សន្និសីទនេះនឹងពិភាក្សាអំពីប្រវត្តិនៃគំនិតសេដ្ឋកិច្ច ការស្រាវជ្រាវសេដ្ឋកិច្ច និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍។
សន្និសីទនេះមានគោលបំណងផ្តល់ឱកាសដល់និស្សិតថ្នាក់បណ្ឌិត អ្នកសិក្សាស្រាវជ្រាវវ័យក្មេង និងអ្នកស្រាវជ្រាវក្នុងវិស័យសេដ្ឋកិច្ច និងវិទ្យាសាស្ត្រសង្គម ដើម្បីចែករំលែកការស្រាវជ្រាវ និងផ្លាស់ប្តូរចំណេះដឹងរបស់ពួកគេក្នុងរបៀបវារៈសិក្សា និងប្រវត្តិផ្សេងៗគ្នា ព្រមទាំងទទួលបានមតិកែលម្អលើការងាររបស់ពួកគេពីអ្នកស្រាវជ្រាវជាន់ខ្ពស់ និងអ្នកអនុវត្តផ្ទាល់ផងដែរ។

កាលបរិច្ឆេទសំខាន់ៗ
- កាលបរិច្ឆេទកំណត់សម្រាប់ការដាក់កិច្ចការស្រាវជ្រាវសង្ខេប៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣
- សេចក្តីជូនដំណឹងសម្រាប់ការជ្រើសរើសកិច្ចការស្រាវជ្រាវសង្ខេប៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣
- កាលបរិច្ឆេទចុងក្រោយសម្រាប់ការដាក់ស្នើកិច្ចការស្រាវជ្រាវពេញលេញ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣
- សេចក្តីជូនដំណឹងសម្រាប់ការជ្រើសរើសកិច្ចការស្រាវជ្រាវពេញលេញ និងអ្នកធ្វើបទបង្ហាញ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣
- កាលបរិច្ឆេទសន្និសីទ៖ ថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០២៣
សម្រាប់ការចុះឈ្មោះ៖ https://fs8.formsite.com/CNZLjX/rule2023/index
សម្រាប់ព័ត៌មានបន្ថែម៖ https://rb.gy/w9n5q
ព្រឹត្តិការណ៍ផ្សេងទៀត
IDEA SPRINT II
កម្មវិធី Idea Sprint គឺជាសិក្ខាសាលារយៈពេលបីថ្ងៃសម្រាប់អង្គការសង្គមស៊ីវិល និងអ្នកផ្លាស់ប្តូរដែលចាប់អារម្មណ៍ក្នុងការអភិវឌ្ឍវិធីសាស្រ្ត និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សង្គមស៊ីវិល។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលពេញ ៣ ថ្ងៃ ដែលតម្រូវឱ្យអ្នកចូលរួមតាំងចិត្តចូលរួមពេញលេញទាំង ៣ថ្ងៃ។ អ្នកនឹងត្រូបែកចែកទៅក្រុមចំនួន ៥ ដោយផ្អែកលើចំណាប់អារម្មណ៍ និងជំនាញរបស់អ្នក ដើម្បីធ្វើការលើបញ្ហាប្រឈមដែលអ្នកជ្រើសរើស។ អ្នកនឹងធ្វើការជាក្រុមលើបញ្ហា ប្រឈមនេះរហូតចប់កម្មវិធី។ ចុះឈ្មោះ៖ https://rb.gy/rmfhc
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តបានត្រឡប់មកវិញហើយ!
កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ ខេមបូចា សហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការ FHI360 រៀបចំកិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី១ ក្រោមប្រធានបទស្តីពី “រីម៉ូតសិនស៊ីង (Remote Sensing) ទៅលើទិន្នន័យបរិស្ថាន”។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៥ល្ងាច៖ https://forms.office.com/r/MiJutX6b9K
ការចុះឈ្មោះបានចាប់ផ្តើម៖ ជំរុំផ្លាស់ប្តូរយុវជនអាស៊ាន-ចិន
ជំរុំផ្លាស់ប្តូរយុវជនអាស៊ាន-ចិន គឺជាកម្មវិធីសហការរវាងមូលនិធិអាស៊ាន និងសាធារណៈរដ្ឋប្រជាមានិតចិនទៅកាន់អាស៊ាន តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន។ វាមានគោលបំណងលើកកម្ពស់សារៈសំខាន់ និងការយល់ដឹងអំពីទំនាក់ទំនងអាស៊ាន-ចិន។ ក្នុងអំឡុងពេលនៃការអនុវត្ត មូលនិធិអាស៊ាននឹងធ្វើការជាមួយសាកលវិទ្យាល័យ Xiamen ជាអ្នករៀបចំក្នុងស្រុកដែលត្រូវបានតែងតាំង។ របៀបដាក់ពាក្យ ដាក់ស្នើពាក្យសុំរបស់អ្នកតាមរយៈ https://bit.ly/ASEANChina_YECFrom_ASEAN (សម្រាប់និស្សិតអាស៊ាន) និង https://bit.ly/ASEANChina_YECForm_China (សម្រាប់និស្សិតចិន) ត្រឹមថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤។ ការបំពេញទម្រង់មិនពេញលេញនឹងមិនត្រូវបានដំណើរការបន្ថែមទៀតសម្រាប់ការជ្រើសរើសបេក្ខជន។ កុំអោយឱកាសម្តងក្នុងជីវិតក្លាយជាកម្មាភិបាលយុវជននាពេលអនាគតរំលងផុត! សម្រាប់ការសាកសួរ សូមទាក់ទង ACYC@aseanfoundation.org