Learning Platform Close

វគ្គបណ្តុះបណ្តាលស្តីពីទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន

ទស្សនីយកម្មទិន្នន័យ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពរបស់អ្នកសារព័ត៌មាន នៅក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះ ដែលរយៈពេលនៃការយកចិត្តទុកដាក់របស់អ្នកអានគឺខ្លី និងមានភាពស្មុគស្មាញច្រើន។ វាគឺជាឧបករណ៍មួយដែលអាចឱ្យរឿងរ៉ាវមានកាន់តែមានអត្ថន័យ ដោយផ្សារភ្ជាប់ជាមួយអ្នកអានតាមរយៈរូបភាពដែលមានអត្ថន័យ និងងាយស្រួលយល់សម្រាប់ពួកគេ។ អ្នកសារព័ត៌មានដែលស្ទាត់ជំនាញទស្សនីយកម្មទិន្នន័យ អាចស្វែងរកព័ត៌មានបានយ៉ាងងាយស្រួលពីប្រភពផ្សេងៗ ហើយបង្ហាញវាតាមរបៀបដែលមិនត្រឹមតែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏អាចយល់បានភ្លាមៗផងដែរ។ វគ្គបណ្តុះបណ្តាលនឹងបង្កើនដំណេះដឹងរបស់អ្នកសារព័ត៌មានក្នុងការប្រើប្រាស់ទស្សនីយកម្មទិន្នន័យ ជំនាញនិទានរឿងដែលទាក់ទាញការចាប់អារម្មណ៍របស់អ្នកអាន និងបន្សល់ទុកនូវសញ្ញាណយ៉ាងរហ័សលើការវិវត្តនៃវិស័យសារព័ត៌មាននៅកម្ពុជា។ ជាមួយនឹងវគ្គបណ្តុះបណ្តាល \"ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន\" អ្នកអាចចាប់ផ្តើមដំណើរការផ្លាស់ប្តូរសារព័ត៌មានដែលស្វែងយល់ពីចំនុចប្រសព្វនៃទិន្នន័យ និងការនិទានរឿង។ ទស្សនីយកម្មទិន្នន័យ គឺជាសិល្បៈនៃការបំប្លែងទិន្នន័យដើមទៅជារូបភាពដែលគួរឱ្យទាក់ទាញ ហើយវាជួយក្នុងការ​ពន្លឿន​ការ​និទាន​រឿងផងដែរ។ ក្នុងយុគសម័យដែលព័ត៌មានជាច្រើនវាយលុក អ្នកសារព័ត៌មានដែលមានជំនាញទស្សនីយកម្មទិន្នន័យ មានសមត្ថភាពក្នុងការផ្លាស់ប្តូរសំណុំទិន្នន័យស្មុគស្មាញ ទៅជាក្រាហ្វ គំនូសតាងអន្តរកម្ម និងផែនទីដែលងាយស្រួលយល់។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់នូវឱកាសមួយក្នុងការរួមបញ្ចូលគ្នានូវជំនាញសារព័ត៌មានប្រកបដោយភាពច្បាស់លាស់ ជាមួយនឹងភាពជាក់លាក់នៃទិន្នន័យ ដែលជាសក្តានុពលនៃការនិទានរឿងឱ្យទាក់ទាញ ផ្តល់ព័ត៌មាន និងបំផុសគំនិត។ គោលបំណង គោលបំណងនៃវគ្គបណ្តុះបណ្តាល \"ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន\" គឺដើម្បីផ្តល់បន្ថែមឱ្យអ្នកសារព័ត៌មាននូវជំនាញក្នុងការបញ្ចូលទស្សនីយកម្មទៅក្នុងនិទានរឿងរបស់ពួកគេ ដែលអាចឱ្យពួកគេបញ្ជូនព័ត៌មាន ទាក់ទាញអ្នកអាន និងបង្ហាញការនិទានរឿងកាន់តែស៊ីជម្រៅតាមរយៈក្រាហ្វិកដែលមានឥទ្ធិពល និងអាចចូលប្រើបាន។ តើអ្នកនឹងរៀនអ្វី? ស្វែងយល់ពីទិន្នន័យ៖ ស្វែងយល់ពីរបៀបដែលទិន្នន័យតំណាងឱ្យតថភាពពិត។ ស្វែងយល់ពីប្រភេទទិន្នន័យ រចនាសម្ព័ន្ធទិន្នន័យ និងទ្រង់ទ្រាយរបស់វា ដើម្បីយល់ពីការរៀបចំទិន្នន័យសម្រាប់ការធ្វើទស្សនីយកម្ម។ គោលការណ៍ទស្សនីយកម្មទិន្នន័យ៖ ស្វែងយល់ពីតួនាទីនៃទស្សនីយកម្មទិន្នន័យនៅក្នុងសារព័ត៌មាន។ វិធីជ្រើសរើសប្រភេទទស្សនីយកម្ម ឱ្យបានត្រឹមត្រូវទៅតាមគោលបំណងដែលចង់បាន ហើយស្វែងយល់ពីប្រភេទទស្សនីយកម្មដែលគេប្រើជាទូទៅ។ គោលការណ៍រចនាក្រាហ្វ៖ រៀនពីរបៀបរចនាក្រាហ្វឱ្យបានល្អ ហើយធ្វើឱ្យការបង្ហាញទស្សនីយកម្មរបស់អ្នកមានភាពច្បាស់លាស់សម្រាប់អ្នកអាន។ សេចក្ដីណែនាំអំពី Datawrapper៖ ណែនាំអំពីឧបករណ៍ និងវិធីបង្កើតទស្សនីយកម្មទិន្នន័យជាមួយវា។ អនុវត្តទស្សនីយកម្មទិន្នន័យជាមួយ Datawrapper៖ រៀនបង្កើតទស្សនីយកម្មទិន្នន័យដោយប្រើឧបករណ៍ Datawrapper។ តើអ្នកណាគួរតែចូលរួមវគ្គបណ្តុះបណ្តាលនេះ? អ្នកសារព័ត៌មានដែលមានការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល ដូចជាការប្រើប្រាស់ស្មាតហ្វូន កុំព្យូទ័រ និងជាពិសេសកម្មវិធីកុំព្យូទ័រដូចជា Excel ។ អ្នកសារព័ត៌មានដែលផលិតរឿងរ៉ាវជាច្រើន ហើយដែលតម្រូវឱ្យប្រើទិន្នន័យច្រើន។ អ្នកសារព័ត៌មានដែលប្រាថ្នាចង់រៀនជំនាញថ្មីៗ ដើម្បីបង្កើនគុណភាពនៃការរាយការណ៍របស់ពួកគេ។ ការរំពឹងទុក អ្នកចូលរួមនឹងទទួលបានសមត្ថភាពក្នុងការបង្ហាញទិន្នន័យស្មុគស្មាញតាមរយៈទម្រង់រូបភាពគួរឱ្យទាក់ទាញ និងបង្កើនភាពច្បាស់លាស់ ព្រមទាំងជំរុញទំនាក់ទំនងកាន់តែប្រសើរជាមួយអ្នកអាន ឬអ្នកមើលរបស់ពួកគេផងដែរ។ លក្ខខណ្ឌនៃការជ្រើសរើស អ្នកចូលរួមត្រូវជា អ្នកសារព័ត៌មាន (ស្ត្រី ជនជាតិដើមភាគតិច ជនពិការ និងជនស្រលាញ់ភេទដូចគ្នា ត្រូវបានលើកទឹកចិត្តឱ្យចូលរួម)។ តម្រូវការ អ្នកចូលរួមត្រូវមានកុំព្យូទ័រផ្ទាល់ខ្លួន និងមូលដ្ឋានគ្រឹះនៃជំនាញកុំព្យូទ័រ។ កាលបរិច្ឆេទសំខាន់ៗ បើកឱ្យចុះឈ្មោះចូលរួម៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បិទការចុះឈ្មោះចូលរួម៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ប្រកាសឈ្មោះអ្នកដែលបានជ្រើសរើស៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ រៀបចំវគ្គបណ្តុះបណ្តាល៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ សម្រាប់ការចុះឈ្មោះ៖https://rb.gy/a0rjt ឬធ្វើការស្កេន QR កូដខាងក្រោម

សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​ GIS​ និង​ការ​ប្រើប្រាស់​ QGIS ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​រៀបចំ​សិក្ខាសាលា​ស្តី​ពី​មូលដ្ឋាន​គ្រឺះ​ នៃ​ប្រព័ន្ធ​ ព័ត៌មាន​ភូមិសាស្ត្រ​ និង​ការ​ប្រើប្រាស់​ QGIS​​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្តល់​ជូន​ នូវ​ចំណេះដឹង​អំពី​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​ការ​ប្រើប្រាស់​កម្មវិធី​ QGIS​ សម្រាប់​ការ​ប្រមូល​ទិន្នន័យ​ ការ​គ្រប់គ្រង​ទិន្នន័យ​ និង​ការ​ធ្វើ​ផែនទី​។​ សម្រាប់​ការ​ចុះ​ឈ្មោះ​៖​ https://bit.ly/43eJOOZ ថ្ងៃ​ផុតកំណត់​ចុះ​ឈ្មោះ​៖​ ២៤​ កក្កដា​ ២០២៣ ថ្ងៃ​ប្រកាស​ឈ្មោះ​បេក្ខជន​៖​ ២៦​ កក្កដា​ ២០២៣ ​ថ្ងៃ​បណ្តុះបណ្តាលៈ​ ០២-០៤​ សីហា​ ២០២៣

វគ្គបណ្តុះបណ្ដាលស្តីពីសន្តិសុខសាយប័រ និងអក្ខរកម្មទិន្នន័យ

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖ ១.លើកកម្ពស់ការយល់ដឹងរបស់សមាជិកទាក់ទងនឹងសន្តិសុខសាយប័រ ក៏ដូចជាសុវត្ថិភាពឌីជីថល រួមទាំងការគ្រប់គ្រងពាក្យសម្ងាត់ ការរុករកលើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព សុវត្ថិភាពអ៊ីម៉ែល និងសុវត្ថិភាពក្នុងការប្រើប្រាស់ទូរស័ព្ទដៃ។ ២.បង្កើនការយល់ដឹងអំពីទិន្នន័យ ស្តង់ដារទិន្នន័យ និងទស្សនីយកម្មទិន្នន័យ។

ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង

  • ថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២៣ (តាមអនឡាញ) និងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ (ដោយផ្ទាល់)
  • មួយថ្ងៃពេញ (បីថ្ងៃ)
  • រាជធានីភ្នំពេញ (នឹងជូនដំណឹងតាមក្រោយ)

ឱកាសសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី \"ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង\" សម្រាប់ពលរដ្ឋអ្នកសារព័ត៌មាន អ្នកធ្វើការក្នុងវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងយុវជនជាតិដើមភាគតិច បានមកដល់ហើយ! អូឌីស៊ីមានកិត្តិយសក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដែលមានរយៈពេល ០៣ថ្ងៃ គឺនៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២២ (តាមរយៈអនឡាញ) និងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ (រាជធានីភ្នំពេញ)។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតគិតថ្លៃ ដោយទទួលបានការគាំទ្រថវិកាពី USAID តាមរយៈអង្គការ FHi360។ ចុះឈ្មោះតាមរយៈ៖ https://bit.ly/3US9PAv ផុតកំណត់ចុះឈ្មោះនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២