផ្តល់មូលនិធិដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធី ពន្លកចំនេះ៖ ទិន្នន័យ និងកិច្ចសន្ទនាសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា របស់មូលនិធិអាស៊ី។ សូមកុំខកខានឱកាសនេះក្នុងបង្កើតបណ្តាញជាមួយអ្នកចូលចិត្តទិន្នន័យបើកទូលាយផ្សេងទៀត រៀនជំនាញថ្មីៗ និងរួមចំណែកដល់ពិភពលោកដែលកាន់តែបើកទូលាយ និងបរិយាបន្ន។ ជនមានពិការភាពគ្រប់រួបត្រូវបានលើកទឹកចិត្តឱ្យចូលរួម។ កម្មវិធី៖ ភាសាអង់គ្លេស និង ភាសាខ្មែរ ចុះឈ្មោះឥឡូវនេះ៖ http://tinyurl.com/m78knss7
ពិធីសម្ពោធជាផ្លូវការ Learning Platform
សិក្ខាសាលានេះនឹងប្រមូលផ្តុំអ្នកចូលរួមប្រហែល ៤៥នាក់ មកពីអង្គការផ្សេងៗគ្នាដែលមានបទពិសោធន៍លើប្រធានបទទាក់ទងនឹងការអប់រំ បរិស្ថាន និងធនធានធម្មជាតិ យេនឌ័រ សារព័ត៌មាន និងជំនួយផ្នែកច្បាប់ រួមទាំងសមាជិកគម្រោងអង្គការសង្គមស៊ីវិល (CSS) អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អ្នកស្រាវជ្រាវ យុវជននិងស្ត្រីជនជាតិដើមភាគតិច។ អ្នកចូលរួមចំនួនពី ១០ ទៅ ១៥ នាក់នៅក្នុងខេត្តគោលដៅនឹងត្រូវបានអញ្ជើញផងដែរ។ គោលបំណង៖ ដើម្បីណែនាំជាផ្លូវការនូវគេហទំព័រ Learning Platform និងដំណើរការអភិវឌ្ឍវេទិកានេះ។ ដើម្បីប្រមូលមតិអ្នកចូលរួម និងការផ្ដល់យោបល់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ លើការរចនា និងមុខងារនានា។ ដើម្បីអំពាវនាវឱ្យមានកិច្ចសហការតាមរយៈការចែករំលែកទិន្នន័យ និងធនធានឯកសារ។ អំពីអ្នករៀបចំកម្មវិធី៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដោយមានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅកម្ពុជា តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) សម្រាប់គម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS) បានអភិវឌ្ឍន៍វេទិកាសិក្សាអនឡាញថ្មីមួយ ដែលមានឈ្មោះថា Learning Platform ដែលនឹងដើរតួជាមជ្ឈមណ្ឌលចែករំលែកចំណេះដឹងដោយសេរីនិងឥតគិតថ្លៃ ប្រមូលផ្តុំដោយឧត្តមានុវត្តន៍ និងការរៀនសូត្រនានានៃសមាជិកចង្កោមនៃគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។
Tech Salon #12: តើAI ជួយការងារអ្វីខ្លះដល់សង្គមស៊ីវិល?
កម្មវិធី Tech Salon #12 នឹងពិភាក្សាគ្នាអំពី AI (ChatGPT& Google Bard) តើ AI បច្ចុប្បន្នអាចជួយអ្វីខ្លះសម្រាប់អង្គការសង្គមស៊ីវីលបានអ្វីខ្លះ? Tech Salon ប្រចាំ ខែដែលអញ្ជើញ វាគ្មិន ពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ ចុះឈ្មោះជាមុន : https://forms.gle/5s1RE7fLbNEkzToD9