
វេទិកាស្ដីពីភាពធន់នៃសន្ដិសុខសាយប័រ ត្រូវបានរៀបចំក្នុងគោលបំណងប្រមូលផ្ដុំអ្នកជំនាញនៅក្នុងវិស័យបច្ចេកវិទ្យា ដែលមានការអញ្ជើញចូលរួមពីតំណាង ក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយណែនាំពីសន្តិសុខសាយប័រ ចែករំលែកវិធីសាស្ត្រក្នុងការបង្ការ គ្រប់គ្រង និងឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ព្រមទាំងបង្កើតជាសង្គមមួយដែលមានសុវត្ថិភាពសម្រាប់កម្ពុជា។ ជាពិសេស វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកចូលរួមឱ្យទទួលបានបទពិសោធអំពីការជ្រើសរើសជំនាញសិក្សា ឱកាសការងារ បដិវត្តន៍សន្តិសុខសាយប័រ និងអនាគតនៃវិស័យសន្តិសុខសាយប័រនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ និងសកលលោកផងដែរ។
កាលបរិច្ឆទ៖ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤ (១២:៣០នាទី-១៧:០០នាទីរសៀល) ទីតាំង៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)
តំណចុះឈ្មោះ https://form.gov.kh/671875afe5f8d80012a4c08d
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១៥ ៥២០ ៧០៧ (តេលេក្រាម)
ព្រឹត្តិការណ៍ផ្សេងទៀត
កម្មវិធីសន្និបាតប្រចាំឆ្នាំ ICANN81 នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី
ICANN ចង់ឮពីនិស្សិតសាកលវិទ្យាល័យក្នុងតំបន់ដែលចាប់អារម្មណ៍លើអនាគតនៃអ៊ីនធឺណិត និងចូលរួមក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំ ICANN81។ ICANN81 គ្រោងនឹងប្រារព្ធឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ប្រសិនបើ ICANN81 ត្រូវបានប្រារព្ធឡើងជាកិច្ចប្រជុំអនឡាញ សកម្មភាពកម្មវិធី NextGen@ICANN ទាំងអស់នឹងត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត។ ប្រសិនបើអ្នកជានិស្សិតថ្នាក់បរិញ្ញាបត្រ បញ្ចប់ការសិក្សា ឬបណ្ឌិតដែលមានអាយុចន្លោះពី ១៨ ទៅ ៣០ ឆ្នាំ ហើយកំពុងរស់នៅ និងសិក្សានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកអាចមានសិទ្ធិចូលរួមកម្មវិធី NextGen@ICANN ។ កម្មវិធី NextGen@ICANN នឹងនៅតែបើករហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤។ បេក្ខជនជោគជ័យនឹងត្រូវបានប្រកាសនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ នៅលើគេហទំព័រ ICANN។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី NextGen តម្រូវការសិទ្ធិទទួលបាន លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើស និងដំណើរការកម្មវិធីជាមួយនឹងកាលបរិច្ឆេទផុតកំណត់ សូមចុចទីនេះ។ ការដាក់ពាក្យ សូមចុចត្រង់នេះ ដើម្បីដាក់ពាក្យទៅកាន់កម្មវិធី ICANN81 NextGen@ICANN។
Tech Salon #11: មូលដ្ឋាគ្រឹះនៃការរចនាខិតបណ្ណផ្សព្វផ្សាយដោយប្រើប្រាស់ឧបករណ៍ Canva
កម្មវិធី Tech Salon #11 នឹងពិភាក្សាគ្នាអំពីមូលដ្ឋាគ្រឹះនៃការរចនាខិតបណ្ណផ្សព្វផ្សាយសម្រាប់អង្គការសង្គមស៊ីវិលធ្វើការផុសផ្សព្វផ្សាយលើបណ្ដាញសង្គមដោយប្រើប្រាស់ឧបករណ៍ Canva។ ចុះឈ្មោះជាមុន https://forms.gle/CDzyvfkSko8yzv2w5
IGF Norway ២០២៥
កិច្ចប្រជុំប្រចាំឆ្នាំលើកទី 20 (IGF ២០២៥) នឹងត្រូវបានរៀបចំឡើងក្រោមប្រធានបទទូទៅ ការកសាងអភិបាលកិច្ចឌីជីថលរួមគ្នា ជុំវិញប្រធានបទរងចំនួនបួន ដែលកើតចេញពីការពិភាក្សានៅឯកិច្ចប្រជុំពិគ្រោះយោបល់បើកចំហដំបូង និងក្រុមប្រឹក្សាពហុភាគី។ ចុះឈ្មោះទីនេះ ៖ https://indico.un.org/event/1016806/