
កម្មវិធីពានរង្វាន់Cambodian Women in Tech Awards ប្រព្រឹត្តធ្វើឡើងដើម្បីអបអរសាទរ និងទទួលស្គាល់នូវសមិទ្ធិផលរបស់សហគ្រិនស្ត្រីក្នុងវិស័យឌីជីថល វិស្វករព័ត៌មានវិទ្យា ស្ត្រីវ័យក្មេងក្នុងវិស័យបច្ចេកវិទ្យា ស្ត្រីក្នុងវិស័យ eGovernment និងស្ត្រីក្នុងវិស័យច្នៃប្រឌិតឌីជីថលនៅកម្ពុជា។
ពានរង្វាន់នេះមានគោលបំណងផ្តល់ជាវេទិកាដល់ស្ត្រីផ្នែកបច្ចេកវិទ្យាក្នុងការបង្កើតបណ្តាញ ក៏ដូចជាការជំរុញគាំទ្រដល់ស្ត្រីជំនាន់ក្រោយក្នុងវិស័យបច្ចេកវិទ្យាសម្រាប់ពង្រីកសហគមន៍បច្ចេកវិទ្យាដែលសមូហភាព និងមានភាពចម្រុះកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។
ដាក់ពាក្យឥឡូវនេះ៖ cadt.edu.kh/events/women-in-tech/
ព្រឹត្តិការណ៍ផ្សេងទៀត
អាហារូបករណ៍វិជ្ជាជីវៈវ័យក្មេងកាណាដា ២០២៥
អាហារូបករណ៍វិជ្ជាជីវៈវ័យក្មេងកាណាដា ២០២៥ គឺជាជំពូកថ្មីដ៏គួរឱ្យរំភើបនៃកម្មវិធីអាហារូបករណ៍វិជ្ជាជីវៈវ័យក្មេង ដែលឧទ្ទិសដល់ការបង្កើនសក្តានុពលភាពជាអ្នកដឹកនាំរបស់យុវជនក្រោមអាយុ ៤០ ឆ្នាំ។ គំនិតផ្តួចផ្តើមនេះផ្តោតលើវិធីសាស្រ្តសិក្សាប្រកបដោយបទពិសោធន៍ និងប្រកបដោយភាពច្នៃប្រឌិត ផ្តល់សិទ្ធិអំណាចដល់អ្នកចូលរួមឱ្យក្លាយជាអ្នកដឹកនាំដែលមានទំនួលខុសត្រូវ និងមានសមត្ថភាពខ្ពស់។ ចុះឈ្មោះនៅទីនេះ៖ https://youngprofessionalfellowship.org/canada/
កម្ពុជា អាយស៊ីធីខែម ២០២៦
កម្មវិធី កម្ពុជា អាយស៊ីធីខែម គឺជាកម្មវិធីជំរុំមួយមានភាពទាក់ទាញ និងការចូលរួមយ៉ាងសកម្ម ដែលត្រូវបានរៀបចំឡើង រៀងរាល់ពីរឆ្នាំម្តងដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូផ្សេងៗទៀត ចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ។ កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី១ នៅក្នុងឆ្នាំ២០១៨ កើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលរៀបចំឡើងដោយជោគជ័យនៅខេត្តសៀមរាប។ កម្មវិធី កម្ពុជា អាយស៊ីធីខែម បន្តបន្ទាប់ទៀត ធ្វើនៅឆ្នាំ២០២២ សម្រាប់លើកទី២ និងឆ្នាំ២០២៤ សម្រាប់លើកទី៣។ កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី៤ នឹងត្រឡប់មកវិញនៅ ថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦។ ដោយផ្អែកលើភាពជោគជ័យនៃការរៀបចំមុនៗ កម្មវិធីជំរុំលើកនេះនឹងបន្តក្លាយជាវេទិកាសហការសម្រាប់ការសិក្សា កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍ ក្នុងវិស័យដូចជា ទិន្នន័យបើកចំហ អភិបាលកិច្ចអ៊ីនធឺណិត សន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត នៅក្នុងចំណោមវិស័យផ្សេងៗទៀត។
កិច្ចប្រជុំកំពូលដៃគូ Geo for Good Earth Engine Impact ឆ្នាំ២០២៦
កិច្ចប្រជុំកំពូល Geo for Good សម្រាប់អង្គការមិនរកប្រាក់ចំណេញ ស្ថាប័នសិក្សា វិស័យសាធារណៈ វិស័យឯកជន និងជនជាតិដើមភាគតិច ព្រមទាំងសហគមន៍មូលដ្ឋាន ដែលកំពុងប្រើប្រាស់ Google Earth Engine យ៉ាងសកម្ម ដើម្បីគាំទ្រដល់និរន្តរភាពនៃភពផែនដី និងភាពធន់របស់មនុស្សជាតិ។ តាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ អ្នកនឹងមានឱកាសសិក្សា និងចែករំលែកអំពីការរីកចម្រើនថ្មីៗផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសសម្រាប់និរន្តរភាព ស្វែងយល់អំពីឧបករណ៍ភូមិសាស្ត្រឌីជីថលរបស់ Google និងសហការកសាងដំណោះស្រាយរួមគ្នា។