Learning Platform Close

Tech Salon #11: មូលដ្ឋាគ្រឹះនៃការរចនាខិតបណ្ណផ្សព្វផ្សាយដោយប្រើប្រាស់ឧបករណ៍ Canva

កម្មវិធី Tech Salon #11 នឹងពិភាក្សាគ្នាអំពីមូលដ្ឋាគ្រឹះនៃការរចនាខិតបណ្ណផ្សព្វផ្សាយសម្រាប់អង្គការសង្គមស៊ីវិលធ្វើការផុសផ្សព្វផ្សាយលើបណ្ដាញសង្គមដោយប្រើប្រាស់ឧបករណ៍ Canva។

ចុះឈ្មោះជាមុន https://forms.gle/CDzyvfkSko8yzv2w5

ព្រឹត្តិការណ៍ផ្សេងទៀត

កិច្ចប្រជុំកំពូលដៃគូ Geo for Good Earth Engine Impact ឆ្នាំ២០២៦

  • ថ្ងៃទី១៥-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
  • មួយថ្ងៃពេញ
  • ទីស្នាក់ការកណ្តាល Google ទីក្រុងម៉ោនថិន វ្យូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក
  • ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៦

កិច្ចប្រជុំកំពូល Geo for Good សម្រាប់អង្គការមិនរកប្រាក់ចំណេញ ស្ថាប័នសិក្សា វិស័យសាធារណៈ វិស័យឯកជន និងជនជាតិដើមភាគតិច ព្រមទាំងសហគមន៍មូលដ្ឋាន ដែលកំពុងប្រើប្រាស់ Google Earth Engine យ៉ាងសកម្ម ដើម្បីគាំទ្រដល់និរន្តរភាពនៃភពផែនដី និងភាពធន់របស់មនុស្សជាតិ។ តាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ អ្នកនឹងមានឱកាសសិក្សា និងចែករំលែកអំពីការរីកចម្រើនថ្មីៗផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសសម្រាប់និរន្តរភាព ស្វែងយល់អំពីឧបករណ៍ភូមិសាស្ត្រឌីជីថលរបស់ Google និងសហការកសាងដំណោះស្រាយរួមគ្នា។

IDEA SPRINT II

  • ថ្ងៃទី ២៦-២៨ ខែមិថុនា ឆ្នាំ២០២៣
  • ៨:០០ព្រឹក​ - ០៥:០០រសៀល
  • Raintree

កម្មវិធី Idea Sprint គឺជាសិក្ខាសាលារយៈពេលបីថ្ងៃសម្រាប់អង្គការសង្គមស៊ីវិល និងអ្នកផ្លាស់ប្តូរដែលចាប់អារម្មណ៍ក្នុងការអភិវឌ្ឍវិធីសាស្រ្ត និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សង្គមស៊ីវិល។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលពេញ ៣ ថ្ងៃ ដែលតម្រូវ​ឱ្យ​អ្នក​ចូល​រួម​តាំង​ចិត្ត​ចូល​រួម​ពេញ​លេញទាំង ៣​ថ្ងៃ។ អ្នកនឹងត្រូបែកចែកទៅក្រុមចំនួន ៥ ដោយផ្អែកលើចំណាប់អារម្មណ៍ និងជំនាញរបស់អ្នក ដើម្បីធ្វើការលើបញ្ហាប្រឈមដែលអ្នកជ្រើសរើស។ អ្នកនឹងធ្វើការជាក្រុមលើបញ្ហា ប្រឈមនេះរហូតចប់កម្មវិធី។ ចុះឈ្មោះ៖ https://rb.gy/rmfhc

APrIGF ឆ្នាំ២០២៦

ប្រធានបទ៖ ការពារអ៊ីនធឺណិតឲ្យមានភាពធន់ក្នុងពេលមានវិបត្តិ កាលបរិច្ឆេទ៖ ថ្ងៃទី៤–៧ ខែតុលា ឆ្នាំ២០២៦ទីតាំង៖ The Plaza, Kathmandu និងប្រព័ន្ធអនឡាញអ្នករៀបចំ៖ វិទ្យាស្ថានគ្រប់គ្រងអភិបាលកិច្ចអ៊ីនធឺណិត (The Internet Governance Institute) ដោយមានការសហរៀបចំពី Internet Exchange Nepal (npIX) និង Internet Society Nepal Chapter