
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូរបស់ខ្លួនកំពុងរៀបចំកម្មវិធីកម្ពុជា អាយស៊ីធីខែម ២០២៤ ចំនួន ៣ ថ្ថៃ ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ ២០២៤ នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះនឹងក្លាយជា កម្ពុជា អាយស៊ីធីខែម លើកទីបីដែលនឹងប្រារព្ធឡើង។ ខែមដែលកើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលធ្វើឡើងនៅខេត្តសៀមរាប ត្រូវបានប្រារព្ធឡើងដោយជោគជ័យក្នុងឆ្នាំ ២០១៨ បន្ទាប់មកខែមទីពីរនៅឆ្នាំ ២០២២។
កម្ពុជា អាយស៊ីធីខែម ២០២៤ គឺជាព្រឹត្តិការណ៍អន្តរកម្មមួយដែលមានវគ្គចែករំលែក ការពិភាក្សាជាក្រុម និងសកម្មភាពដែលដឹកនាំដោយអ្នកជំនាញជាតិ និងអន្តរជាតិផ្នែក ICT សន្តិសុខតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទំនាក់ទំនងឌីជីថល បញ្ញាសិប្បនិម្មិត (AI) សារព័ត៌មាន និងសិទ្ធិឌីជីថល។
ខែមនេះនឹងប្រមូលផ្តុំអ្នកចូលរួមមកពីវិស័យចម្រុះ ប៉ុន្តែមានទំនាក់ទំនងគ្នាទៅវិញទៅមក រួមមានប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន អង្គការសង្គមស៊ីវិល ក្រុមតស៊ូមតិសិទ្ធិឌីជីថល អ្នកជំនាញផ្នែកច្បាប់ បណ្ឌិតសភា វិស័យឯកជន និងនិស្សិតសាកលវិទ្យាល័យ។ ពួកគេនឹងមានឱកាសចូលរួមក្នុងការចែករំលែកចំណេះដឹងស៊ីជម្រៅដោយអ្នកជំនាញ ទទួលបានបទពិសោធន៍ពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវិតពិត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលរួមផ្សេងទៀត។
វាគ្មិន និងអ្នកសម្របសម្រួលនឹងមកពីប្រទេសកម្ពុជា ប្រទេសមេគង្គ និងតំបន់ផ្សេងៗទៀត។ ពួកគេនឹងនាំមកនូវទស្សនវិស័យ និងជំនាញចម្រុះដល់ការពិភាក្សា។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ នឹងនាំអ្នកចូលរួមប្រមាណ ២០០នាក់ នៅខេត្តសៀមរាប ដែលជាកន្លែងនៃបេតិកភណ្ឌពិភពលោកអង្គរ។
ព្រឹត្តិការណ៍ផ្សេងទៀត
កិច្ចពិភាក្សាតុមូលថ្នាក់ជាតិសម្រាប់កម្ពុជា Partner2Connect
កិច្ចពិភាក្សាតុមូលថ្នាក់ជាតិសម្រាប់កម្ពុជា Partner2Connect (P2C) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨-៩ ខែកក្កដា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំក្នុងប្រទេសនេះនឹងផ្តល់ឱកាសពិសេសមួយសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ទាំងកម្រិតពិភពលោក និងថ្នាក់ជាតិ ដើម្បីរួមគ្នាស្វែងយល់ពីតម្រូវការរបស់ប្រទេសកម្ពុជា និងកំណត់ការឆ្លើយតបដ៏ល្អបំផុតចំពោះការផ្លាស់ប្តូរឌីជីថលរបស់ខ្លួន។ នេះរាប់បញ្ចូលទាំងការកៀងគរការសន្យា P2C ថ្មី និងការជជែកពិភាក្សាជាមួយភាគីពាក់ព័ន្ធសំខាន់ៗ។ គោលបំណងនៃកិច្ចពីភាក្សាតុមូលមានដូចខាងក្រោម៖ បង្កើតការយល់ដឹងកាន់តែស៊ីជម្រៅអំពីទិដ្ឋភាពឌីជីថលរបស់ប្រទេសកម្ពុជា គំនិតផ្តួចផ្តើមការផ្លាស់ប្តូរឌីជីថល គោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធ ឱកាសដែលមានស្រាប់ និងគម្លាតនៃការអភិវឌ្ឍន៍។ ប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា រួមមានរដ្ឋាភិបាល អង្គការ P2C ម្ចាស់ជំនួយ អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ វិស័យឯកជន សង្គមស៊ីវិល និងបណ្ឌិតសភា ដើម្បីពិភាក្សា និងតម្រឹមលើវិស័យអាទិភាពរបស់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍ និងគោលដៅ។ ប្រមូលការសន្យាបន្ថែមរបស់ P2C ដើម្បីដោះស្រាយគម្លាត និងអាទិភាពរបស់កម្ពុជា និងសម្របសម្រួលភាពជាដៃគូប្រកបដោយនិរន្តរភាព។ សួមចូលទៅកាន់តំណភ្ជាប់នេះសម្រាប់ពត័មានបន្ថែម។
Tech Salon #10: ណែនាំវិធានសុវត្ថិភាពគណនីហ្វេសប៊ុក និងតេឡេក្រាម
កម្មវិធី Tech Salon #10 នឹងមានចែករំលែកអំពីប្រធានបទ ណែនាំវិធានសុវត្ថិភាពគណនី ហ្វេសប៊ុក និងតេឡេក្រាម ព្រមទាំងការកំណត់ និងមូលហេតុមួយចំនួនដែលនាំឲ្យគេអាចវាយប្រហារអ្នកបាន និងវិធានការពារ។ វាគ្មិន៖ លោក ជី សុផាត ចុះឈ្មោះជាមុន https://forms.gle/JTcwzcMEnUy6sWyi9
សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១
ក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញភាគីពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យា គ្រឹះស្ថានសិក្សា និងដៃគូអភិវឌ្ឍន៍ចូលរួមសហការ និងតាំងបង្ហាញផលិផល និងស្នាដៃបច្ចេកវិទ្យាក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១។ ចុះឈ្មោះទីនេះ៖ https://edtechcambodia.org/register/